ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​នឹង​កាត់​ក្តី​លើ​ជន​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នៅ​ព្រលាន​យន្តហោះ Florida


ឈ្មោះ​ Esteban Santiago អាយុ​២៦ឆ្នាំ​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បាន​សម្លាប់​មនុស្ស​៥នាក់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​៦នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ដូច​កំរោល​ចូល​កាល​ពី​ថ្ងៃ​សុក្រ។

ឈ្មោះ​ Esteban Santiago អាយុ​២៦ឆ្នាំ​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បាន​សម្លាប់​មនុស្ស​៥នាក់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​៦នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ដូច​កំរោល​ចូល​កាល​ពី​ថ្ងៃ​សុក្រ។

កាលពី​ថ្ងៃ​សៅរ៍ ជន​ជាប់​សង្ស័យ​ក្នុង​ការ​បាញ់​កាំភ្លើង​ដ៏​ប្រល័យ​នៅ​ព្រលាន​យន្តហោះ​មួយ​ក្នុង​រដ្ឋ​ Florida បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើហិង្សា​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​មួយ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ការិយាល័យ​ក្រសួង​យុត្តិធម៌​រដ្ឋ Florida។

ឈ្មោះ​ Esteban Santiago អាយុ​២៦ឆ្នាំ​ដែល​ជា​ទាហាន​ជើង​ចាស់​នៃ​សង្គ្រាម​អ៊ីរ៉ាក់​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​បាន​សម្លាប់​មនុស្ស​៥នាក់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​៦នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​ដូច​កំរោល​ចូល​កាល​ពី​ថ្ងៃ​សុក្រ។​ ការ​បាញ់​កាំភ្លើង​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​ភ្ញាក់​ផ្អើល និង​បាន​នាំ​ឱ្យ​ព្រលាន​យន្តហោះ​នោះ​មាន​ចលាចល។

ប្រសិនបើ​ត្រូវ​រក​ឃើញ​ថា​មាន​ទោស​តាម​ការ​ចោទប្រកាន់ ឈ្មោះ Santiago អាច​ប្រឈម​មុខ​នឹង​ទោសប្រហារ​ជីវិត​ ឬ​ទោស​ជាប់គុក​មួយ​ជីវិត។

Santiago ក៏​បាន​ត្រូវ​ចោទ​ប្រកាន់​ដែរ​ពី​បទ​ពីរ​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​ប្រើប្រាស់​កាំភ្លើង នេះ​បើ​តាម​ការ​និយាយ​ប្រាប់​ឱ្យ​ដឹង​ដោយ​ពួក​មន្ត្រី។​

គាត់​កំពុង​ជាប់​ឃុំឃាំង​ដោយ​គ្មាន​ការ​បង់​ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​ទេ។​ គាត់​ត្រូវ​បាន​កំណត់​ឲ្យ​បង្ហាញ​ខ្លួន​លើក​ទី​មួយ​នៅ​ក្នុង​តុលាការ​រដ្ឋ​ Florida។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ ពួក​មន្ត្រី​បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ថា​ជន​ជាប់​សង្ស័យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​បាញ់​កាំភ្លើង​ដ៏​ប្រល័យ​នេះ​បាន​ធ្វើ​ដំណើរ​ជាពិសេស «ទៅ​កាន់ក្រុង Fort Lauderdale ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ ក៏​ប៉ុន្តែ​គេ​មិន​ដឹង​ច្បាស់លាស់​អំពី​ហេតុ​អ្វី​ឡើយ»៕

XS
SM
MD
LG