ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណែ​ទម្រង់​វិស័យ​សន្តិសុខចាប់​ផ្តើមពិភាក្សា


پولیس کے مطابق نوجوان کو جمعرات کی صبح شمالی کیرولائنا کے قصبے شیلبی سے حراست میں لیا گیا۔
پولیس کے مطابق نوجوان کو جمعرات کی صبح شمالی کیرولائنا کے قصبے شیلبی سے حراست میں لیا گیا۔
ក្រោយ​ពី​កិច្ច​ប្រជុំ​ពេញ​មួយ​ថ្ងៃ ​អ្នក​ចូលរួម​សិក្ខាសិលា​ដែល​មក​ពី​មជ្ឈដ្ឋាន​នីតិ​បញ្ញតិ្ត ​នីតិ​ប្រតិបត្តិ ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ស្រាវជ្រាវ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ក្នុង​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​របស់​ខ្លួន។ ​ការ​បង្កើត​នេះ​គឺ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព និង​មជ្ឈមណ្ឌល​ហ្សឺណែវ​សម្រាប់​ត្រួត​ពិនិត្យ​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​បែប​ប្រជាធិបតេយ្យ ​(DCAF)​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស។​

ក្រុមការងារ​ដែល​ផ្តួចផ្តើម​ឡើង​នេះ​មាន​សមាជិក​២៦​រូប ​ជា​តំណាង​មក​ពី​ក្រសួង​ការពារ​ជាតិ ​ក្រសួង​មហាផ្ទៃ ក្រសួង​ការ​បរទេស ​រដ្ឋ​សភា ព្រឹទ្ធ​សភា ​សង្គម​ស៊ីវិល ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​បញ្ញវ័ន្ត​ និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។ ​ហើយ​ក្រុម​ការងារ​នេះ​គ្រោង​នឹង​ប្រជុំ​ពិភាក្សា​រៀង​រាល់​៣​ខែ​ម្តង ដើម្បី​ផ្តល់​អនុសាសន៍​អំពី​គោល​នយោបាយ​សម្រាប់​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ដល់​រដ្ឋាភិបាល។​

លោក​ពូ សុធីរៈ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព ថ្លែង​ថា​ កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ជា​ការ​ចាំ​បាច់​មួយ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

«ក្រុមការងារ​នេះ​ធ្វើ​ការ​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​ណា​មួយ​ដែល​ប្រសូតិ​ចេញ​ពី​ឆន្ទៈ​រាស្ត្រ។ ​គណបក្ស​ណា​ក៏​ដោយ ​ នៅ​ពេល​ដែល​បោះឆ្នោត​ហើយ​ នៅ​ពេល​ដែល​ជាប់​ឆ្នោត​ហើយ ​នៅ​តែ​ត្រូវ​ការ​ការ​កែទម្រង់​ប្រព័ន្ធ​សន្តិសុខ​ បើ​មិន​ដូច្នោះ​ទេ ​យើង​នៅ​តែ​មាន​បញ្ហា​មិន​យល់​គ្នា​រវាង​យោធា ការ​ប្រើ​អំណាចយោធា​ជ្រុល​ហួស​ ឬ​មួយ​ក៏​បង្ក​ឱ្យ​មាន​ការ​គាប​សង្កត់​ដែល​កើត​ចេញ​ពី​ការ​ប្រើ​អំណាច​និង​កម្លាំង​យោធា​ផ្សេង​ៗ»។​

កំណែ​ទម្រង់​វិស័យ​សន្តិសុខ​សំដៅ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធានា​ថា​ កម្លាំង​សន្តិសុខ ​យោធា ​និង​នគរបាល ​ផ្តល់​សន្តិសុខ​ពេញ​លេញ​ដល់​រដ្ឋ​ និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នោះ ​ប្រកប​ដោយ​ប្រសិទ្ធិភាព ​នីតិរដ្ឋ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

លោក​សាស្ត្រាចារ្យ​ Heiner Hanggi ​ជំនួយ​ការ​នាយក ​និង​ជា​ប្រធាន​ស្រាវជ្រាវ​មជ្ឈមណ្ឌល​ហ្សឺណែវ​សម្រាប់​ត្រួត​ពិនិត្យ​កង​កម្លាំង​ប្រដាប់​អាវុធ​តាម​បែប​ប្រជាធិបតេយ្យ ​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ដោយ​គូស​បង្ហាញ​ពី​កំណែ​ទម្រង់​សន្តិសុខ​សំខាន់ៗ​សម្រាប់​ប្រទេស​ដែល​ទើប​តែ​បញ្ចប់​សង្គ្រាម​ ឬ​ក៏​ប្រទេស​កំពុង​វិវឌ្ឍ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ជោគជ័យ។​

«កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ក្នុង​បរិបទ​នេះ​ យើង​ចាំ​បាច់​ផ្តោត​ទៅ​លើ​ការ​ដោះស្រាយ​មរតក​ដែល​បន្សល់​ពី​អតីតកាល ដូចជា​ការ​រំសាយ​អាវុធ ការរំសាយ​ទ័ព ឬ​ការ​ស្តារ​នីតិសម្បទា​របស់​កង​កម្លាំង​សន្តិសុខ ការ​គ្រប់គ្រង​អាវុធ និង​ការ​បោះ​សម្អាត​មីន​ជា​ដើម។

ម៉្យាង​ទៀត​ដំណើរការ​ធ្វើ​ឱ្យ​កម្លាំង​សមត្ថកិច្ច​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ក៏​ជា​កាតាលីករ​សំខាន់​សម្រាប់​កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ផង​ដែរ ដោយ​វា​ជួយ​បង្ការ​ការ​ជ្រែតជ្រែក ​និង​ការ​ប្រើប្រាស់​កង​កម្លាំង​សមត្ថកិច្ច​សម្រាប់​ផល​ប្រយោជន៍​នយោបាយ»។​

លោក​ឧត្តម​សេនីយ៍​ ណឹម សុវត្ថិ នាយក​ខុទ្ទកាល័យ​ និង​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​នយោបាយ​និង​កិច្ចការ​បរទេស​នៃ​ក្រសួង​ការពារ​ជាតិ ​មាន​ប្រសាសន៍​ថា​ កំណែ​ទម្រង់​វិស័យ​សន្តិសុខ​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល នៅ​អាណត្តិ​ថ្មី​នេះ។​

«កំណែ​ទម្រង់​វិស័យ​យោធា ​ដែល​ជា​អាទិភាព​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៨ ​ដែលក្នុង​នោះ​សំដៅ​ផ្តោត​សំខាន់​លើ​ការ​គ្រប់គ្រង​បុគ្គលិក​ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​ផ្អែក​លើ​សកម្មភាព​មួយ​ចំនួន​គឺ​ផែនការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ការព្យាករណ៍​ ចាត់តាំង ​ការ​បណ្តុះ​បណ្តាល​អភិវឌ្ឍន៍​ជំនាញ ​ហើយ​អ្វី​ដែល​យើង​កំពុង​យក​ចិត្ត​ទុក​ដាក់​គឺ​ការ​រៀបចំ​នាយទាហាន​វ័យ​ក្មេង ​ដើម្បី​បន្ត​វេន​ប្រទេស​ជាតិ​ ក៏​ដូចជា​តំបន់​អាស៊ាន​ដែល​នឹង​ត្រូវ​ធ្វើ​សមាហរ័ណកម្ម​នៅ​ឆ្នាំ​២០១៥»។​

ការ​បង្កើត​ក្រុម​ការងារ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែលកងកម្លាំង​សមត្ថកិច្ចត្រូវ​បាន​រិះគន់​ថា​ ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច​ ហើយ​ពេល​ខ្លះ​រងការ​រិះគន់​អំពី​ការ​រំលោភ​អំណាច​និង​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ហ្វូង​បាតុករ​ តួ​យ៉ាង​ការ​បង្ក្រាប​ដោយ​ការ​បាញ់​រះ​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាល​ពី​ដើម​ខែ​មករា។ ​ការ​បង្រ្កាប​នោះ​បានបណ្តាល​ឱ្យ​មនុស្ស​៤​ទៅ​៥​នាក់​បាន​ស្លាប់ ​របួស​៤០​នាក់ ​និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕
XS
SM
MD
LG