ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Clinton និងលោក Trump ចង់បានប្រជាប្រិយភាពពីប៉ូលីស


លោកស្រី Clinton និងលោក Trump ចង់បានប្រជាប្រិយភាពពីប៉ូលីស
សូម​រង់ចាំ

No media source currently available

0:00 0:03:31 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton និងដៃគូប្រជែងរបស់លោកស្រីគឺ លោក Donald Trump បេក្ខជនប្រធានាធិបតីតំណាងគណបក្សសាធារណរដ្ឋ ដែលពួកគេទាំងពីរកំពុងដណ្តើមការគាំទ្រពីសំណាក់ប៉ូលីស ក្នុងខណៈពេលដែលកំពុងមានភាពតានតឹងរវាងក្រុម មន្ត្រីប៉ូលីសនិងពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក។ លោកស្រី Clinton បានជួបជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមមន្ត្រីប៉ូលីសមកពីទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហានៅក្នុងទីក្រុង New York ខណៈពេលដែលលោក Trump បានធ្វើដំណើរទៅកាន់អង្គការប៉ូលីសក្នុងស្រុកមួយកន្លែងនៅក្នុងរដ្ឋ North Carolina។ អ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍មកថា ក្រុមមន្ត្រីប៉ូលីសក៏ជាប្រធានបទដ៏សំខាន់មួយនៅក្នុងសន្ទរកថាចម្បងមួយរបស់លោក Trump កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីមានការផ្លាស់ប្តូរអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោក។ នាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG