ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស​បារាំង​៖ បុរស​ម្នាក់​ដែល​បាន​ឆក់​កាំ​ភ្លើង​ពី​ប៉ូលិស​នៅ​អាកាស​យាន​ដ្ឋាន​ Orly បាន​ស្លាប់​ហើយ​


អ្នក​ដំណើរ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​អាកាស​យាន​ដ្ឋាន​ Orly ភាគខាងត្បូង​ទីក្រុង​ប៉ារីសកាល​ពី​ថ្ងៃសៅរ៍​ទី​១៨ មីនា ២០១៧

ប៉ូលិស​និងអ្នកឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាននិយាយ​ថា​នៅ​ថ្ងៃ​សៅរ៍​នេះ បុរស​ម្នាក់​បានត្រូវ​បាញ់​ស្លាប់ក្រោយ​ពី​បានឆក់​យក​អាវុធ​ពី​ទាហាន​ម្នាក់ដែល​យាម​នៅ​ឯចំណត​យន្តហោះ Orly នៃ​ក្រុងប៉ារីស។

អាជ្ញាធរ​បានជម្លៀស​ពួក​អ្នកដំណើរនៅ​ពេល​ដែល​មាន​កិច្ចប្រតិបត្តិការ​របស់ប៉ូលិស។ ​រថយន្ត​សម្រាប់​គ្រាមាន​អាសន្ន​បាននៅ​ជុំវិញ​អាកាសយានដ្ឋាន​នោះ​នៅ​ពេ​ល​ដែល​ពួក​អ្នកដំណើរប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​ចត​ឡានហើយ​កង​កម្លាំង​ប៉ូលិស​ពិសេស RAID បានធ្វើការ​ដើម្បី​ធ្វើឱ្យ​ចំណត​យន្តហោះនេះ​មាន​សន្តិសុខ។​

ប៉ូលិស​ជនជាតិ​បារាំង​បាន​និយាយ​ថា​មានតែ​បុរស​ម្នាក់​គត់​ដែល​មាន​ទាក់ទិន​នឹង​ការ​វាយ​ប្រហារ​នេះ​ហើយ​បានបដិសេធ​របាយការណ៍​ដែល​ថា​មាន​អ្នកវាយ​ប្រហារ​ទីពីរ។

មន្ត្រី​ស្ត្រី​បារាំង​ម្នាក់​បាននិយាយ​ថា​គ្មានព័ត៌មាន​អំពី​បុរស​ដែល​បានត្រូវសម្លាប់

នេះ​ទេ​ហើយ​ក៏​គ្មាន​ព័ត៌មានអំពី​មនុស្ស​ត្រូវ​របួសដែរ។​ មន្ត្រី​រូប​នេះ​មិន​បានទទួល​ការ​អនុញ្ញាត​ឱ្យ​បញ្ចេញ​ឈ្មោះជា​សាធារណៈ​ឡើយ។​

មន្ត្រី​ម្នាក់​នៃ​ប៉ូលិស​ជាតិ​បារាំង​ដែល​និយាយ​ដោយមានលក្ខខណ្ឌ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បានថ្លែង​ថា​មនុស្ស​ប្រមាណ​៣​ពាន់​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​អាកាស​យានដ្ឋាន​ Orly។​

នៅ​ពេល​ជាមួយ​គ្នា​នេះ​ បើ​តាម​ប៉ូលិស​ក្រុង​ប៉ារីស ថា​ប៉ូលិស​ម្នាក់​បានត្រូវបាញ់​ហើយ​រង​របួស​នៅ​ពេលមានការ​ឆែកឆេរ​មួយ​តាម​ផ្លូវ​នៅ​ក្នុង​ក្រុង Stains ឋិត​នៅ​ទិសឦសាន​ក្រុង​ប៉ារីស​នៅ​ថ្ងៃ​សៅរ៍នេះ។ មន្ត្រី​ប៉ូលិស​ជាតិ​នេះ​បានពោល​ថា​គ្មានសញ្ញា​ជា​បន្ទាន់​អំពី​ការទាក់ទង​ណាមួយ​រវាង​ឧប្បត្តិហេតុ​នៅ Orly និង​ការ​បាញ់​កាំ​ភ្លើងនៅ​ក្រុង​ Stains ទេ។​

ពួក​អ្នកដំណើរ​នៅចំណត​យន្ត​ហោះ​ Orly បាននិយាយ​អំពី​ស្នូរ​បាញ់កាំ​ភ្លើង​និង​ការ​ផ្អើលឆោឡោ។​

អ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​ម្នាក់​ដែល​បាន​និយាយ​ថា​គាត់​ឈ្មោះ Dominique បាន​និយាយ​ប្រាប់ ទូរទស្សន៍​ BFM ថា «ពួក​ទាហាន​បានតម្រង់

កាំ​ភ្លើង​ដាក់បុរស​នោះ ហើយ​បុរ​សនោះ​បាន​តម្រង់​កាំ​ភ្លើង​ដែល​គាត់​បានឆក់ពី​ទាហាន​ម្នាក់​ដាក់​ទាហាន​ពីរ​នាក់នោះ​វិញ»។

បុរស​ម្នាក់​ទៀត​បាន​និយាយ​តាមទូរទស្សន៍​ BFM ថា​ទាហានបី​នាក់​បាន​ត្រូវ​តម្រង់កាំ​ភ្លើង​ដាក់​ហើយ​ទាហាន​ទាំង​នេះ​បាន​ខិត​ខំ​ព្យាយាម​ធ្វើ​ឱ្យ​បុរសដែល​ឆក់យក​អាវុធ​នេះ​មាន​ភាព​ស្ងប់ស្ងៀម។​ បុរស​នេះ​បាន​និយាយ​ថា​បន្ទាប់មក​គាត់​បាន​ឮ​ស្នូរ​បាញ់កាំ​ភ្លើង​ពីរ​គ្រាប់៕

XS
SM
MD
LG