ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំបូង ​យុវជន យុវតី​ត្រូវ​សិក្សា​និងធ្វើ​ការ​​ស្ម័គ្រចិត្ត​


កញ្ញា​ព្រើង​ សុគន្ធ ឧសភា ​តំណាង​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។
កញ្ញា​ព្រើង​ សុគន្ធ ឧសភា ​តំណាង​ក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន​ - ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម ​ដំបូង​យុវជន​ត្រូវ​ខំប្រឹងសិក្សា​និង​ធ្វើ​ការ​ស្ម័គ្រ​ចិត្តតាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​សម្តី​របស់​កញ្ញា​ ព្រើង​ សុគន្ធ ឧសភា ដែល​ជា​តំណាងក្រុមប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​និង​ជា​និស្សិត​នៃ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដែល​បាន​ប្រាប់​វីអូអេ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មិថុនា​ ឆ្នាំ ២០១២​កន្លង​ទៅ​នេះ។

នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មីនេះ​ដែរ ​កញ្ញា​ ព្រើង​ សុគន្ធ ឧសភា​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា មិនយូរប៉ុន្មាន​វាសនា​របស់​កម្ពុជា​នឹង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​ជំនាន់​ថ្មី ដែល​នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ដ៏​ធ្ងន់​ដែល​ត្រូវ​បាន​បន្សល់​ទុក​ឲ្យ​ដោយ​សង្គ្រាម​ស៊ីវិល កល​យុគ​នយោបាយ និង​របត់ប្រព័ន្ធ​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​ដែល​បណ្តាល​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​លំបាក់​ដូច​សព្វថ្ងៃ​នេះ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​យុវជន យុវតី​ដែល​មាន​សមត្ថភាព​ចាប់​ផ្តើម​ខ្វល់​ខ្វាយ​អំពី​អនាគត​នៃ​សង្គមរបស់​ខ្លួន។ គេ​បាន​ព្យាយាម​ជួយ​ផ្តល់​វិភាគ​ទានគ្រប់​រូបភាព។

«កាល​មុន​យុវជន​យើង​អត់​មាន​ឆន្ទៈ​ធ្វើ​អ្វី​ដើម្បី​សហគមន៍​ គឺ​ថា​គាត់​អត់​ខ្វាយខ្វល់។ ប៉ុន្តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំយុវជន​យើង​ចាប់​ផ្តើម​ចេះ​គិត​ច្រើន គាត់​យល់​ដឹង​ច្រើន​ពី​សង្គម​។ គាត់​ចាប់​ផ្តើម​និយាយថា នេះ​គឺ​ជា​បញ្ហា​ដែល​សង្គមយើង​មាន...​ប៉ុន្តែ​ជា​បឋម​យុវជន​ត្រូវ​ពង្រឹងសមត្ថភាព​ខ្លួន​ឯង​សិន»។

កញ្ញា​សង្ឃឹមថា ទៅ​ថ្ងៃ​អនាគត​នឹង​មាន​មនុស្ស​កាន់តែ​ច្រើន​យល់​អំពី​បញ្ហា​សង្គមនិង​ស្ម័គ្រ​ចិត្ត​ចូលរួម​ជាមួយ​នឹង​អង្គការ ឬរដ្ឋាភិបាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម៕​
ដំបូង​យុវជន​យុវតី​ត្រូវ​សិក្សា​និងធ្វើ​ការ​ស្ម័គ្រចិត្ត
សូម​រង់ចាំ

No media source currently available

0:00 0:10:08 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
XS
SM
MD
LG