ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រវត្តិសាស្រ្ត​តំបន់​អន្លង់វែង​ជា​មេរៀន​សម្រាប់​សហគមន៍​ដទៃទៀត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អន្លង់វែង​ជា​ទី​តាំង​ចុង​ក្រោយ​របស់​ក្រុម​ខ្មែរ​ក្រហម។ អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ដូច​ជា​ ប៉ុល ពត នួនជា និង​តាម៉ុក ជា​ដើម សុទ្ធ​សឹង​តែ​ធ្លាប់​រស់​នៅ​ទីនោះ។ ថ្មី​ៗ​នេះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បោះពុម្ភ​សៀវ​ភៅ​មួយ​ក្បាល ស្តីពី​ប្រវត្តិសាស្ត្រ​នៃ​តំបន់​នេះ ក្រោម​ចំណង​ជើង​ថា A History of the Anlong Veng Community, the Final Stronghold of the Khmer Rouge Movement ឬ «ប្រវត្តិសាស្ត្រ​នៃ​សហគមន៍​អន្លង់វែង៖ទី​តាំង​ចុងក្រោយ​នៃ​ចលនា​ខ្មែរ​ក្រហម‍»។លោក Chris Dearing ជា​សហ​អ្នក​និពន្ធ​សៀវភៅ​នេះ។ ក្នុង​បទសម្ភាសន៍​ជាមួយ​លោក ប៉ូច រាសី នៃ​VOA លោក Dearing ថ្លែង​ថា សហគមន៍​ឯទៀត​នៅ​កម្ពុជា និង​នៅ​បណ្តា​ប្រទេស​ដែល​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល ដូចជា​ស៊ីរី និង​អ៊ុយក្រែន​ ជាដើម អាច​រៀនសូត្រ​ពី​សហគមន៍​អន្លង់វែង​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG