\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាជន​ ហៃទី បាន​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ក្រោយ​មាន​ការ​​​ពន្យារ​ពេល​យ៉ាង​យូរ


មនុស្ស​ឈរ​ជា​ជួរ​ដើម្បី​បោះ​ឆ្នោត​នៅ​ក្រុង​កំពង់​ផែ Petion-Ville នៅ​ជាយក្រុង​ Port-au-Prince ប្រទេស​ហៃទី​ កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា។

មនុស្ស​ឈរ​ជា​ជួរ​ដើម្បី​បោះ​ឆ្នោត​នៅ​ក្រុង​កំពង់​ផែ Petion-Ville នៅ​ជាយក្រុង​ Port-au-Prince ប្រទេស​ហៃទី​ កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា។

ការបោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ប្រទេស​ ហៃទី​ នៅ​ទីបំផុត​បានកើត​ឡើង​កាល​ពីថ្ងៃ​អាទិត្យ បន្ទាប់​ពី​បាន​លុប​ចោល​កាលពី​ខែតុលា​ ដោយសារ​ខ្យល់ព្យុះ Hurricane Matthew ​បាន​វាយ​បក់​បោក​ឈួង​សមុទ្រ​ប្រទេសនេះ​ហើយ​ធ្វើ​ឲ្យ​ខូចខាត​យ៉ាង​ដំណំ។

ពលរដ្ឋ​ហៃទី​ចំនួន​៦លាន​នាក់​ដែលមាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ម្នាក់​ក្នុង ចំណោម​ ២៧​ នាក់​ ហើយ​និង​សមាជិក​សភា​ទាំងពីរ​ថ្នាក់​ផង​ដែរ។

បើ​តាម​របាយ​ការណ៍​នានា​បាន​បញ្ជាក់​ថា ​អ្នក​បោះឆ្នោត​បាន​រង់​ចាំ​បោះ​ឆ្នោត​ប្រកប​ដោយ​ការ​អត់​ធ្មត់​ដើម្បី​ដល់​វេនចូល​ទៅ​បោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត​ជា ច្រើន​ លើដែន​កោះ​ប្រទេស​នេះ។

ពលរដ្ឋ​ហៃទី​ជាច្រើន​កំពុង​រងគ្រោះ​ដោយសារ​ការរញ្ជួយដី​កាលពី​ឆ្នាំ ២០១០​ និងការ វាយ​ប្រហារ​យ៉ាង​ដំណំ​មួយលើក​ចុងក្រោយ​ទៀត​ ដោយ​ខ្យល់​ព្យុះ​ Hurricane Matthew។ ​ពលរដ្ឋ​មានក្តី​សង្ឃឹម​ថា​ មេដឹកនាំ​ប្រទេស​ដែល​ពួកគេ​ជ្រើសរើស​នឹង​បញ្ចប់ ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ បង្រួប​បង្រួម​ប្រទេស ​ហើយនឹង​បង្កើត​ការងារ​ជូន​ពលរដ្ឋ។

អាជ្ញាធរ​ប៉ូលិស​ជាង​១៣០០០​នាក់ ​និងកង​កម្លាំង​រក្សា​សន្តិភាព​ត្រូវគេ​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ការពារ​មជ្ឈមណ្ឌល​បោះឆ្នោត៕

XS
SM
MD
LG