ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​និយាយ​ថា ការ​ជម្លៀស​មនុស្ស​នៅ​សេសសល់​ក្នុង​ក្រុង Aleppo ​យឺតយ៉ាវ​ដោយ​សារ​អាកាសធាតុ


ជនជាតិ​ស៊ីរី​ម្នាក់​ដែល​រងរបួស​ទៅ​ដល់​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្បែរ​ខេត្ត Idlib ប្រទេស​ស៊ីរិ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ក្រុង Aleppo ក្នុង​ពេល​ឈប់​បាញ់​គ្នា​មួយ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
ជនជាតិ​ស៊ីរី​ម្នាក់​ដែល​រងរបួស​ទៅ​ដល់​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្បែរ​ខេត្ត Idlib ប្រទេស​ស៊ីរិ​ បន្ទាប់​ពី​គាត់​ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​ក្រុង Aleppo ក្នុង​ពេល​ឈប់​បាញ់​គ្នា​មួយ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) ប្រាប់​ឲ្យ​ដឹង​ថា ​ខ្លួន​រំពឹង​ថា​ការ​ជម្លៀស​ជន​ជាតិ​ស៊ីរី​រាប់​ពាន់​នាក់​ដែល​កំពុងរង់​ចាំ​ចាក​ចេញ​ពី​ទីក្រុង Aleppo​ ហើយ​និង​ភូមិ២​ទៀត​ដែល​ស្ថិត​នៅក្រោម​ការ​កាន់​កាប់​របស់​ពួក​ឧទ្ទាម​នៅ​ក្នុង​ខេត្ត Idlib នឹង​បន្តពេញ​មួយ​ថ្ងៃ​រហូត​ដល់​យប់ ​ក៏ប៉ុន្តែ ​បាន​ព្រមាន​ថា ​អាកាស​ធាតុ​អាក្រក់ កំពុង​ធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ដំណើរ​ការ​ជម្លៀស​នេះ។

គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) កំពុង​ជួយ​ជម្លៀស​មនុស្ស​នោះ​បាន​និយាយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​មនុស្ស​ប្រហែល​៣ម៉ឺន​៤​ពាន់​នាក់​បាន​ចាក​ចេញ​ពី​ទីក្រុង Aleppo ភាគ​ខាង​កើត​ដែល​ពួក​ឧទ្ទាម​បាន​កាន់​កាប់​អស់​រយៈពេល​៤​ឆ្នាំនៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ទម្លាក់​ប្រធានាធិបតី Bashar Al-Assad ចេញ​ពី​តំណែង។ តួលេខ​នោះ​រួម​មាន​ពួក​អ្នក​ប្រយុទ្ធ​៤​ពាន់​នាក់​ដែល​បាន​ចាក​ចេញ​រយៈ​ពេល​មួយ​យប់។

មនុស្ស​រាប់​រយ​នាក់​ទៀត​បាន​ចាក​ចេញ​ពី​ភូមិ Foua ​និង​ Kefraya ​នៅ​ក្នុង​ខេត្ត Idlip​ ដែល​រដ្ឋាភិបាល​និយាយ​យ៉ាង​ទទូច​ថា ភូមិ​ទាំង​នេះ​ក៏​រួម​បញ្ចូល​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ជម្លៀស​ផង​ដែរ។

​លោកស្រី​អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC)​ បាន​និយាយ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា ​ការ​ធ្លាក់​ទឹកកក​យ៉ាង​ខ្លាំង ខ្យល់​យ៉ាង​ខ្លាំង​ហើយ​និង​សីតុណ្ហភាព​ដ៏​ត្រជាក់​អាច​ជំរុញ​ប្រតិបត្តិការ​នោះ​ឲ្យ​អូស​បន្លាយ​ពេល​វេលា។

លោក Staffan de Mistura ​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​ស៊ីរី ​បាន​និយាយនៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា​ «ឥឡូវ​នេះ ​ជំហាន​បន្ទាប់​គឺ​ពិនិត្យ​មើល​ទី​កន្លែង​ដែល​មនុស្ស​ទាំង​នោះ​ត្រូវ​ជម្លៀស​ទៅ​ហើយ​ថា រដូវ​ត្រជាក់​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួកគេ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG