ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ផលិតករ​ភាពយន្ត​ដើម​កំណើត​អាហ្វ្រិក​នៅ​រដ្ឋTexas ស្វែងយល់​អំពី​បញ្ហា​វប្បធម៌


ជនជាតិ​អាហ្វ្រិក​ជាច្រើន​ចេញ​ពី​មាតុភូមិ​ដើម្បី​ស្វែងរក​ឱកាស​នៅ​ប្រទេស​ផ្សេង​ទៀត តែ​គេ​ក៏​នាំ​ទំនៀម​ទម្លាប់​វប្បធម៌​មក​ជាមួយ​ដែរ ដែល​ទំនៀម​ទម្លាប់​នោះ​អាច​បង្ក​បញ្ហា។ ជាក់ស្តែង ការមិន​គោរព​ម៉ោង​ពេល ជា​បញ្ហា​ដែល​លោក Kelechi Eke  ផលិតករ​ភាពយន្ត​ជនជាតិ​នីហ្សេរីយ៉ា នៅ​រដ្ឋ Texas យក​មក​បង្ហាញ។ លោក​ផលិត​ខ្សែ​ភាព​យន្ត​តាម​បែប “Nollywood” របស់​នីហ្សេរីយ៉ា ដោយ​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​ជន​អន្តោ​ប្រវេសន៍​អាហ្វ្រិក និង​បញ្ហា​សំខាន់ៗ​នៅ​អាហ្វ្រិក។ លោក​ពិន ស៊ីសុវណ្ណ​ជូន​សេចក្តី​រាយការណ៍​របស់​លោក Greg Flakus នៃ​វីអូអេ ដែល​រាយការណ៍​ពី​ទីក្រុង Houston រដ្ឋ Texas៕

XS
SM
MD
LG