\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ការ​ផ្ទុះ​គ្រាប់​បែក​ជា​បន្តបន្ទាប់​​នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ


អ្នក​ស៊ើបអង្កេត​ធ្វើ​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ Hua Hin ២៤០គ.ម​ពី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។

អ្នក​ស៊ើបអង្កេត​ធ្វើ​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ក្រុង​ Hua Hin ២៤០គ.ម​ពី​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦។

ការ​ផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់នៅ​ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃ​សុក្រ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤នាក់ និង​ធ្វើ​ឲ្យ​របួស​រាប់​សិប​នាក់​ទៀត។ ​ការ​ផ្ទុះ​នេះ​បាន​កើត​មាន​ឡើង​នៅ​តំបន់​រមណីយដ្ឋាន​ឈ្មោះ​ Hua Hin ​នៅ​តាម​ឆ្នេរសមុទ្រ ​នៅ ​Surat Thani ​ជា​ទី​ក្រុង​ដែល​ជា​ច្រក​សមុទ្រ ​និង​នៅ​កោះ ​Phuket ​ដែល​ជា​កន្លែង​ពេញ​និយម​របស់​អ្នក​ទេសចរ ​នៅ​ខេត្ត ​Trang ដែល​នៅ​ភាគ​ខាង​ត្បូង។ លោក​វរសេនីយឯក Krisana ​Pattanacharoen ​ជា​អ្នក​នាំ​ពាក្យ​ប៉ូលិសបាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប៉ូលិស​ជឿ​ថា​ ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​នេះ​គឺជា​លទ្ធផល​នៃ​ការ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា​ក្នុង​ស្រុក​ គឺ​មិន​មែន​ជា​ស្នាដៃ​របស់​ពួក​ភេរវករ​រដ្ឋ​ឥស្លាម​ ISIS ទេ។​ ​

លោក ​Prayut Chan-o-cha​ នាយក​រដ្ឋ​មន្ត្រី​របប​យោធា​នៃ​ប្រទេស​ថៃ​និយាយ​ថា ​ការ​បំផ្ទុះ​គ្រាប់បែក​នោះ​ធ្វើ​ឡើង​ដើម្បី​ព្យាយាម​បង្កើត​ភាព​ច្របូក​ច្របល់​ និង​ការ​យល់​ច្រឡំ។ លោក​និយាយ​ថា ហេតុអ្វី​បាន​ជា​មាន​គ្រាប់​បែក​ផ្ទុះ​នៅ​ពេល​ប្រទេស​នេះ​កំពុង​បោះ​ជំហាន​ទៅ​រក​ស្ថិរភាព​ សេដ្ឋកិច្ច​និង​ទេសចរណ៍​ប្រសើរ​ឡើង។ ក្នុង​ការ​ស្ទង់​ប្រជាមតិ​ថ្មីៗ​បង្ហាញ​ថា ​មាន​ជនជាតិ​ថៃ​ច្រើន​លាន​នាក់​បាន​បោះឆ្នោត​គាំទ្រ​រដ្ឋ​ធម្មនុញ្ញ​ ហើយ​មេដឹកនាំ​លោក​ Prayut Chan-o-cha និយាយ​ថា រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​បើក​ផ្លូវ​សម្រាប់​កា​របោះឆ្នោត​ថ្មី តែ​អ្នក​រិះ​គន់​និយាយ​ថា​ រដ្ឋ​ធម្មនុញ្ញ​នេះ​មាន​បំណង​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​ដោយ​យោធា​មាន​ភាព​ស្របច្បាប់​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត៕

XS
SM
MD
LG