ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​ចំនួន​បួន​ប្រឆាំង​នឹង​​បទ​បញ្ជា​នីតិប្រតិបត្តិ​ថ្មី​របស់​លោក​ Donald Trump


មនុស្ស​រាប់រយ​នាក់​ដើរ​ក្បួន​កាត់​របងHarvard Yard នៅ​ក្នុង​សាកលវិទ្យាល័យ Harvard ខណៈ​ដែល​ធ្វើ​ការ​តវ៉ា​បំរាម​ធ្វើ​ដំណើរ​របស់​លោក នៅ​ក្នុង​ក្រុង Cambridge រដ្ឋMassachusetts កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

មនុស្ស​រាប់រយ​នាក់​ដើរ​ក្បួន​កាត់​របងHarvard Yard នៅ​ក្នុង​សាកលវិទ្យាល័យ Harvard ខណៈ​ដែល​ធ្វើ​ការ​តវ៉ា​បំរាម​ធ្វើ​ដំណើរ​របស់​លោក នៅ​ក្នុង​ក្រុង Cambridge រដ្ឋMassachusetts កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

រដ្ឋ​ចំនួន​៤បាន​ប្រឆាំង​នឹងបទ​បញ្ជា​នីតិប្រតិបត្តិ​ថ្មី​របស់​លោក​ប្រធានាធិបតី​ Donald Trump ​ដែល​ហាមប្រាម​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន៦​ដែល​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន។ ​រដ្ឋមន្ត្រី​យុត្តិធម៌​សម្រាប់​រដ្ឋ​ Hawaii ដែល​ជា​រដ្ឋ​ដែន​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិកបាន​ដាក់​ពាក្យ​បណ្តឹង​កាលពី​ថ្ងៃពុធ​នៅ​តុលាការ​សហព័ន្ធ​នៅ​ទីក្រុង ​Honolulu ដោយ​លោក​លើក​ឡើង​ថា ​បទ​បញ្ជា​ថ្មី​នេះ​នឹង​ប៉ះពាល់​ប្រជាជន​មូស្លីម​នៅ​រដ្ឋ​នេះ ​ប៉ះពាល់​ទេសចរណ៍ ​និង​និស្សិត​បរទេស។​

ក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរ​ រដ្ឋ Washington ​បាន​សុំ​ឲ្យ​ចៅក្រម​សហព័ន្ធ​នៅ​ទីក្រុង ​Seattle បញ្ជាក់​ថា ​បទបញ្ជា​មាន​ស្រាប់​របស់​ចៅក្រម​ដែល​រារាំង​បទបញ្ជា​ពី​មុន​របស់​លោក ​Trump ​នោះ ​អាច​ប្រើប្រាស់​សម្រាប់​រារាំង​បទ​បញ្ជាថ្មី​របស់​លោក​ប្រធានាធិបតី។​ លោក Bob Ferguson ​រដ្ឋ​មន្ត្រី​យុត្តិធម៌​ប្រចាំរដ្ឋ​ Washington ​និយាយ​ថា ​រដ្ឋ Oregon និង New York ​ចូលរួម​ជាមួយលោក​ក្នុង​ការ​ប្រឹងប្រែង​នេះ៕

XS
SM
MD
LG