ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​ទាំង​៥​ ជា​បេក្ខជន​ចុងក្រោយ​សម្រាប់​ពានរង្វាន់ Martin Ennals Award

  • សាយ មុន្នី

លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០១៦។

លោក ធន សារ៉ាយ ប្រធាន​សមាគម​អាដហុក បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ ជំនួស​ឲ្យ​អ្នក​ទាំង​៥​ថា​«វា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ចុងក្រោយ សម្រាប់​ពាន់​រង្វាន់​នេះ» ។

អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម​អាដហុក​ដែរ​នោះ ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​សម្រាប់​ពានរង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Award ប្រចាំ​ឆ្នាំ​២០១៧។

នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ធន សារ៉ាយ ប្រធាន​សមាគម​អាដហុក បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​ ជំនួស​ឲ្យ​អ្នក​ទាំង​៥​ថា​«វា​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ជា​បេក្ខជន​ចុងក្រោយ សម្រាប់​ពាន់​រង្វាន់​នេះ» ។

អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម​អាដហុក។

លោក​បន្ថែម​ថា «ពាន់​រង្វាន់​នេះ គឺ​ជា​និមិត្តរូប​នៃ​ការ​លើកទឹកចិត្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែល​មាន​សេចក្ដី​ក្លាហាន ហើយ​បន្ត​និយាយ​ជា​សាធារណៈ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​ និង​ការ​រំលោភ​សិទ្ធិមនុស្ស»។

អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី នៅ​ក្នុង​សំណុំ​រឿង​ចោទប្រកាន់​ស្នេហា​លួចលាក់ ប្រឆាំង​នឹង​លោក កឹម សុខា ដែល​បច្ចុប្បន្ន​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ទាំង​៥ បាន​ជាប់​ឃុំ​ចាប់តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ​មុន។

ពានរង្វាន់ Martin Ennals Award សម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នេះ គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ក្រោម​កិច្ច​សហការ​រួមគ្នា​រវាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នាំមុខ​គេ​ចំនួន​១០​នៅ​លើ​ពិភពលោក រួម​ទាំង​អង្គការ Amnesty International អង្គការ Human Rights Watch និង​អង្គការ Front Line Defenders ជាដើម។

បេក្ខជន​ចុងក្រោយ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​Martin Ennals Award ប្រចាំ​ឆ្នាំ​២០១៧​នេះ មក​ពី​ប្រទេស​ អែលសាល់វ៉ាឌ័រ (El Savador) និង​ប្រទេស​អេហ្ស៊ីប។

ពាន់​រង្វាន់​នេះ នឹង​ត្រូវ​ប្រកាស​និង​ប្រគល់​ជូន​ជ័យ​លាភី នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​ខាង​មុខ ​នៅ​ទីក្រុង ហ្សឺណែវ ប្រទេស​ស្វីស៕

XS
SM
MD
LG