ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​ស៊ី​វិលស៊ីរី​កំពុង​រង់​ចាំ​ការ​ជម្លៀស​ចេញ​ពី​ទីក្រុង Aleppo


 អ្នក​ប្រយុទ្ធឧទ្ទាម​និង​ជន​ស៊ីវិល​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ដែល​ពួកគេ​រង់ចាំដើម្បីជម្លៀស​ចេញ​ពី​ភាគ​ខាងកើត​នៃ ទីក្រុង Aleppo ប្រទេស​ស៊ីរីកាល​ពី​ថ្ងៃទី​១៦ ធ្នូ ២០១៦។
អ្នក​ប្រយុទ្ធឧទ្ទាម​និង​ជន​ស៊ីវិល​ប្រមូល​ផ្តុំ​គ្នា​នៅ​ពេល​ដែល​ពួកគេ​រង់ចាំដើម្បីជម្លៀស​ចេញ​ពី​ភាគ​ខាងកើត​នៃ ទីក្រុង Aleppo ប្រទេស​ស៊ីរីកាល​ពី​ថ្ងៃទី​១៦ ធ្នូ ២០១៦។

ជន​ស៊ី​វិល​និង​ពួក​ឧទ្ទាមស៊ីរី​រាប់​ពាន់​នាក់​ដែល​ជាប់​គាំងកំពុង​ស្វែងរកបន្ត​ការ​ជម្លៀស​នៅ​ក្នុង​ទីក្រុង Aleppo ​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នៅ​ថ្ងៃ​អាទិត្យ​នេះ។ លោកស្រី Elodie Schindler ​អ្នកនាំ​ពាក្យ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​នៅតែ​មាន​ក្តីសង្ឃឹម​សម្រាប់​ពួកគេ​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅពេល​ដែល​លោក​ស្រី​បាន​និយាយ​ថា អង្គការ​របស់​លោកស្រី​បាន​ប្រុង​ប្រៀប​ជាស្រេច​ហើយ​ដើម្បី​បន្ត​ជម្លៀស​មនុស្ស​ចេញពី​ទីក្រុង Aleppo ភាគ​ខាង​កើត​ដែល​សង្ឃឹម​ថា​នឹង​ធ្វើ​ឡើង​នៅ​ព្រឹក​នេះ។

ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិត្រូវគេ​រំពឹង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថាតើ​នឹង​បញ្ជូន​អ្នកឃ្លាំមើល​ទៅកាន់​ទីក្រុង​ដែលហែក​ហួរ​ដោយ​សង្គ្រាម​ដើម្បី​ពិនិត្យ​មើល​ការ​ជម្លៀស​មនុស្ស​ចេញ​ហើយ​នឹង​ជួយ​ផ្តល់​កិច្ចការពារជន​ស៊ី​វិល​ដែល​ស្ថិត​នៅ​ទី​នោះ។

ក្រុម​ប្រឹក្សា​សន្តិសុខរបស់​អង្គការ​សហប្រជាជាតិ​នឹង​ពិ​ចារណា​សំណើ​ព្រាង​របស់​ប្រទេស​បារាំង​ដែល​សំដែង​នូវការ​ភ្ញាក់​ផ្អើល​ពី​វិបត្តិ​មនុស្ស​ធម៌​ដែល​កំពុង​កាន់​តែ​យ៉ាប់​យ៉ឺ​នឡើង​នៅ​ខាង​ក្នុង​និង​ជិត​ទីក្រុង ​ហើយ​នឹង​មនុស្ស​រាប់​ពាន់​នាក់​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ដែល​ឡោម​ព័ទ្ធ​នេះ​ដែល​ត្រូវ​ជម្លៀសចេញ​នេះ។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដូចជា​សំណើ​ឈប់​បាញ់​គ្នា​រាប់​សិប​ទៀត​ដែល​ត្រូវ​បាន​ពិចារណា​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិនៅ​ឆ្នាំ​នេះ ​ត្រូវ​គេ​រំពឹង​នឹង​ទទួល​បាន​ការ​រិះគន់​ពី​ប្រទេស​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ស៊ីរី​ដែល​បាន​បោះ​ឆ្នោត​វ៉េតូ​សំណើ​ឈប់​បាញ់​គ្នា​កាល​ពី​ដំបូងៗ។

ពួក​អ្នក​ឃ្លាំ​មើល​និយាយ​ថា ​ជន​ស៊ី​វិលនិង​ក្រុមអ្នក​ប្រយុទ្ធ​ឧទ្ទាមដែល​នៅ​សេស​សល់​ចុងក្រោយយ៉ាង​ច្រើន​រហូត​ដល់​៤ម៉ឺននាក់បាន​រង់​ចាំ​សម្រាប់​កិច្ច​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ដែល​បាន​បន្ត​កាល​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពីការ​ពន្យា​ពេល​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​រដ្ឋាភិ​បាល​ស៊ីរី។ ការ​ពន្យា​ពេលជម្លៀស​នោះ​បាន​កើត​មាន​ឡើង​បន្ទាប់​ពីកងទ័ព​ដែល​គាំទ្រ​រដ្ឋាភិបាល​ទាមទារ​ឲ្យ​ជម្លៀស​ភូមិ​និកាយ​ស៊ីអ៊ីដ​២​ដែល​ស្ថិត​នៅ​ក្រោម​ការកាន់​កាប់​ដោយ​រដ្ឋាភិបាល៕

XS
SM
MD
LG