ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៤នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ចិន


ព្រះ​វិហារ​មួយ​នៅក្នុងតំបន់ Xinjiang ប្រទេស​ចិន។

មនុស្ស​បួននាក់បានស្លាប់​នៅ​ក្នុង​អ្វី​ដែល​បណ្តាញ​ព័ត៌មាន​រដ្ឋ​ក្នុង​ប្រទេស​ចិន​ពណ៌នា​ថា​ជា​ «ការ​វាយ​ប្រហារ​ភេរវកម្ម» មួយ​នៅ​ឯ​ការិយាល័យគណបក្ស​កុម្មុយនិស្តមួយ​កន្លែង​ក្នុង​តំបន់ Xinjiang មាន​ចលាចល​ក្នុង​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន។

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ​ផ្លូវការ​របស់​ប្រទេស​ចិន ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​បាន​និយាយ​ថា ​ពួក​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​បួន​នាក់​បាន​បំផ្ទុះ​គ្រឿង​ផ្ទុះ​កាលពី​ថ្ងៃ​ពុធ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ធ្វើ​ឱ្យ​មនុស្ស​បី​នាក់​ទៀត​ត្រូវ​របួស។ ​របាយការណ៍​នេះ​បាន​សរសេរ​ថា​ ប៉ូលិស​បាន​បាញ់​សម្លាប់​អ្នក​វាយ​ប្រហារ​ទាំង​បួន​នាក់​នេះ ​ហើយ​បាន​ពណ៌នា​ហេតុការណ៍​នេះ​ថា​ជា​ «ការ​វាយ​ប្រហារ​ភេរវកម្ម» មួយ។​

មាន​មនុស្ស​រាប់​រយ​នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​តំបន់​ព្រំដែន​ Xinjiang កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយ​សារ​មាន​អំពើ​ហិង្សា​ដែល​កំពុង​មាន​ត​ទៅ​ទៀត​រវាង​ពួក​ជនអំបូរ Uighur កាន់​សាសនា​ឥស្លាម និង​ពួក​ជន​ជាតិ​អំបូរ Han ដែល​ជា​ជន​ជាតិ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន។

រដ្ឋាភិបាល​ចិន​បាន​បន្ទោស​ពួក​ជ្រុល​និយម​នៅ​ក្នុង​សហគមន៍ Uighur ថា​បាន​ធ្វើ​ឱ្យ​មាន​ចលាចល​ពីព្រោះ​ពួក​នេះ​ស្វះស្វែង​ឱ្យ​មាន​ឯករាជ្យ​ពី​ប្រទេស​ចិន។ ក៏​ប៉ុន្តែ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ និង​ពួក​ជន​និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​ក្រៅ​បាន​និយាយ​ថា អំពើហិង្សា​ជា​លទ្ធផល​នៃ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ទៅលើ​សាសនា​ និង​វប្បធម៌​របស់​ក្រុម​ជន​អំបូរ​ Uighur។ នេះជា​ការ​ចោទ​ប្រកាន់​មួយ​ប្រទេស​ចិន​បាន​បដិសេធ៕

XS
SM
MD
LG