ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​ឥណ្ឌូនេស៊ី​បាញ់​សម្លាប់​ជនសង្ស័យ​បំផ្ទុះ​​គ្រាប់បែក​នៅ​កោះ​ Java ខាងលិច


ប៉ូលិស​តម្រង់​កាំភ្លើ់ង​នៅ​ជិត​ទីស្នាក់ការកណ្តាល​រដ្ឋាភិបាល​បន្ទាប់​ពី​មានបំផ្ទុះ​មួយ​នៅទីក្រុង​ Bandung ភាគខាងលិច កោះ​ Java ប្រទេស​ឥណ្ឌូនេស៊ីកាល​ពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៧។

ជន​ម្នាក់​ជាប់សង្ស័​យ​ថា​ជា​ភេរវជន​បានត្រូវ​បាញ់ស្លាប់​ដោយ​ពួក​ប៉ូលិស​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី នៅ​ក្រោយ​គ្រាប់​បែក​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ជិត​អាគារ​មួយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​ Bandung។

លោក​ Anton Charliyan ប្រធាន​ប៉ូលិសក្នុង​ផ្នែក​ខាង​លិចនៃ​កោះ​ Java បាន​និយាយ​ថា​គ្មាន​នរណា​ម្នាក់ត្រូ​វរបួស​ទេ​នៅ​ពេល​ដែល​ឆ្នាំង​ធ្វើ​ម្ហូប​អគ្គិសនី​បាន​ផ្ទុះ​នៅ​ថ្ងៃ​ចន្ទនេះ​នៅ​ក្នុង​កន្លែង​ទំនេរ​មួយ​នៅ​ជិត​ទី​នោះ។

លោក Charliyan បានថ្លែង​ថា​ជ​ន​ជាប់សង្ស័យ​បាន​រត់​ចូល​ទៅ​ក្នុងអាគារ​នោះ​នៅ​ក្រោយ​ការផ្ទុះនោះ​ហើយ​បាន​ដុត​ភ្លើង​ឱ្យ​មាន​អគ្គីភ័យ​នៅ​ខាងក្នុង​អាគារ​នោះនៅ​មុន​ពេល​គាត់​បាន​ត្រូវ​បាញ់​ស្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​តគ្នា​មួយ​ជាមួយ​ពួក​ប៉ូលិស។​

ប្រទេស​ឥណ្ឌូនេស៊ី ជា​ទី​ដៅនៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​មួយ​ចំនួន​ដោយជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​ជា​ច្រើន​ឆ្នាំមកហើយ ដោយ​មាន​រួម​បញ្ចូល​ការ​វាយ​ប្រហារ​បំផ្ទុះ​គ្រាប់បែក​កាល​ពីឆ្នាំ​២០០២ទៅ​លើ​ក្លិប​រាត្រី​មួយ​ក្នុងកោះ Bali ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស២០២​នាក់​បាត់បង់ជីវិត៕

XS
SM
MD
LG