ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រួសាររបស់​សកម្មជន​​ចលនា​មាតា​ធម្មជាតិ​ដែល​ជាប់ឃុំស្វែងរក​យុត្តិធម៌


សកម្មជន​របស់​ចលនា​មាតា​ធម្មជាតិ​បីរូប គឺលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ីម សំណាង ត្រូវបាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កោះកុង កាលពី​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០១៥ ដោយសារ​តែ​ពួក​គេ​បាន​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់​នៅ​ព្រែក​អណ្តូងទឹក ខេត្ត​កោះកុង។ កាលពី​ថ្ងៃច័ន្ទ ទី២៧​កន្លង​ទៅ​នេះ សកម្មជន​ទាំង​បី​នាក់ រួម​ទាំង​តំណាង​ក្រុមហ៊ុន​បូម​ខ្សាច់ ត្រូវបាន​តុលាការ​ខេត្ត​កោះកុង​សួរ​ដេញ​ដោល ​ដោយ​មិន​ឲ្យ​សាធារណជន​បាន​ចូលរួម។ សាលក្រម​ទាក់ទង​នឹង​សំណុំ​រឿង​របស់​សកម្មជន​របស់​ចលនា​មាតា​ធម្មជាតិ​ទាំង​បីនាក់​នេះ ត្រូវបាន​គេ​រំពឹង​ថា នឹង​ប្រកាស​នៅ​ថ្ងៃទី១ ខែ​កក្កដា​ខាង​មុខ​នេះ។ (វីដេអូ​ដោយចលនាមាតាធម្មជាតិ និង​ N1M––Not1More)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG