\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ប្រទេស​ហ្គំប៊ី​ Yahya ​Jammeh បាន​ទទួល​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ


ប្រធានាធិបតី​ហ្គំប៊ី Yahya Jammeh បង្ហាញ​ចង្អុលដៃ​មាន​ប្រឡាក់​ទឹក​ថ្នាំ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ នៅ​ក្រុង​បង់ហ្សុល កាល​ពី​ថ្ងៃទី​១ ខែ​ធ្នូ។

ប្រធានាធិបតី​ហ្គំប៊ី Yahya Jammeh បង្ហាញ​ចង្អុលដៃ​មាន​ប្រឡាក់​ទឹក​ថ្នាំ​នៅ​ថ្ងៃ​បោះ​ឆ្នោត​ នៅ​ក្រុង​បង់ហ្សុល កាល​ពី​ថ្ងៃទី​១ ខែ​ធ្នូ។

គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ប្រទេស​ហ្គំប៊ី​និយាយថា​ លោក​ Adama​ Barrow បេក្ខជន​គណបក្ស​ជំទាស់​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ប្រកិត​គ្នា​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​របស់​ប្រទេស​ ដោយបាន​ឈ្នះ​មេដឹកនាំ​គ្រប់គ្រង​ប្រទេស​ដ៏យូរ​លង់ គឺ​លោក ​Yahya ​Jammeh។

គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ​ថា​ លោក Barrow​ ឈ្នះ​ដោយ​ទទួល​សន្លឹក​ឆ្នោត​ ២៦៣.០០០ ​សន្លឹក​ ឬ ​៤៥​ភាគរយ​ ហើយ លោក ​Jammeh​ ទទួល​បាន​សន្លឹក​ឆ្នោត​២១២.០០០​សន្លឹក​ឬ៣៦​ភាគរយ។​ បេក្ខជន ទី៣​គឺ​លោក​ Mama Kandeh ​ទទួល​បាន​សម្លេង​ត្រឹម​១៧​ភាគរយ​តែ​ប៉ុណ្ណោះ។

ប្រធាន​គណៈ​កម្មាធិការ​រៀបចំ​ការបោះ​ឆ្នោត​ Alieu Momarr Njai ​បាន​ប្រាប់​ក្រុមអ្នក យក​ព័ត៌មាន​ថា​លោក ​Jammeh ​នឹង​ទទួល​យក​ការ​ចាញ់​ ហើយ​បន្ថែម​ថា​នេះជា​ករណី ពិសេស​សម្រាប់​ប្រធានាធិបតី​ដែល​កាន់​អំណាច​ជាច្រើន​ឆ្នាំ ​ហើយសុខចិត្ត​ចុះ​ចាញ់​ដូច្នេះ។

ទោះ​ជា​យ៉ាង​ណា​ គេ​គ្មាន​ឃើញ​សេចក្តី​ថ្លែងការណ៍​ចេញពី​លោក ​Jammeh ​នៅឡើយ ទេ។​ អ្នក​យក​ព័ត៌មាន​ Alpha Jallow ​បាន​ប្រាប់ ​VOA​ ថា​ ហ្វូង​មនុស្ស​កំពុង​រាំច្រៀង​នៅ​លើ​ដងផ្លូវ​ក្នុង​រដ្ឋធានី​ Banjul ​នៃ​ប្រទេស​ហ្គំប៊ី​ដើម្បី​អបអរសាទរ​ជ័យ​ជម្នះ​របស់​លោក​ Barrow ៕

XS
SM
MD
LG