ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អឺរ៉ុប​ពង្រឹង​សន្តិសុខ​ក្នុង​ពេល​ប្រារព​បុណ្យ​ណូអែល​ខណៈ​អាល្លឺម៉ង់​កំពុង​បន្ត​ស៊ើប​អង្កេត​លើ​ការ​វាយប្រហារ


អាវុធហត្ថ​បារាំង​កំពុង​ឈរ​យាម​ខណៈ​កម្លាំង​ប៉ូលិស​ជា​ច្រើន​កំពុង​រក្សា​សន្តិសុខ​នៅ​ច្រក​ចូល​វិហារ​ Notre-Dame ក្នុង​ពេល​បុណ្យ​ណូអែល នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី​២៤ ខែ​ធ្នូ។

អាវុធហត្ថ​បារាំង​កំពុង​ឈរ​យាម​ខណៈ​កម្លាំង​ប៉ូលិស​ជា​ច្រើន​កំពុង​រក្សា​សន្តិសុខ​នៅ​ច្រក​ចូល​វិហារ​ Notre-Dame ក្នុង​ពេល​បុណ្យ​ណូអែល នៅ​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃទី​២៤ ខែ​ធ្នូ។

ពួក​អាជ្ញាធរ​សន្តិសុខ​អឺរ៉ុប​ដែល​មាន​ការ​រន្ធត់ដោយ​សារ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ពេល​ថ្មីៗនៅ​ឯ​ទីផ្សារ​បុណ្យ​ណូអែល ​នៅក្នុង​ទីក្រុង​ប៊ែឡាំង​ បាន​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ដែល​ពួក​អ្នក​កាន់​គ្រិស្ត​សាសនា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅឯ​ព្រះ​វិហារ​ដើម្បី​ប្រារព្ធ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ណូអែល ​ដោយ​មាន​ការ​សូត្រ​ធម៌​និង​ច្រៀង​ចម្រៀង។

​នៅ​ក្នុង​ប្រទេស​បារាំង ​ប៉ូលិស​ចំនួន​៩​ម៉ឺន​១​ពាន់​នាក់​បាន​ត្រូវ​ដាក់​ពង្រាយ​នៅ​ព្រះ​វិហារ​គ្រិស្ត្រ​សាសនា ​និង​ផ្សារ​បុណ្យ​ណូអែល។​ ទិដ្ឋភាព​នេះ​ប្រហាក់​ប្រហែល​គ្នា​នឹង​ប្រទេស​អ៊ីតាលី​ដែលនៅទី​នោះ​ Anis Amri ​អ្នក​វាយ​ប្រហារ​ក្រុង​ប៊ែឡាំង ​បាន​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​នៅ​ក្នុង​ទីក្រុង ​Milan។

បុណ្យណូអែល ​ជា​ថ្ងៃ​ឈប់​សម្រាក​ដ៏​ធំ​មួយ​របស់​អ្នកកាន់​សាសនា​គ្រិស្ត​ ហើយ​ពិធី​បុណ្យ​នេះធ្វើ​ឲ្យ​មនុស្ស​ជួប​ជុំ​គ្នា​នៅ​កន្លែង​សាធារណៈ​ដែល​នៅ​ទី​នោះ​ពួក​ភេរវជន​អាច​ធ្វើ​ការ​វាយ​ប្រហារ​យ៉ាង​ងាយ​ស្រួល។

តំបន់​អឺរ៉ុប​បាន​ត្រូវ​គេ​ឃើញ​កើន​ឡើង​នូវការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​រយៈ​ពេល​១៣​ខែ​កន្លង​មក​នេះ​ ដោយ​ចាប់​ផ្តើម​ការវាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន ​ដែល​បាន​សម្លាប់​មនុស្ស​អស់​១៣០​នាក់។

​ការ​វាយ​ប្រហារ​សំខាន់ៗ​ផ្សេង​ទៀត​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ទីក្រុង​ Nice របស់​បារាំង ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ប៊ែឡាំង​ប្រទេស​អាល្លឺម៉ង់។ ​ការវាយ​ប្រហារ​តូចៗ​មួយ​ចំនួន​ទៀត​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​បារាំង ​អាល្លឺម៉ង់​ និង​ប្រទេស​អ៊ីតាលី ​ហើយ​ពួក​អាជ្ញាធរ​អឺរ៉ុប​និយាយ​ថា ​ពួកគេ​បាន​បំផ្លាញ​ផែនការ​វាយ​ប្រហារ​មួយ​ចំនួន​ទៀត​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​នេះ៕

XS
SM
MD
LG