ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហភាព​អឺរ៉ុប​ជួប​ប្រជុំ​​នៅ​វាំង ​Versailles ​ដើម្បី​ពិភាក្សា​​ទៅ​លើ​អនាគត​របស់​សហភាព​នេះ​


រូប​ឯកសារ​៖ ទិដ្ឋភាព​នៅ​ក្នុង​សាល​សភា​សហភាព​អឺរ៉ុប​នៅ​ពេល​មាន​កិច្ច​ប្រជុំ​ពេញ​អង្គ។
រូប​ឯកសារ​៖ ទិដ្ឋភាព​នៅ​ក្នុង​សាល​សភា​សហភាព​អឺរ៉ុប​នៅ​ពេល​មាន​កិច្ច​ប្រជុំ​ពេញ​អង្គ។

មេដឹកនាំ​កំពូល​របស់​អឺរ៉ុប​ ៤ ​នាក់​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ​នេះ ​ស្តី​ពី​អនាគត​របស់​សហភាព​អឺរ៉ុប​ ស្រប​ពេល​ដែល​សហភាព​នេះ​ប្រឈម​នឹង​វិបត្តិ​មួយ​ចំនួន​ដែល​កំពុង​តែ​បង្ក​ជា​មន្ទិល​សង្ស័យ​ទៅ​លើ​ភាពស្ថិត​ស្ថេរ​របស់​ខ្លួន។ ​

កិច្ចប្រជុំ​ដែល​មាន​អាហារ​ពេល​ល្ងាច​ និង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​លោក​ប្រធានាធិបតី​បារាំង​ Francois Hollande​ នៅ​វាំង Versailles ​នៅ​ជាយ​ទីក្រុង​ប៉ារីស នឹង​មាន​វត្តមាន​មេដឹកនាំ​មក​ពី​ប្រទេស​អាល្លឺម៉ង់​ អ៊ីតាលី ​និង​អេស្ប៉ាញ ​ខណៈ​ពេល​ដែល​មាន​ការពិភាក្សា​ខ្លាំងក្លា​អំពី​ ថា​តើ​នឹង​ត្រូវ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ណា ចំពោះ​សហភាព​អឺរ៉ុប​ដែល​នឹង​ជួប​បញ្ហា​ធំ​ នៅ​ពេល​ដែល​អង់គ្លេស​ចាក​ចេញ​ពី​សហភាព​នេះ។ ការណ៍​នេះ​ក៏​បាន​នាំ​ឲ្យ​មាន​ជាតិនិយម​ហើយ​រដ្ឋបាល​លោក ត្រាំ ​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​សហភាព​អឺរ៉ុប។ ​

បញ្ហា​ទាំង​នោះ​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ខាង​មុខ​នេះ ដែល​ស្រប​ពេល​ជាមួយ​នឹង​ខួប​លើក​ទី ​៦០​ នៃ​សិទ្ធិ​សញ្ញា​ក្រុង​រ៉ូម។

លោក ​Philippe Moreau Defarges​ អ្នកវិភាគ​នៃ​វិទ្យាស្ថាន​បារាំង​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​ទីក្រុង​ប៉ារីស​ បាន​និយាយ​ដោយ​បញ្ចេញ​ការព្រួយ​បារម្ភ​ស្រដៀង​នឹង​អ្នក​ជំនាញ​ និង​អ្នកនយោបាយ​ជាច្រើន​ទៀត​ថា៖ «សហភាព​អឺរ៉ុប​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ។ វា​អាច​នឹង​ដួល​រលំ​បាន»៕

XS
SM
MD
LG