ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​នៅ​​កម្ពុជា​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច​៣០នាក់


ផ្ទះ​នៅតាម​ដង​ទន្លេមេគង្គ​នៅភ្នំពេញ​ត្រូវទឹកជន់លិច។​
ផ្ទះ​នៅតាម​ដង​ទន្លេមេគង្គ​នៅភ្នំពេញ​ត្រូវទឹកជន់លិច។​
ទឹក​ជំនន់នៅ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​ឡើង​នៅ​ឡើយ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅតាម​បណ្តា​ខេត្ត​តាម​ដង​ទន្លេ​មេគង្គ ​និង​នៅ​ភ្នំពេញ​ ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​តិច​៣០​នាក់ ​និង​បាន​បំផ្លាញ​ដំណាំ​ និង​ផ្ទះ​សម្បែង​ច្រើន​រយខ្នង។

មន្ត្រី​ឧតុនិយម​បាន​បង្ហាញ​កង្វល់​ថា​ ទឹក​ជំនន់​នេះ​អាចនឹង​ឡើង​ហួស​កម្ពស់​ទឹក​ជំនន់​ឆ្នាំ​១៩៩៦ ​ដែល​បាន​សម្លាប់​មនុស្ស​ជិត​១៧០​នាក់​ ហើយ​ប៉ះពាល់​មនុស្ស​ជាង​១​លាន​នាក់​ទូទាំង​ប្រទេស។​

អាជ្ញាធរ​ឲ្យ​ដឹង​ថា ​ទឹក​ជំនន់​នៅតាម​ខេត្ត​ចំនួន​៣​នៅ​បន្ត​ឡើង​ស្រឺតៗ​នៅ​ឡើយ។​

អ្នកភូមិ​នៅ​ខេត្ត​កណ្តាល​និយាយ​ថា​ ទឹក​ជំនន់​បង្ករ​ការ​លំបាក​ច្រើន​ណាស់​ដល់​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ។

អ្នកស្រី​មួង ប៉ិច​ឲ្យ​ដឹដថា៖​ «ឈឺ​ស្កាត់អី​ ហើយ​ហូបចុក​ហ្នឹង​ក៏​វា​ខ្វះខាត​ដែរ។​ យើង​អត់​បាន​រក​អី ​មិន​ដឹង​ទៅ​រក​អី​ឯ​ណា​ទៅ!»

រីឯ​លោក​ពេជ្រ ​រស់ ​ដែល​ជាអ្នក​ជិតខាង​របស់​អ្នកស្រី​បន្ថែម​ថា៖​ «ការ​ខ្វះខាត...​ ​បាទ ការ​ហូបចុក​ហ្នឹង​គឺ​ខ្វះខាត​មែនទែន​ អ្នក​ដែល​ទឹក​លិច​នេះ។​ វេទនា... ខ្លះ​មាន​ទូក​ទៅគ្រាន់។​ ខ្លះអត់ទូកទៅ​...​វេទនា​...លុយទឹករហូត»។​
ទឹកជំនន់​នៅ​កម្ពុជា​បាន​ឆក់យក​ជីវិត​មនុស្ស​យ៉ាងតិច​៣០​នាក់
សូម​រង់ចាំ

No media source currently available

0:00 0:02:07 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រុក​រស់នៅ​តំបន់​ទឹកជំនន់​ត្រូវ​ប្រើទូក ​និង​ប្រើ​សម្ភារៈបណ្តែត​ទឹក​ផ្សេង​ទៀត​ ដូចជា​ពោះ​វៀនកង់ឡាន ​បេដុងជ័រ ​ជាដើម​ ដើម្បី​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​របស់របរ​ប្រើប្រាស់។​

ទឹក​ជំនន់​បច្ចុប្បន្ន​នេះ​ ដែល​បណ្តាល​មកពី​ភ្លៀង​ធ្លាក់ខ្លាំង​ បាន​ធ្វើឲ្យ​ទន្លេ​មេគង្គ​បាក់ច្រាំង ​ហើយ​ឡើង​លើស​កម្រិត​កម្ពស់​ទឹក​ធម្មតា​ ដោយ​លិចលង់​ខេត្ត​យ៉ាងតិច​ចំនួន​៧ ​បង្ខំឲ្យ​មនុស្ស​ច្រើន​ពាន់គ្រួសារដឹកជញ្ជូន​សម្ភារៈ និង​សត្វពាហណៈ​ទៅរក​ទីទួល​សុវត្ថិ​ភាព។ ​លោក​ពិន ស៊ីសុវណ្ណ​ប្រែសម្រួល៕​
XS
SM
MD
LG