\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក ហ៊ុន សែន ចល័ត​កម្លាំង​ប្រដាប់​អាវុធ​ដោយ​ព្រមាន​កំចាត់​ចោល​បាតុកម្ម​បក្ស​ប្រឆាំង

  • សុខ ខេមរា

កងកម្លាំង​ប្រដាប់​អាវុធ​ចល័ត​តាម​រថយន្ត​ទៅ​វិញ​ទៅ​មក​នៅ​មុខ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​រថយន្ត​មាន​ប្រហែល​ជិត​៣០​គ្រឿង។ (ឡេង ឡែន/VOA)

ការចល័ត​កម្លាំង​ប្រដាប់​អាវុធនេះ​គឺកើត​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី ប្រកាស​បិទផ្លូវ​ចរចា​ដោយទុក​ឲ្យតុលាការ​ចាត់ការ​តាមនិតិវិធី​ និង​​ព្រមាន​កចាត់​ចោល​សកម្មភាព​ដែលបង្ករអស្ថិរភាព​ដល់ពលរដ្ឋ​និង​ប្រទេស។

កង​កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ត្រូវបាន​ដាក់​ឲ្យ​ចល័ត​ចុះឡើង ​ចាប់ពី​មុន​ពាក់​កណ្តាល​យប់​ម៉ោង ក្នុង​ប្រទេស​កម្ពុជា​គឺ​ យប់ថ្ងៃ​ទី១២ ​ខែកញ្ញា ​ឆ្នាំ​២០១៦។ ​ការណ៍នេះ ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រមាន​បង្ក្រាប​ការប៉ុន​ប៉ង​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ជំទាស់​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី ​និង ​លោក ​កឹម សុខា។​ សាក្សី​ឃើញ​ហេតុ​ការណ៍​ផ្ទាល់ភ្នែក​បានថ្លែង​ប្រាប់ VOA ពី​ប្រទេស​កម្ពុជា។

«ការប្រើ​កង​កម្លាំង​ហ្នឹងគឺ​គេបើក​ចុះបើក​ឡើងទេ។​ ប្រហែល​ជា១០ ​ទៅ ​២០នាទី​ទេ​ គេ​បើកមួយ​ជុំ។​ តែប្រហែល​ជាម៉ោង​១២យប់​ គេឈប់​នៅមុខ​នៅមុខ​ទីស្នាក់​ការ គណបក្ស​សង្គ្រោះ​ជាតិ​ តែម្តង​ ដែលមាន​រថយន្ត​ជាច្រើន ​ហើយ​រថយន្ត​នីមួយៗ​មាន ទាហ៊ាន​ប្រហែល​២០ ​ទៅ៣០​នាក់​ ប្រហែល​ជា១០​គ្រឿង។ ​រថយន្ត​ផ្សេងទៀត​ដែល មាន​ពណ៌ខ្មៅ ​ពណ៌ស​ ដែល​មាន​សារ៉ែន​នៅលើ ​ហើយមិនឮ​សារ៉ែន​ទេ​ គ្រាន់តែមាន​ភ្លើង​ភ្លឹបភ្លែត ​នៅលើ​ផងដែរ ​ខ្លះមាន៦ ​ទៅ១០នាក់​អញ្ចឹង​ទៅ។ ​ហើយ​ខាង​ក្រោយ គណបក្ស​មាន​កង​ម៉ារីនដែរ‍។​ គឺយើង​មើលការ​ប្រើកម្លាំង​ប្រដាប់​អាវុធ​នេះ​ មិនមែន​ជាដំណោះ​ស្រាយល្អ​ទេសម្រាប់​ប្រទេស​កម្ពុជា»។

នេះជា​ការ​អះអាង​របស់​លោក​ ស ស៊ីណា​ ពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការណ៍​ផ្ទាល់ ភ្នែក។

លោក ​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​បញ្ជាក់​ពីស្ថានការណ៍​នៅ យប់នេះ​ ឈានចូល​ដល់ព្រព្រលឹម​ថ្ងៃទី​១៣ ​កញ្ញា ​ក៏បាន​បង្ហោះ​ខ្សែវីដេអូ​ពីការ​ថត​ការចល័ត​កងកម្លាំង​ប្រដាប់​អាវុធ​នោះផង​ដែរ។

កងកម្លាំង​ប្រដាប់​អាវុធ​ចល័ត​តាម​រថយន្ត​ទៅ​វិញ​ទៅ​មក​នៅ​មុខ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​រថយន្ត​មាន​ប្រហែល​ជិត​៣០​គ្រឿង។ (ឡេង ឡែន/VOA)

កងកម្លាំង​ប្រដាប់​អាវុធ​ចល័ត​តាម​រថយន្ត​ទៅ​វិញ​ទៅ​មក​នៅ​មុខ​ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្រ្គោះជាតិ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែ​លើ​ក្នុង​រាជធានីភ្នំពេញ។ ចំនួន​រថយន្ត​មាន​ប្រហែល​ជិត​៣០​គ្រឿង។ (ឡេង ឡែន/VOA)

ការចល័ត​កម្លាំង​ប្រដាប់​អាវុធនេះ​គឺកើត​ឡើង​ក្រោយ​ពេល​ដែល​លោក​នាយករដ្ឋ​មន្ត្រី ប្រកាស​បិទផ្លូវ​ចរចា​ដោយទុក​ឲ្យតុលាការ​ចាត់ការ​តាមនិតិវិធី​ និងព្រមាន​កចាត់​ចោល​សកម្មភាព​ដែលបង្ករអស្ថិរភាព​ដល់ពលរដ្ឋ​និង​ប្រទេស។

«ពីរថ្ងៃ​ជាប់គ្នា​រួចមកហើយ​ ដែល​មេដឹកនាំ​បក្សប្រឆាំង​បានគំរាម​ដល់​ស្ថិរភាព​ជាតិ តាមរយៈ​ការរៀបចំ​ធ្វើ​មហាបាតុកម្ម ​ដើម្បី​ទាមទារ​របស់ដែល​ហៅថា​ដំណោះ​ស្រាយ នយោបាយ។​ ខ្ញុំសុំ​ប្រាប់ទៅវិញ​ថាទេ! ​មិនមាន​ដំណោះស្រាយ​នយោបាយ​ណា​ដែល អាចរក​ឃើញ​តាមរយៈ​បក្សនយោបាយ​នោះ​ឡើយ ​ព្រោះវា​ជាសមត្ថកិច្ច​របស់ តុលាការ។​ បុគ្គល​ដែលធ្វើខុស​ កុំយក​ ប្រទេស​ជាតិ​ធ្វើជា​ចំណាប់​ខ្មាំង​ កុំយក​បក្ស នយោបាយ​ ធ្វើជា​ជម្រក​បិទបាំង​នូវកំហុស​របស់​ខ្លួន‍»។

លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​អះអាងបន្ថែម​ថា ​លោក​បានបញ្ជា​ដល់គ្រប់​កម្លាំង​មាន​សមត្ថកិច្ច​ត្រៀមខ្លួន​កំចាត់​ចោល​នូវរាល់​សកម្មភាព​ខុសច្បាប់​ទាំងអស់​ដើម្បី​ការពារ​ នូវភាព​សុខសាន្ត​របស់​ប្រជាជន។ ​លោក​បន្ថែមថា​ ដោយ​តម្លៃណា​ក៏ដោយ ​គឺត្រូវការពារស្ថេរភាព​នយោបាយ​សន្តិសុខ​សណ្តាប់​ធ្នាប់សង្គម​ឱ្យខាន​តែបាន​ ព្រោះ​វាជា​តម្រូវការ​របស់​ជាតិនិង​ប្រជាជន។

មេដឹក​នាំស្តីទី​គណបក្ស​ជំទាស់​ គឺ​លោក ​កឹម សុខា​ បាន​អះអាង​ប្រាប់ ​VOA​ ក្នុងកិច្ច សម្ភាស ​កាលពី​ថ្ងៃអាទិត្យ​ថា ​ការ​ធ្វើបាតុកម្ម​ទូទាំង​ប្រទេស​ ជាជម្រើស​ចុងក្រោយ បើគ្មាន​ការផ្តល់​យុត្តិធម៌ ​និង ​គ្មាន​ដំណោះ​ស្រាយ​តាមការ​ជជែកគ្នា​រវាង​អ្នក​នយោបាយ​ទាំងពីរ​គណបក្ស​ទេ។

តុលាការ​បានកាត់​ទោស​លោក​កឹម សុខា ​ឲ្យជាប់​គុក៥ខែ​ពាក់ព័ន្ធ​នឹងការ​មិនធ្វើ​តាម​តុលាការ​ រឿងសំណុំ​រឿងមួយ​ពាក់ព័ន្ធ​នឹងរឿង​អាស្រូវ​សេ្នហា​ ដែល​លោក​ចាត់ទុកថា​ ចំណាត់​ការ​តុលាការ​ ជារឿង​ខុសច្បាប់​ រំលោភ​អភ័យ​ឯកសិទ្ធ​សភា ​និងច្បាប់​ផ្សេងៗ។​ លោក​មិនទាន់​ត្រូវបានចាប់ខ្លួន​ទៅផ្តន្ទា​ទោស​នោះទេ៕ ​

XS
SM
MD
LG