ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry ​ជួប​ជាមួយ​ពួកមេដឹកនាំ​វៀតណាម​នៅ​ក្នុង​ទីក្រុង​ហាណូយ


លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក Dinh La Thang លេខាធិការ​គណៈកម្មាធិការ​បក្ស​នៅ​ក្នុង​ក្រុង​ហូជីមិញ កាលពី​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry កំពុង​បំពេញ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​របស់​លោក​ក្នុង​ឋានៈ​ជា​អ្នក​ការ​ទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក។​ នៅ​ថ្ងៃ​សុក្រ​នេះ ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​បាន​ជួប​ជាមួយ​ពួក​មេដឹកនាំ​វៀត​ណាម​នៅ​ក្នុង​ទីក្រុង​ហាណូយ។

លោក​រដ្ឋ​មន្រ្តីការបរទេស​អាមេរិក Kerry ​បាន​មាន​ប្រសាសន៍​ក្នុង​ខណៈ​ដែលជួប​ជាមួយ​លោក Nguyen Xuan Phuc ​នាយក​រដ្ឋ​មន្រ្តី​ និង​លោក Bui Thanh Son រដ្ឋ​មន្រ្តី​ការបរទេស​ស្តី​ទី។

នៅ​ពេល​សួរ​ត្រួសៗ​ពី​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​វៀតណាម លោក​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​អាមេរិក Kerry ​បាន​មាន​ប្រសាសន៍​ថា «មាន​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ច្រើន ក៏ប៉ុន្តែ ​នៅ​មាន​បញ្ហា​ប្រឈម​ខ្លះ​ទៀត‍»។

​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក ​មាន​គម្រោងទៅ​បំពេញ​ទស្សនកិច្ច​តំបន់​ដីសណ្ត​ទន្លេ​មេគង្គ​ដែល​នៅ​ទី​នោះ​លោក​រដ្ឋ​មន្រ្តី​បាន​ប្រយុទ្ធ​ក្នុង​សង្គ្រាម​វៀតណាម។

​បន្ទាប់​ពី​ប្រទេស​វៀតណាម ​លោករដ្ឋ​មន្រ្តី​ការបរទេស Kerry នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​ចូល​រួម​សន្និសីទ​ស្តីពី​សន្តិភាព​នៅ​តំបន់​មជ្ឈឹមបូព៌ា​ហើយ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ទីក្រុង​ឡុងដ៍​ដើម្បី​ជួប​ជាមួយ​លោក Boris Johnson រដ្ឋ​មន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេស។

ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ចុងក្រោយ​បង្អស់​របស់​លោក​ជា​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក លោក Kerry ​នឹង​ចូល​រួម​វេទិកា​សេដ្ឋកិច្ច​សាកល​លោក​នៅ​ក្នុង​ទីក្រុង Davos ​នៃ​ប្រទេស​ស្វីស៕

XS
SM
MD
LG