ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចៅក្រម​សហព័ន្ធ​ផ្អាក​បំរាម​ធ្វើ​ដំណើរ​ថ្មី​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


លោក Douglas Chin រដ្ឋ​មន្រ្តី​យុត្តិធម៌​នៅ​រដ្ឋHawaii ឆ្លើយ​សំណួរ​សារព័ត៌មាន​នៅ​តុលាការ​អាមេរិក កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

លោក Douglas Chin រដ្ឋ​មន្រ្តី​យុត្តិធម៌​នៅ​រដ្ឋHawaii ឆ្លើយ​សំណួរ​សារព័ត៌មាន​នៅ​តុលាការ​អាមេរិក កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

តុលាការ​សហព័ន្ធ​មួយ​បាន​ចេញ​បទបញ្ជា​ទប់ទល់​បណ្តោះ​អាសន្ន​មួយ​ប្រឆាំង​នឹង​ការ​សាកល្បង​លើក​ទី​ពីរ​របស់​ប្រធានាធិបតី Donald Trump ក្នុង​ការ​ប្រើប្រាស់​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​មួយដើម្បី​ផ្អាក​ការ​ទទួល​ពួក​ជនភៀសខ្លួន​ចូល​ក្នុង​ប្រទេស​អាមេរិក និង​ហាម​ប្រាម​ការ​ផ្តល់​ទិដ្ឋាការថ្មីៗ​ដល់​ពួក​មនុស្ស​មក​ពី​ប្រទេស​៦។

កាលពី​ថ្ងៃ​ពុធ​ចៅក្រម Derick Watson បាន​រក​ឃើញ​ថា​ ការ​ជំទាស់​តាមផ្លូវ​ច្បាប់​ធ្វើ​ដោយ​រដ្ឋ​ហាវ៉ៃ​ទំនង​ជា​នឹង​មាន​ជោគជ័យ​ដោយ​មាន​ការ​ជជែក​បង្ហាញ​ហេតុផល​ថា​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​នេះ​រំលោភ​លើ​ប្រការ​ Establishment នៃ​រដ្ឋធម្មនុញ្ញ​ដែល​តម្រូវ​ឱ្យ​មាន​សកម្មភាព​របស់​រដ្ឋាភិបាល​មិន​ឱ្យ​មាន​គោល​បំណង​យក​សាសនា​ជា​ធំ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា​ Secular Purpose ជា​ដំបូង​សិន។

លោកចៅ​ក្រម​ Derick Watson ចង្អុល​បង្ហាញ​ដល់​សេចក្តី​ថ្លែង​ការណ៍​របស់​លោក Trump និង​ពួកសហការី​របស់​លោក​នៅ​មុន ​និង​នៅ​ក្រោយ​ប្រធានាធិបតី​រូប​នេះ​បាន​ជាប់ឆ្នោត​កាល​ពីខែ​វិច្ឆិកា។ ពួក​អ្នក​ឃោសនា​បោះឆ្នោត​ឱ្យ​លោក​ Trump ធ្លាប់​រួម​បញ្ចូល​ការ​អំពាវ​នាវ​មួយ​ឱ្យ​ហាមប្រាម​ពួក​អ្នក​កាន់​សាសនា​ឥស្លាម​ទាំង​អស់​មិន​ឱ្យ​ចូល​ក្នុង​ស.រ.អា. ដែល​ជា​គោលនយោបាយ​មួយ​នៅ​ពេល​បន្ទាប់មក​បាន​ត្រូវកែ​ប្រែ​ទៅ​ជា​ «ការ​ពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត» លើ​ក្រុម​មនុស្ស​មក​ពី​ពួក​ប្រទេស​មាន​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​ភេរវកម្ម។​

លោក​ចៅ​ក្រម Watson បាន​និយាយ​ថា ​ករណី​នៅ​ចំពោះ​មុខ​លោក​មាន​រួម​បញ្ចូល «ភស្តុតាង​ច្រើន​ក្រាស់ក្រែល និង​មិន​អាច​ច្រានចោល​បាន​នៃ​អរិភាព​ខាង​សាសនា​ដែល​ជំរុញ​ឱ្យ​មាន​ការ​ប្រកាស​ឱ្យ​ប្រើបទ​បញ្ជា​ប្រតិបត្តិ​នេះ ​និង​បទបញ្ជា​មុន​នេះ​ដែល​មាន​ការ​ទាក់ទង​គ្នា»។

រដ្ឋបាល​លោក Trump បាន​និយាយ​ថា​ ការ​ហាមប្រាម​នេះជា​ការ​ចាំ​បាច់​ដើម្បី​ការពារ​ប្រទេស​ពី​ការ​គំរាមកំហែង​ភេរវកម្ម៕

XS
SM
MD
LG