ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​ឯកអគ្គរដ្ឋទូតអាមេរិក Haley ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ​សហរដ្ឋ​អាមេរិក​តាំងចិត្ត​ជួយ​សម្ព័ន្ធ​មិត្ត​​អឺរ៉ុប


អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មានបន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អំពី​ស្ថានភាព​មជ្ឈឹមបូពា៌កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី១៦ កុម្ភៈ ២០១៧​ នៅទីស្នាក់ការកណ្តាល​អ.ស.ប។

អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មានបន្ទាប់​ពី​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អំពី​ស្ថានភាព​មជ្ឈឹមបូពា៌កាល​ពី​ថ្ងៃព្រហស្បត្តិ៍ទី១៦ កុម្ភៈ ២០១៧​ នៅទីស្នាក់ការកណ្តាល​អ.ស.ប។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រ​ជា​ជាតិ​បាន​និយាយ​កាល​ពី​អង្គារ​ថា ​សហរដ្ឋ​អាមេរិក​បាន​តាំង​ចិត្ត​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​ អឺរ៉ុប ​ថ្វីបើ​មានការ​ខ្វែង​គំនិត​គ្នា​ក៏ដោយ។

លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក ​បាន​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រ​ជាជាតិ​ថា «​ចាប់​ពី​ថ្ងៃ​នេះទៅ ​គ្មាននរណា​ត្រូវ​បក​ស្រាយ​ខុស​ពីការ​ខ្វែងគំនិត​និង​ការជ ជែក​ដេញ​ដោលពីគោល​នយោបាយថាជា​សញ្ញាមិនសូវ​ធ្វើ​ការតាំង​ចិត្ត​ដល់​សម្ព័ន្ធមិត្តរបស់​យើង​នៅ​អឺរ៉ុបទេ។ការតាំង​ចិត្ត​នេះ​ខ្លាំងណាស់‍»។

លោកស្រី​ឯកអគ្គ​រដ្ឋទូត​អាមេរិកHaley ក៏បានហៅ​អង្គការ​អូតង់​ជាសម្ព័ន្ធមិត្ត​ដ៏​ខ្លាំង​ បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ហើយ​បាន​និយាយ​បន្ត​ទៀត​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​ការ​ដើម្បី​ឲ្យ​អង្គការនេះកាន់​តែ​ខ្លាំង​ឡើង។

អត្ថាធិប្បាយ​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ស្រដៀ​ទៅនឹង​អត្ថាធិ​ប្បាយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​លោក​អនុប្រធានា​ធិបតី​អាមេរិកMike Penceកាល​ពី​ថ្ងៃ​ចន្ទ ​នៅ ពេល​ដែល​លោក​អនុប្រធានា​ធិបតី​អាមេរិក​បាន​ប្រាប់​លោកJens Stoltenbergអគ្គលេ ខាធិការ​អង្គការ​អូតង់ថា ​សហរដ្ឋ​អាមេរិក ​បាន​តាំងចិត្ត​ការពារ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់ ​ក៏ប៉ុន្តែ ​ប្រទេស​ផ្សេងទៀតក៏​ចាំបាច់​ចែក​រំលែក​បន្ទុក​ដ៏​ធ្ងន់​ធ្ងរ​នៃការ​ចំណាយ​ខាង​វិស័យ​ការពារ​ប្រទេសដែរ។

លោក​អនុប្រធានា​ធិបតី​អាមេរិក Mike Pence បាន​ប្រកាស​ពីរដ្ឋបាល​ថ្មី​នៅ​ក្រោម​ប្រធានា​ធិបតីដូណាល់ ​ត្រាំ​ថា «យើង​មាន​បំណង​បង្កើន​ការចំណាយ​ខាង​ការពារ​ប្រ ទេស​របស់​យើង។ ប្រទេស​អាមេរិក​នឹង​ធ្វើ​ចំណែក​របស់​ខ្លួន។ ​វា​ជាពេលវេលា​សម្រាប់​ចាត់​វិធានការ​ហើយ ​មិនមែន​គ្រាន់​តែពាក្យ​សម្តី​ទេ​ដោយ​ប្រទេស​ចំនួន​២៣​ដែល​មិន​បាន​ធ្វើ​ទៅតាម​ការបង្កើន​ចំណាយ​២​ភាគ​រយនៃ​ផលិតផលក្នុងស្រុក​សរុប​របស់​ខ្លួន៕

XS
SM
MD
LG