ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អំពើប្រល័យពូជសាសន៍៖ ប្រធានបទដ៏មានសារៈសំខាន់បំផុតចំពោះពិភពលោកយើង ដោយ ឆាំង យុ


លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ។ (រូបថត៖ United States Holocaust Memorial Museum)

កំណត់​និពន្ធ៖ លោក ឆាំង យុ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​និង​ជា​អ្នករស់រាន​មាន​ជីវិត​ពី​អំពើ​ប្រល័យ​ពូជសាន៍​ក្នុង​ប្រទេស​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​របស់​លោក​បាន​ស្រាវជ្រាវ​និង​ចងក្រង​រឿងរ៉ាវ​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នានា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម។ តទៅ​នេះ ជា​សំណេរ​របស់​លោក​ ឆាំង​ យុ ក្នុង​ឱកាស​ទិវា​នៃ​ការ​ចងចាំ​ជា​អន្តរជាតិ​ស្តី​ពី​ការ​សម្លាប់​រង្គាល។

នៅ​ក្នុង​ខែមករា​នេះ គឺ​ជា​ទិវា​រំឭក​ការចងចាំ​ជា​អន្តរជាតិ​អំពី​ការសម្លាប់​រង្គាល។ ទិវា​នេះ គឺជា​ប្រធានបទ​ដ៏​មាន​សារៈសំខាន់​បំផុត​ចំពោះ​ពិភពលោក​របស់​យើង​បច្ចុប្បន្ន។ យើង​ត្រូវតែ​ចងចាំ​ថា យើង​នឹង​អើពើ​ចំពោះ​បញ្ហា​នេះ​គ្រប់​ពេល​វេលា។

អំពើ​ប្រល័យ​ពូជសាសន៍​ដែល​បាន​ប្រព្រឹត្ត​ឡើង​លើ​ជនជាតិ​ជ្វីស​នៅ​អឺរ៉ុប និង​ក្រុមជនជាតិ​ភាគតិច​ស្លូតត្រង់​ដទៃ​ទៀត​ដោយ​ឧក្រិដ្ឋជន​ពិភពលោក ជា​អ្នក​បំផុស​និង​ដាក់​ចេញ​ដោយ​រដ្ឋ​អាល្លឺម៉ង់ ពី​ចន្លោះ​ឆ្នាំ ១៩៣៣​ ដល់ ១៩៤៥ ហើយនឹង​ដែល​ណែនាំ​ដល់​ពិភពលោក​នូវ​គំរូ​ថ្មី​មួយ​នៃ​ប្រសិទ្ធភាព​របស់​រចនា​សម្ព័ន្ធ​ជ្រុល​និយម នៅ​ក្នុង​វិទ្យាសាស្ត្រ​នៃ​ការបំផ្លាញ​ជីវិត​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ បើទោះជា​មោឃភាព​នៃ​ប្រវត្តិសាស្ត្រ​ត្រូវ​បាន​រំលេច​ឡើង​ដោយ​ឧទាហរណ៍​ដ៏​ព្រឺព្រួច​នៃ​អំពី​ប្រល័យ​ពូជសាសន៍ និង​យុទ្ធនាការ​កាប់​សម្លាប់​ទ្រង់ទ្រាយ​ធំ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ បង្ក​ឡើង​ដោយ​មនុស្ស​មួយ​ក្រុម​ដែល​ប្រឆាំង​ជាមួយ​អ្នកដទៃ​យ៉ាងណាក្តី ក៏​គំរូ​ដ៏​មាន​ប្រសិទ្ធភាព​ដែល​បាន​រៀបចំ​ឡើង និង​ប្រើប្រាស់​ដោយ​របប​ណាហ្ស៊ី ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ដល់​មនសិការ​រួម​នៃ​មនុស្ស​ជាតិ។

(មជ្ឈមណ្ឌលឯកសារកម្ពុជាគ្រោងនឹងបង្កើតវិទ្យាស្ថានមួយ មានឈ្មោះថា វិទ្យាស្ថានស្លឹករឹត។ វិទ្យាស្ថាននេះ គ្រោងបង្កើតឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីអំពើប្រល័យពូជសាសន៍ និងជាគោលដៅសម្រាប់ផ្តល់ការអប់រំដើម្បីរារាំងមិនឲ្យមានអំពើប្រល័យពូជសាសន៍នេះកើតឡើងជាថ្មីទៀត។ វីដេអូខាងក្រោមនេះ បង្ហាញអំពីគម្រោងស្ថាបត្យកម្មនៃវិទ្យាស្ថានស្លឹករឹតនេះ។ (Courtesy of Zaha Hadid Architects))

ដូច​នៅក្នុង​ករណី​ព្រឹត្តិការណ៍​ប្រល័យ​ពូជសាសន៍ និង​ការកាប់​សម្លាប់​រង្គាល​ដទៃ​ទៀត កំណត់ត្រា​ទទួល​ស្គាល់ ដឹងឮ និង​ឆ្លើយតប​របស់​សហគមន៍​អន្តរជាតិ ចំពោះ​ការប្រព្រឹត្ត​ឃោរឃៅ​ដោយ​អ្នកទាំងនេះ នៅតែ​មិនទាន់​ជោគជ័យ។ នៅស្ទើរ​គ្រប់​ករណី​ទាំងអស់ ជាពិសេស​នៅ​រយៈពេល​១០០ឆ្នាំ​កន្លងមក ប្រព័ន្ធ​ត្រួតពិនិត្យ​អន្តរាគមន៍​ដែល​ទាន់​ពេល និង​មាន​សារៈសំខាន់ មាន​លក្ខណៈ​យឺតយ៉ាវ និង​មិន​មាន​ប្រសិទ្ធភាព។ លទ្ធផល​នៃ​ភាពអប្រសិទ្ធភាព​លើ​ផ្នែក​នៃ​សហគមន៍​អន្តរជាតិ​នេះ ជា​លទ្ធផល​បាន​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ដែល​ឃោរឃៅ ទារុណកម្ម ភាពខ្លោចផ្សា និង​ការបាត់បង់​ជីវិត​លើស​ពី​អ្វី​ដែល​គួរ​កើត​មាន។ លើស​ពីនេះ​ទៅ​ទៀត បរាជ័យ​ដែល​កើត​មាន​ជា​បន្តបន្ទាប់​ក្នុង​ការរៀបចំ និង​អនុវត្ត​នូវ​ការឆ្លើយតប​មួយ​ដែល​ទាន់ពេល និង​មាន​សារៈសំខាន់ បាន​កើត​មាន​ម្តង​ហើយ​ម្តង​ទៀត ដូច​ដែល​ខ្ញុំ​បាន​លើកឡើង​អំពី​ការកាប់សម្លាប់​នៅ​តាម​ដងវិថី​នានា​នៃ​ប្រទេស​ស៊ីរី។ ក្រៅពី​ធនធាន​ដ៏​ធំ​សម្បើម​របស់​ខ្លួន សហគមន៍​អន្តរជាតិ នៅតែ​បន្ត​ការបរាជ័យ​ដែល​បណ្តាល​ឲ្យ​ការសម្លាប់​រង្គាល​បង្ក​ឡើង​ដោយ​មនុស្ស​ជាតិ កើតមាន​ឡើង​ចំពោះ​មនុស្ស​ជាតិ។

រំឭក​អំពី​ជនរងគ្រោះ​ពី​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា យើង​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ដោយ​មាន​ជំនួយ​ពី​សំណាក់​រាជរដ្ឋាភិបាល​របស់​យើង និង​អ្នកដទៃ​ទៀត លើ​បេសកកម្ម​ប្រវត្តិសាស្ត្រ​ ដែល​មិន​ត្រឹមតែ​ធ្វើការ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​យើង​បាត់បង់​ដោយសារតែ​យើង​គ្មាន​ជម្រើស។ ថ្មីៗ​នេះ យើង​បាន​ផ្តួចផ្តើម​គម្រោង​មួយ​ ដើម្បី​បង្កើត​ជា​វិទ្យាស្ថាន​ស្លឹករឹត​ ដែល​ជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អចិន្រ្តៃយ៍​សហការ​ជាមួយ​ក្រសួងអប់រំ យុវជន និង​កីឡា (ឯកឧត្តម​បណ្ឌិត ហង់ ជួន ណារ៉ុន) ដែល​ជា​គម្រោង​ដ៏​អង់អាច និង​ពោរពេញ​ដោយ​មហិច្ឆតា ក្នុង​គោលបំណង​ផ្សះផ្សា​កេរដំណែល​បង្ហិន​បង្ហោច​ដោយ​របប​ព្រឺព្រួច​ខ្មែក្រហម​ប្រល័យ​ពូជសាសន៍​ដែល​មាន​អាយុកាល​ប្រមាណ​បួន​ឆ្នាំ​ជាមួយ​នឹង​កេរដំណែល​បេតិកភណ្ឌ​វប្បធម៌​ដ៏​ល្អ​ប្រណិត​ដែល​មាន​អាយុកាល​រាប់​សតវត្សរ៍​របស់​កម្ពុជា។

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (ឆ្វេង) លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន (ពីឆ្វេងទី២) និង​វិចិត្រករ Sera Ing (ស្តាំ) និង Juliane (ពីស្តាំទី២) នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការអប់រំ ពិភាក្សា​គ្នា​អំពី​ការបង្កើត​វិទ្យាស្ថាន​ស្លឹករឹត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (រូបថត៖ អ៊ុច មករា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (ឆ្វេង) លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ហង់ ជួនណារ៉ុន (ពីឆ្វេងទី២) និង​វិចិត្រករ Sera Ing (ស្តាំ) និង Juliane (ពីស្តាំទី២) នៅ​ឯ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការអប់រំ ពិភាក្សា​គ្នា​អំពី​ការបង្កើត​វិទ្យាស្ថាន​ស្លឹករឹត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ (រូបថត៖ អ៊ុច មករា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ផ្តោត​លើ​តម្លៃ​មិន​សាបសូន្យ​នៃ​យុត្តិធម៌ ការចងចាំ និង​ការផ្សះផ្សា វិទ្យាស្ថាន​ស្លឹករឹត នឹង​រួមបញ្ចូល​មុខងារ​នៃ​សារមន្ទី​នៃ​ការចងចាំ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា​ដែល​ផ្តោត​លើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង​បណ្ណសារដ្ឋាន​ឯកសារ​ខ្មែរក្រហម ព្រមទាំង​បណ្ណាល័យ​ស្រាវជ្រាវ​ដោយ​អម​ជាមួយ​នឹង​មជ្ឈមណ្ឌល​ព័ត៌មាន។ ដោយ​ធ្វើការ​ជាមួយ​នឹង​អ្នកជំនាញ​នៅ​សារមន្ទីរ​សហរដ្ឋ​អាមេរិក​ដើម្បី​ការចងចាំ​អំពី​ហូឡូខសត៍ និង​សាកល​វិទ្យាល័យ​នានា​ទូទាំង​ពិភពលោក យើង​នឹង​បង្កើត​ឲ្យ​មាន​កម្មវិធី​សិក្សា​កម្រិត​ឧត្តម​ថ្មី​មួយ។ ក្នុង​ចំណោម​ប្រធានបទ​ទាំងអស់ កម្មវិធី​នេះ​នឹង​លើក​ឡើង​អំពី​យុទ្ធសាស្ត្រ​ដែល​សហគមន៍​អន្តរជាតិ​ប្រើប្រាស់​ដើម្បី​ទទួល​ស្គាល់​ឲ្យ​បាន​ទាន់ពេល​វេលា​អំពី​តម្រុយ​នៃ​ការបង្កើត​ឲ្យ​មាន​នូវ​សកម្មភាព​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ និង​អន្តរាគមន៍​ដែល​ឆាប់​រហ័ស ទាំងផល​ប៉ះពាល់ បំផ្លិច​បំផ្លាញ និង​ជានិរន្ត។ ខ្ញុំ​សូម​ឲ្យ​យើង​ទាំងអស់​ប្រមូលផ្តុំ​គ្នា ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ប្រវត្តិសាស្រ្ត​នេះ។

ការតាំង​ពិព័រណ៍​អំពី​កម្ពុជា​និង​កម្មវិធី​បើក​ការតាំងពិព័រណ៍​ពិសេស​ថ្មី​អំពី​កម្ពុជា​ចំនួន​ពីរ​ នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍ ស.រ.អា (U.S Holocaust Memorial Museum) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ United States Holocaust Memorial Museum)

ការតាំង​ពិព័រណ៍​អំពី​កម្ពុជា​និង​កម្មវិធី​បើក​ការតាំងពិព័រណ៍​ពិសេស​ថ្មី​អំពី​កម្ពុជា​ចំនួន​ពីរ​ នៅ​សារៈមន្ទីរ​ប្រល័យ​ពូជសាសន៍ ស.រ.អា (U.S Holocaust Memorial Museum) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥។ (រូបថត៖ United States Holocaust Memorial Museum)

ខ្ញុំ​សរសេរ​អត្ថបទ​នេះ​នៅក្នុង​ថ្ងៃនេះ គឺ​មិន​ត្រឹមតែ​ដើម្បី​គោរព​ដល់​ជីវិត​ដែល​បាន​បាត់បង់ទេ ព្រមទាំង​ការចងចាំ​មិន​សាបសូន្យ​របស់​អ្នករស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា និង​ការសម្លាប់​រង្គាល​នៅ​ទីដទៃ​ទៀត​តែ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ចំពោះ​មនុស្ស​រាប់សិបលាន​នាក់​នៅក្នុង​ពិភពលោក។ ខ្ញុំ​នៅ​ទីនេះ និង​កន្លែង​ដទៃទៀត ដើម្បី​ចងចាំ​អំពី​ការបាត់បង់​របស់​ជន​រងគ្រោះ​នៃ​របប​ប្រល័យ​ពូជសាសន៍ និង​ទទួល​ដឹង​ឮ​អំពី​ភាព​គ្មាន​កំហុស​របស់​ជនរងគ្រោះ​ទាំងអស់។

-----

លោក ឆាំង យុ ជា​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​មក​ហើយ អង្គការ​របស់​លោក​បាន​ស្រាវជ្រាវ​និង​ចងក្រង​រឿងរ៉ាវ​ទាក់ទង​នឹង​អំពើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នានា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម។

XS
SM
MD
LG