\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Shinzo Abe ​នាយករដ្ឋមន្ត្រី​ជប៉ុន​ជួប​ជាមួយ ​លោក Donald Trump


លោក​ Shinzo Abe ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជួប​ជាមួយ​នឹង​លោក Donald Trump នៅ​អគារ Trump Tower ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ Shinzo Abe ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ជួប​ជាមួយ​នឹង​លោក Donald Trump នៅ​អគារ Trump Tower ក្នុង​សង្កាត់ Manhattan ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ Shinzo Abe ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​បាន​និយាយ​ថា ​លោក Donald Trump ​ប្រធានាធិបតី​ជាប់​ឆ្នោត​ស.រ.អា.​ជា​អ្នក​ដឹកនាំ​ដែល​លោកមាន​ជំនឿ​ទុក​ចិត្ត​អស្ចារ្យ។

លោក​ Abe ​គឺ​ជាមេ​ដឹកនាំ​ក្នុង​ពិភពលោក​ដែល​បាន​ជួប​លោក​ Donald Trump ​ដំបូងគេ​ តាំង​ពី​លោក ​Donald Trump បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ស.រ.អា.។​ មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​សណ្ឋាគារ Trump Tower ​នៅ​ទីក្រុង New York។ លោក​ Abe និយាយ​ថា កិច្ចពិភាក្សា​របស់​លោក​ជាមួយ​លោក​ Trump ត្រង់ៗ និង​រាក់ទាក់។ ​

លោក Abe ​និយាយ​ថា តាម​សម្តី​ដើម​យ៉ាង​ដូច្នេះ​ថា​ លទ្ធផល​នៃកិច្ច​ពិភាក្សា​ និង​ប្រជុំ​ថ្ងៃ​នេះ ខ្ញុំ​ធ្វើ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ជា​ថ្មីជាមួយ​លោក​ Trump ថា​ យើង​នឹង​អាច​បង្កើតទំនាក់​ទំនង​មាន​ទំនុក​ចិត្ត​គ្នា ​ហើយទាក់ទង​នឹង​ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​នេះ ​ជាបឋម​ខ្ញុំ​សូម​ជម្រាប​ថា​ ខ្ញុំ​សូម​បង្ហាញ​ទស្សនៈ​ជា​មូលដ្ឋាន​របស់​ខ្ញុំ​អំពី​បញ្ហា​មួយ​ចំនួន​ប្រាប់​លោក​ Trump។ តែ​ព័ត៌មាន​លម្អិត​មិន​ទាន់​អាច​និយាយ​បាន ទេ​ព្រោះ​លោក​ Trump​ មិន​ទាន់​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស.រ.អា.​ជា​ផ្លូវការ ​ហើយ​ការ​ពិភាក្សា​ថ្ងៃ​នេះ​គឺ​មិន​ផ្លូវការ​ទេ​ ដូច្នេះ​ខ្ញុំ​សូម​មិន​បញ្ចេញ​ព័ត៌មាន​លម្អិត​ទេ។ តែ​ទោះ​ជា​យ៉ាងណា​ យើង​បាន​បង្ហាញ​ប្រាប់​លោក​ Trump ថា​ យើង​នឹង​មាន​ឱកាស​ម្តងទៀត​នៅ​ពេល​សមស្រប​ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​ និង​ទូលំទូលាយ។ ​

លោក​ Abe ​មិន​ផ្តល់​ព័ត៌មាន​លម្អិត ​ហើយ​លោក​ Trump​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ៕

XS
SM
MD
LG