\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក John Kerry ធ្វើ​ទស្សនកិច្ច​នៅ​បង់ក្លាដេស​ដើម្បី​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក John Kerry ដើរ​ជាមួយ​អ្នក​ស្រី​នាយក​រដ្ឋមន្រ្តី​ Sheikh Hasina Wazed នៃ​ប្រទេស​បង់​ក្លាដេសនៅ​ការិយាល័យ​នាយករដ្ឋមន្រ្តី ទីក្រុង Dhaka ប្រទេស​បង់ក្លាដេសបន្ទាប់​ពី​កិច្ច​ប្រជុំ​ទ្វេភាគីកាល​ពី ថ្ងៃទី ២៩ សីហា ឆ្នាំ ២០១៦។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លោក John Kerry ដើរ​ជាមួយ​អ្នក​ស្រី​នាយក​រដ្ឋមន្រ្តី​ Sheikh Hasina Wazed នៃ​ប្រទេស​បង់​ក្លាដេសនៅ​ការិយាល័យ​នាយករដ្ឋមន្រ្តី ទីក្រុង Dhaka ប្រទេស​បង់ក្លាដេសបន្ទាប់​ពី​កិច្ច​ប្រជុំ​ទ្វេភាគីកាល​ពី ថ្ងៃទី ២៩ សីហា ឆ្នាំ ២០១៦។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​ធ្វើ​ដំណើរ​ទៅ​ដល់​រដ្ឋធានី Dhaka ប្រទេស​បង់ក្លាដេស ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អភិវឌ្ឍន៍​សេដ្ឋកិច្ច ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​កិច្ច​សហ ប្រតិបត្តិ​ការ​រវាង​ប្រទេស​សហរដ្ឋ​អាមេរិក និង​ប្រទេស​បង់ក្លាដេស។

កិច្ច​ប្រជុំ​រវាង​លោក Kerry និង​មន្ត្រី​រដ្ឋាភិបាល​បង់ក្លាដេស​នៅ​ថ្ងៃ​ចន្ទ​នេះ​ផ្ដោត​លើ​បញ្ហា​សកលលោក និង​បញ្ហា​សិទ្ធិ​មនុស្ស និង​សន្តិសុខ​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប៉ូលិស​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស​បាន​សម្រុក​ចូល​ទៅ​កន្លែង​លាក់​ខ្លួន​របស់​ពួក​សកម្ម​ប្រយុទ្ធ​មួយ​កន្លែង​នៅ​ក្រៅ​រដ្ឋធានី Dhaka ដោយ​បាន​សម្លាប់​ពួក​ជ្រុល​និយម​ឥស្លាម​អស់ ៣ នាក់។ មេ​ក្លោង​ដែល​សង្ស័យ​ថា​បាន​វាយ​ប្រហារ​ដោយ​ប្រល័យ​កាល​ពី​ខែ​មុន​ទៅ​លើ​ហាង​កាហ្វេ​សម្បូរ​ភ្ញៀវ​បរទេស​មួយ​កន្លែង ត្រូវ​គេ​រាយការណ៍​ថា​ជា​អ្នក​ស្លាប់​ម្នាក់​ក្នុង​ចំណោម​ពួក​ជ្រុល​និយម​ឥស្លាម​ដែល​ត្រូវ​បាន​សម្លាប់​ទាំង ៣ នាក់​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​លោក Kerry ទៅ​កាន់​ប្រទេស​បង់ក្លាដេស​លើក​នេះ ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​របស់​លោក​ក្នុង​ឋានៈ​លោក​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​លោក​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស​នេះ លោក Kerry នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង New Delhi ប្រទេស​ឥណ្ឌា ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​ឥណ្ឌា​កំពូលៗ​ផង​ដែរ។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា Sushma Swaraj លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម Nirmala Sitharaman និង​លោក Kerry គ្រោង​នឹង​ពិភាក្សា​អំពី​ការ​កើនឡើង​នូវ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ជម្លោះ Kashmir ដែល​នៅ​តំបន់​នោះ តាំង​ពី​ខែ​កក្កដា​មក ជន​ស៊ីវិល​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ និង​រង​របួស ដោយសារ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អ្នក​តវ៉ា និង​ប៉ូលិស​ឥណ្ឌា៕

XS
SM
MD
LG