ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជាប់​ពន្ធនាគារ​នៅ​ហ្សាការតា​រំភើប​នឹង​ចូលរួម​ការ​បោះឆ្នោត​ក្នុង​តំបន់


មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​ពេល​បោះឆ្នោត​សម្រាប់​អភិបាល​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​ធ្វើ​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​ពេល​បោះឆ្នោត​សម្រាប់​អភិបាល​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។

ប្រហែល​ជា​ដោយសារ​តែ​លទ្ធិប្រជាធិបតេយ្យ​ឥណ្ឌូនេស៊ី​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ដោយ​ទើប​តែ​មាន​អាយុ​១៩​ឆ្នាំ ទើប​បាន​ជា​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ហាក់​ដូចជា​រំភើប​ទៅ​លើ​ការ​ទទួល​បាន​ឱកាស​បោះឆ្នោត។ ប្រទេស​នេះ​ផ្តល់​សិទ្ធិ​បោះឆ្នោត​ទៅ​ឲ្យ​ពលរដ្ឋ​ដែល​នៅ​ដាច់​ស្រយាល។ សូម្បី​តែ​អ្នក​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​នេះ​ក៏​បាន​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​តំបន់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ដែរ។ ការ​បោះឆ្នោត​នោះ​ក៏​រួម​មាន ការ​បោះឆ្នោត​ជ្រើសរើស​អភិបាល​ទីក្រុង​ហ្សាការតា​ផង​ដែរ។

ថ្វីដ្បិត​តែ​យោធា​មិន​អាច​បោះឆ្នោត​បាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី អ្នក​ជាប់​ពន្ធនាគារ​ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​តិច​ជាង​៥​ឆ្នាំ អាច​បោះឆ្នោត​បាន។ អ្នក​ជាប់​ពន្ធនាគារ​រាប់ពាន់​នាក់​បាន​បោះឆ្នោត​តាម​លំដាប់លំដោយ​មាន​លក្ខណៈ​អធិកអធម និង​មាន​បន្ទប់​បោះឆ្នោត នៅ​ក្នុង​ពន្ធនាគារ​នៅ​ទូទាំង​ទីក្រុង​ហ្សាការតា​កាល​ពី​ថ្ងៃ​ពុធ។ ការ​បោះឆ្នោត​របស់​ពួកគេ​បង្ហាញ​ពី​ការ​បែងចែក​សន្លឹក​ឆ្នោត​សរុប​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ទីក្រុង​ហ្សាការតា ដែល​អភិបាល​ក្រុង​បច្ចុប្បន្ន​លោក Basuki Tjahaja Purnama ឬ​ Ahok ទទួល​បាន​ជ័យ​ជម្នះ​ប្រមាណ​៤៣​ភាគរយ អតីត​រដ្ឋមន្ត្រី លោក ​Anies Baswedan ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​៤០​ភាគរយ ហើយ​លោក Agus Yudhoyono ដែល​ជា​កូនប្រុស​របស់​អតីត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ដែល​នៅ​សេសសល់​១៧​ភាគរយ។ ដោយសារ​តែ​គ្មាន​នរណា​ទទួល​បាន​ជ័យជម្នះ​យ៉ាង​ហោច​ណាស់​៥០​ភាគរយ លោក Ahok និង​លោក Baswedan នឹង​ត្រូវ​បន្ត​ទៅ​ប្រកួត​ប្រជែង​គ្នា​ទៀត​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​បទបញ្ញត្តិ​បោះឆ្នោត​របស់​ទីក្រុង​ហ្សាការតា៕

XS
SM
MD
LG