ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ​Abe ​នឹង​ទៅ ​Pearl Harbor ​៧៥​ឆ្នាំ​ បន្ទាប់​ពី​ជប៉ុន​វាយប្រហារ​ទៅ​លើ​ទីបញ្ជាការ​អាមេរិក


រូបឯកសារ៖ កប៉ាល់​របស់​អាមេរិក​បាន​ឆេះ​ក្នុង​ពេល​ជប៉ុន​វាយប្រហារ​លើ​ ​Pearl Harbor នៅ​ហាវ៉ៃ កាល​ពីថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ១៩៤២។

រូបឯកសារ៖ កប៉ាល់​របស់​អាមេរិក​បាន​ឆេះ​ក្នុង​ពេល​ជប៉ុន​វាយប្រហារ​លើ​ ​Pearl Harbor នៅ​ហាវ៉ៃ កាល​ពីថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ១៩៤២។

នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក ​Shinzo Abe ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​លោក​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ ​Pearl Harbor​ នៅ​ចុង​ខែ​នេះ។

​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មេដឹកនាំ​ជប៉ុន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីបញ្ជាការ​កងទ័ព​ជើង​ទឹក​អាមេរិក​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ​បាន​ទម្លាក់​គ្រាប់​បែក​នៅ​ក្នុង​វាយ​ប្រហារ​ដោយ​សម្ងាត់​កាល​ពី​ឆ្នាំ​១៩៤១​ ដែល​បាន​រុញច្រាន​អាមេរិក​ឲ្យ​ចូល​ទៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។​

ថ្លែង​ឡើង​ពីរ​ថ្ងៃ​មុន​ពេល​គម្រប់​ខួប​ទី​៧៥​ នៃ​ការវាយប្រហារ​នោះ ​លោក Abe បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វិមាន​រំឭក​វិញ្ញាណក្ខន្ធ​ Pearl Harbor ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា​ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម ​ខណៈ​ដែល​លោក​ក៏​នឹង​ចូល​រួម​ក្នុង​កិច្ចប្រជុំ​កំពូល​ចុង​ក្រោយ​បង្អស់​ជាមួយ​នឹង​ប្រធានាធិបតី​អាមេរិក លោក អូបាម៉ា​ មុន​ពេល​ដែល​លោក​ចប់​អាណត្តិ​នៅ​ខែ​ក្រោយ​នេះ។

ទស្សនកិច្ច​របស់​លោក​ Abe ​ទៅ​កាន់​កោះ​ហាវ៉ៃ ​នៅ​ថ្ងៃ​ទី​២៦​ និង​ទី​២៧​ខែ​ធ្នូ​ នឹង​ត្រូវ​ធ្វើ​ឡើង​រយៈ​ពេល​៦​ខែ​ បន្ទាប់​ពី​លោក អូបាម៉ា​ បាន​ក្លាយ​ជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង​មុន​គេ​បង្អស់​របស់​អាមេរិក​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​វិមាន​គោរព​វិញ្ញាណក្ខន្ធ​នៅ​ទីក្រុង​ Hiroshima។

​ទី​ក្រុង Hiroshima គឺ​ជា​ទីក្រុង​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដែល​សហរដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​បរមាណូ​ដំបូង​បង្អស់​ដើម្បី​បញ្ចប់​សង្គ្រាម​កាល​ពី​ឆ្នាំ​១៩៤៥៕

XS
SM
MD
LG