ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​ស៊ីរី​និយាយ​ថា​ពួក​ឧទ្ទាម​បាន​បំពាន​លើ​បទ​ឈប់​បាញ់


មនុស្ស​ម្នា​ប្រមូល​ផ្តុំ​ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់ al-Sukkari ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។
មនុស្ស​ម្នា​ប្រមូល​ផ្តុំ​ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ពី​តំបន់ al-Sukkari ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ក្នុង​ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។

ការ​ជម្លៀស​ខ្លួន​ប្រជាពលរដ្ឋ​ចេញ​ពី​ទី​ក្រុង​ Aleppo ​ត្រូវ​បាន​ផ្អាក​មួយ​រយៈ បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ជាប់​មិន​អាច​ចេញ​រួច។ ការ​ផ្ទុះ​បាន​លាន់​ឮ​នៅ​ថ្ងៃ​សុក្រ​នេះ​ក្បែរ​ក្បួន​រថយន្ត ​ដែល​ជម្លៀស​មនុស្ស​ចេញ​ពី​ទីក្រុង។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ រាយការណ៍​ថា​ពួក​ឧទ្ទាម​បាន​បំពាន​លើ​បទ​ឈប់​បាញ់​ជាមួយ​រដ្ឋាភិបាល។ គេ​មិន​ដឹង​ច្បាស់​ថា​តើ​ការ​ជម្លៀសនឹង​ធ្វើ​ឡើង​វិញ​នៅ​ពេល​ណា​ទេ។

កាល​ពី​ពេល​មុន​នេះ​លោក​ប្រធានាធិបតី​រុស្ស៊ី​បាន​ថ្លែង​ថា​ប្រទេស​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​តួកគី​ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​ស្វែង​រក​សន្តិភាពជា​ថ្មី​ស្តី​ពី​ប្រទេស​ស៊ីរី ដោយ​មាន​គោល​បំណង​ស្វែង​រក​បទ​ឈប់​បាញ់​ទូទាំង​ប្រទេស។

ថ្លែង​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន លោក​ Vladimir Putin ​និយាយ​ថា លោក​ និង​លោក​ប្រធានាធិបតី Recep Tayyip Erdogan ស្នើ​ឲ្យ​មាន​ការ​ចរចា​រវាង​រដ្ឋាភិបាល​ស៊ីរី​ និង​បក្ស​ប្រឆាំង ដែល​អាច​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី Astana ​នៃ​ប្រទេស​កាហ្សាក់ស្ថាន៕

XS
SM
MD
LG