ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក​ឈាង វណ្ណារិទ្ធ​ថា​ការ​ប៉ះពាល់​បរិស្ថាន​ទន្លេ​មេគង្គ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាស៊ាន​រងគ្រោះ

រូបឯកសារ៖ ស្រ្តី​ជនជាតិ​វៀតណាម​ម្នាក់​ដើរ​លើ​ឆ្ពាន​ធ្វើ​អំពីឫស្សី នៅ​ពេល​ដែល​នាងទៅ​ទិញ​ត្រី​នៅ​ភូមិ ទួលយាម៉ា តាម​បណ្តោយ​ច្រាំង​ទន្លេ​មេគង្គ​ក្នុង​រដូវ​វស្សាក្បែរ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី១៧ ខែ​សីហា ឆ្នាំ២០១៤។ (AP/ហេង ស៊ីនិត)

មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​​ប្រទេស​ឡាវ ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​ លំហូរទឹក​និង​ល្បប់​ ត្រី ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​នានា។

លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Leeds ​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា​ ពលរដ្ឋ​អាស៊ាន​៦០​លាន​នាក់​រងគ្រោះ​ដោយ​ផ្ទាល់​ពីការ​ប៉ះទង្គិច​ផ្នែក​បរិស្ថាន​ទន្លេ​មេគង្គ​ ហើយលោក​ថា​ ប្រទេស​អាស៊ាន​ត្រូវ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​ដើម្បី​ឲ្យ​គម្លាត​អ្នក​មាននិង​អ្នក​ក្រ​ក្នុង​តំបន់​អាស៊ាន​ត្រូវ​កាត់​បន្ថយ​ហើយ​បំបាត់​ការ​រងគ្រោះ​នានា។

លោក​បាន​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​នៅ​ ប្រទេស​ឡាវ ​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​ លំហូរទឹក​និង​ល្បប់​ ត្រី ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​នានា ​ដែល​ពលរដ្ឋ​កសិករ​នៅ​តំបន់​មេគង្គ​ក្រោម​ដូច​ជា​កម្ពុជា​កំពុង​ពឹង​ផ្អែក។

ទន្លេ​មេគង្គ​ដែល​មាន​ចម្ងាយ​ជាង​៤.០០០​គីឡូម៉ែត្រ​ ហូរ​កាត់​ប្រទេស​ចិន​ ឡាវ មីយ៉ាន់ម៉ា​(ភូមា)​ ថៃ ​កម្ពុជា​ និង​វៀតណាម។

សូម​ប្រិយមិត្ត​ចុច​ស្តាប់​ការ​បកស្រាយ​ទាំង​ស្រុង​របស់​លោក ឈាង វណ្ណារិទ្ធ៖

លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Leeds ​ចក្រភព​អង់គ្លេស
លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៃ​សាកល​វិទ្យាល័យ​ Leeds ​ចក្រភព​អង់គ្លេស

XS
SM
MD
LG