\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ស្វះស្វែង​ឈរ​ឈ្មោះ​ជា​​បេក្ខជន​ប្រធានាធិបតី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង


លោក​បាន​ គីមួន ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (រូប​កណ្តាល) បក់​ដៃ​នៅ​ពេល​លោក​ទៅ​ដល់​ស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

លោក​បាន​ គីមួន ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ (រូប​កណ្តាល) បក់​ដៃ​នៅ​ពេល​លោក​ទៅ​ដល់​ស្ថានីយ​រថភ្លើង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧។

លោក​បាន​ គីមួន ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ត្រឡប់​ទៅ​ដល់​ស្រុក​កំណើត​របស់​លោក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ពេល​មាន​ការ​រំពឹង​ទុក​កាន់​តែ​ខ្លាំង​ឡើង​ថា​ លោក​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

លោក​បានត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​ហ្វូង​អ្នក​គាំទ្រ​នៅ​ព្រលានយន្តហោះ Incheon នៅ​ជិត​រដ្ឋ​ធានី​សេអ៊ូល​នៅ​ពេល​ដែល​លោក​បាន​អញ្ជើញ​ទៅ​ដល់​កាល​ពី​ពេល​រសៀល។ ពេលគេ​សួរ​អំពី​ការ​ចូល​រួម​ក្នុង​ការ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី ​លោក​មិន​បាន​សន្យា​ទេ ក៏​ប៉ុន្តែ ​បាន​ប្រាប់​ថា ​លោក​កំពុង​មាន​ទំនោរ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​នោះ។

លោក​បាន​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​ថា «ខ្ញុំ​បាន​និយាយ​រួច​ហើយ​ថា ​ខ្ញុំ​បាន​ប្រុង​ប្រៀប​ផ្តល់​អ្វី​ទាំងអស់​សម្រាប់​ប្រទេស​នេះ​ ហើយ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​មិន​ផ្លាស់​ប្តូរ‍»។

លោក​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​គោរព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​អំពី​របៀប​ដែល​លោក​បាន​តំណាង​ឲ្យ​ប្រទេស​របស់​លោក​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។ ​លោក​បាន​ត្រូវ​គេ​សរសេរ​នៅ​ក្នុង​អត្ថបទ​សិក្សា​សម្រាប់​ថ្នាក់​វិទ្យាល័យ ហើយ​សៀវភៅប្រវត្តិរូប​របស់​លោក ​ការ​រៀបរាប់​ពី​ការ​តស៊ូ​កុមារភាព​របស់​លោក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដែល​ហែក​ហួរ​ដោយ​សារ​សង្គ្រាម​រហូត​ដល់​ការ​ងើប​ឡើង​របស់​លោក​ក្លាយ​ជា​មេដឹកនាំ​ពិភពលោក​ម្នាក់​ដែល​ដឹកនាំ​របស់​អង្គការ​សហប្រជាជាតិ​លក់​ដាច់​បំផុត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​លោក​អញ្ជើញ​ទៅ​ដល់ លោក​ក៏​ត្រូវ​បាន​ប្រឈម​ការ​ចោទ​សួរ​អំពី​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ Ban Ki-snag ​ហើយ​និង​ក្មួយ​ប្រុស​របស់​លោក​ឈ្មោះ Joo Hyun Banh ​ដែល​បាន​រងការ​ចោទ​ប្រកាន់​នៅតុលាការ​សហព័ន្ធ​សង្កាត់ Manhattan ​ក្រុងញូវយ៉ក​កាល​ពី​ថ្ងៃ​អង្គារ​ពី​ផែនការ​សូក​ប៉ាន់​មន្រ្តី​មជ្ឈឹមបូព៌ា​ម្នាក់​ចំពោះ​ការ​ប៉ុនប៉ង​លក់​អាគារ​ដែល​មាន​តម្លៃ​៨រយលាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​វៀតណាម។

លោក​បាន​បដិសេធ​ពី​ការ​ដឹង​ឮ​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ផែនការ​សូក​ប៉ាន់​នេះ៕

XS
SM
MD
LG