\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចៅប្រុសលោកស៊ីន ស៊ីសាមុតប្តេជ្ញាបន្តអាជីពសិល្បៈរបស់គ្រួសារ


លោក ស៊ីន សេដ្ឋកុល ជា​ចៅប្រុស​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត និង​​ជា​កូន​ប្រុស​របស់​អ្នក​ចម្រៀង​ ​លោក ស៊ីន ច័ន្ទ​ឆាយ៉ា ដែលបាន​ទទួល​មរណភាព​កាល​ពី​​ខែ​មករា​​ឆ្នាំ​នេះ។ លោក ស៊ីន ​សេដ្ឋកុល​ ក៏​ជា​តារា​ចម្រៀង​មួយ​រូប ដែល​​បាន​​បន្ត​​អាជីព​ប្រចាំ​គ្រួសារ​ពី​​​ជីតា​និង​ឪពុក។ នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ VOA ក្នុង​អំឡុង​ការ​សម្តែង​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​ឧសភា លោក ស៊ីន សេដ្ឋាកុល បាន​ប្តេជ្ញា​បន្ត​​អាជីព​​ខាង​​វិស័យ​សិល្បៈ​តន្ត្រី​ចម្រៀង បើ​ទោះ​បី​ជួប​ការ​លំបាក​​ខាង​ជីវភាព​និង​ពិការភាព​​ក្តី​។ ត​ទៅ​នេះ​ជា​បទ​សម្ភាសន៍​រវាង​លោក សឹង សុផាត នៃ VOA ជាមួយ​លោក ស៊ីន សេដ្ឋកុល។ សូម​ជម្រាប​ថា នៅ​​ក្រោយ​​​បទ​សម្ភាសន៍​​នេះ ​​លោក​ ស៊ីន សេដ្ឋកុល បាន​​​ច្រៀង​​ចម្រៀង​​ពីរ​បទ​​តាម​សំណូមពរ​របស់​ប្រិយមិត្ត​ Facebook របស់ VOA។

XS
SM
MD
LG