ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋ​ទូត​ក្រិក​ប្រចាំ​បេ្រស៊ីល​ត្រូវ​បាន​ភរិយា​និង​សហាយ​ធ្វើ​ឃាត


A burnt car in which a body was found during searches for the Greek Ambassador for Brazil Kyriakos Amiridis, is pictured at a police station in Belford Roxo, Brazil December 30, 2016.
A burnt car in which a body was found during searches for the Greek Ambassador for Brazil Kyriakos Amiridis, is pictured at a police station in Belford Roxo, Brazil December 30, 2016.

ប៉ូលិស​ប្រេស៊ីល​បាន​ថ្លែង​ថា ឯក​អគ្គ​រដ្ឋទូត​ក្រិក​ប្រចាំ​ប្រទេស​ប្រេស៊ីល ដែល​ត្រូវ​បាន​គេ​ឃើញ​មាន​ជីវិត​ចុង​ក្រោយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ភរិយា​របស់​លោក​និង​មន្ត្រី​ប៉ូលិស​ដែល​ជា​សង្សារ​របស់​ភរិយា​របស់​លោក ដែល​បាន​សារភាព​ថា​ខ្លួន​ពិត​ជា​បាន​សម្លាប់​លោក​ឯកអគ្គរដ្ឋទូត។

មន្ត្រី​ស៊ើប​អង្កេត​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​សាក​សព ដែល​គេ​ជឿ​ថា​ជា​លោក​ឯក​អគ្គរដ្ឋទូត​ Kyraikos Amiridis ​នៅ​ក្នុង​រថយន្ត​ជួល​មួយ​គ្រឿង​ដែល​ត្រូវ​បាន​គេ​ដុត​ចោល​នៅ​ក្នុង​សង្កាត់ ​Nova Iguacu នៅ​ជាយ​ក្រុង ​Rio de Janeiro។ ប្តី​ប្រពន្ធ​លោក​ឯក​អគ្គរដ្ឋទូត សម្រាក​វិស្សមកាល​នៅ​ទីនោះ ហើយ​លោក Amiridis ​ត្រូវ​ត្រលប់​មក​ធ្វើ​ការ​នៅ​ទីក្រុង​ Brasilia នៅ​ថ្ងៃ​ទី៩ ខែ​មករា ខាងមុខ។

ប៉ុន្តែ​ភរិយា​របស់​លោក ​Amiridis ​គឺ​អ្នកស្រី Françoise Oliveira រាយការណ៍​ប្រាប់​ប៉ូលិស​កាល​ពី​ថ្ងៃ​ពុធ​ថា ស្វាមី​អ្នក​ស្រី​បាន​ចេញ​ពី​ផ្ទះ​នៅ​យប់​ថ្ងៃ​ចន្ទ​ និង​មិន​បាន​ត្រលប់​មកវិញ។ មន្ត្រី​ស៊ើប​អង្កេត​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​បាន​រក​ឃើញ​ឈាម ដែល​ពួក​គេ​ជឿ​ថា ជា​ឈាម​របស់​លោក Amiridis នៅ​លើ​សាឡុង ក្នុង​ផ្ទះ​ដែល​ប្តី​ប្រពន្ធ​មួយ​គូ​នេះ សម្រាក​លំហែ​កាយ។

ប៉ូលិស​ម្នាក់​ឈ្មោះ ​Sergio Moreira ​បាន​សារភាព​អំពី​រឿង​ឃាតកម្ម​នេះ ដោយ​និយាយ​ថា លោក​បាន​សម្លាប់​លោក​ឯកអគ្គរដ្ឋទូត​នៅ​ផ្ទះ​នោះ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ បន្ទាប់​មក​យក​សព​ទៅ​ដាក់​ក្នុង​ឡាន ដែល​ក្រោយមក​ត្រូវ​បាន​បើក​ចេញ​ទៅ​កាន់​កន្លែង​ដែល​គេ​រក​ឃើញ​ឡាន​ដែល​ឆេះ​នោះ។​

បង​ប្អូន​ជីដូន​មួយ​ម្នាក់​របស់​ប៉ូលិស​នោះ ​បាន​ជួយផ្លាស់​ទី​សព ជា​ថ្នូរ​នឹង​ប្រាក់។ ជនសង្ស័យ​ទាំង​បី​នាក់​រួម​មាន​ប្រពន្ធ សាហាយ និង​បង​ប្អូន​ជីដូន​មួយ​សហាយ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​របស់​ប៉ូលិស៕

XS
SM
MD
LG