ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ទិដ្ឋភាព​ថ្ងៃ​​សម្ភោធ​ខ្សែ​ភាព​យន្ត​​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​

ខ្សែ​ភាពយន្ត​ហូលីវូដ​ជា​ភាសាខ្មែរ​រឿង​ ​«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»​(First They Killed My Father) ដែល​ដឹកនាំ​ថត​ដោយ​តារា​ហូលីវូដ​លោកស្រី Angelina Jolie ត្រូវ​បានសម្ពោធ​បញ្ចាំង​ជា​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​យ៉ាង​អធិកអធម​នៅ​ព្រះលាន​ជល់ដំរី​ក្នុង​ឧទ្យាន​អង្គរ​ ខេត្ត​សៀមរាប កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ។ នៅ​មុន​ការ​បញ្ចាំង​ខ្សែ​ភាព​យន្តផលិត​ដោយ​ក្រុមហ៊ុនភាពយន្ត​អនឡាញ Netflix នេះ លោក​ស្រី Jolie និង​សហការី​ក្រុម​ថត ក៏​បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ និង​បាន​ផ្តល់​បទសម្ភាសន៍​ពិសេស​ដល់​ក្រុមផ្សាយ VOA ផង​ដែរ។ ​តទៅ​នេះជាកម្រង​រូបភាព​នៃទិដ្ឋភាពនានា​ក្នុង​ថ្ងៃ​នោះ ដោយ​មានរូបភាព​នៅកន្លែង​បញ្ចាំង​ខ្សែភាព​យន្ត​នៅ​កណ្តាល​ព្រះវាល​ជល់​ដំរី ​ផ្តល់​ដោយ​ក្រុមហ៊ុន Netflix ដោយ​ក្រុម​អ្នក​សារព័ត៌មាន​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ថត​នៅ​ទី​នោះ។ (VOA/Netflix)

XS
SM
MD
LG