ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផែន​ការ​ការពារ​សន្តិសុខ​ថ្ងៃ​លោក Trump ស្បថ​ចូល​កាន់​តំណែង​អាច​ប្រឈម​នឹង​ការ​ធ្វើ​បាតុកម្ម​


ការសាង​សង់កំពុង​បន្ត​នៅលើ​វេទិកា​សម្ពោធដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ពិធី​ស្បថចូល​កាន់​តំណែង​ប្រធានាធិបតី​លោក Donald Trump នៅតាម​ជណ្តើររបស់ Capitol រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី ០៨ ធ្នូ ២០១៦។ Washington, Dec. 8, 2016.

ការ​រៀប​ចំ​និង​ប្រតិបត្តិការ​សន្តិសុខ​ត្រូវ​បានរៀប​ចំ​ឡើង​រួច​រាល់​បាន​យ៉ាង​ល្អ​មួយ​ខែ​មុន​នឹង​លោក​ Donald Trump ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ក្រុម​បាតុករ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

បើ​ទោះ​បី​ជា​សមាជិក​យោធា​និង​ក្រុម​ការពារ​ជាតិ​បាន​រៀប​ចំ​ផែន​ការ​សម្រេច​ព្រឹត្តិការណ៍​ស្បថ​ចូល​កាន់​តំណែង​នេះ​តាំង​ពី​ឆ្នាំ២០១២ មក​ហើយ​ក្តី អាគារ​ផ្ទុក​អាវុធ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​បើក​ទ្វា​របស់​ខ្លួន​តាំង​បង្ហាញ​ផែន​ទី​មួយ​របស់​ទីក្រុង​នេះ​ ហើយ​ពន្យល់​អំពី​ការ​ធ្វើ​ដំណើរ​របស់​លោក​ប្រធានាធិបតី​នៅ​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​នោះ។

លោក​ប្រធានធិបតី​ជាប់​ឆ្នោត Trump និង​លោក​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត Mike Pence នឹង​ចេញ​ដំណើរ​ពី​ព្រះវិហារ St.John បន្ទាប់​មក​ពួក​គេ​នឹង​ឆ្ពោះ​ទៅ​កាន់​សេតវិមាន​ដើម្បី​ជួប​ជា​មួយ​នឹង​លោក​ប្រធានាធិបតី Barack Obama ដែល​នឹង​ចប់​អាណត្តិ​ ដែល​លោក​នឹង​ប្រគល់​សោរ​សេតវិមាន​ដល់​លោក Trump។ បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​ឯកសារ​រដ្ឋបាល​នានា ក្បួន​ដង្ហែរ​រថយន្ត​នឹង​ចេញ​ដំណើរ​ពី​សេតវិមាន​ឆ្ពោះ​ទៅ​កាន់​អាគារ​រដ្ឋសភា​ដើម្បី​ចូល​រួម​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ៕

XS
SM
MD
LG