ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ពួក​បេសកជន​និយាយ​ថា ​ប្រធានា​ធិបតី​ជាប់​ឆ្នោត​អាមេរិក ​ដូណាល់ ​ត្រាំ ​នឹង​រក្សា​ចំណង​​ដ៏​រឹងមាំ​ជាមួយ​ប្រទេស​កូរ៉េខាង​ត្បូង


ទាហាន​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ឈរ​ក្នុង​ផ្សែង​អំឡុង​ការ​បា្ររព្ធពិធីរំលឹក​ប្រតិបត្តិការការ​ឡើង​គោក​​ Incheon នៅ​ទីក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃទី​០៩ កញ្ញា ២០១៦។
ទាហាន​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ឈរ​ក្នុង​ផ្សែង​អំឡុង​ការ​បា្ររព្ធពិធីរំលឹក​ប្រតិបត្តិការការ​ឡើង​គោក​​ Incheon នៅ​ទីក្រុង​ Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃទី​០៩ កញ្ញា ២០១៦។

មិន​ដល់​២ខែ​ផង ​លោក​ដូណាល់​ ត្រាំ ​នឹង​ស្បថ​ចូលកាន់​ដំណែង​ជាប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ហើយ​លោក​នៅតែ​មិន​ព្រមនិយាយ​ពី​ផែនការ​របស់​លោកអំពី​អាវុធ​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង​ដែល​មនុស្ស​ជា​ច្រើន​ជឿ​ជាក់​ថា ​ជាការ​គំរាម​កំហែង​ខាង​សន្តិសុខ​ដ៏​សំខាន់បំផុតនៅ​ពេល​បច្ចុប្បន្ននេះ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ប្រឈម​មុខ។

​ខណៈ​ដែល​គោល​នយោបាយ​របស់​លោក​មិន​ទាន់​ច្បាស់​លាស់​អំពីកូ​រ៉េខាង​ជើង​ ​កំពុង​ធ្វើ​ឲ្យ​កូរ៉េខាង​ត្បូងមានការ​ភ័យ​ខ្លាច​ គោល​នយោបាយ​ការបរទេសថ្មី​ដែល​បាន​ស្នើ​ឡើង​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​របស់​លោក​កំពុង​ធ្វើ​ឲ្យស្ថានភាព​កាន់​តែ​អស់​សង្ឃឹមអំពី​សម្ព័ន្ធ​ភាព​ខាង​យោ​ធា​ហើយ​នឹង​កិច្ច​ព្រម​ព្រៀង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។​

ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​ទាំង​នោះ​មាន​ដូចជា​ការបែង​ចែក​រំលែក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់​ធ្ង​រដើម្បីរក្សា​កងទ័ពសហរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​មីស៊ីលជឿនលឿន​របស់​សហរដ្ឋ​អាមេរិក​នៅ​កូរ៉េខាងត្បូង​ហើយ​នឹង​សំណងនៃ​ការ​ត្រួត​ត្រា​កិច្ច​ប្រតិបត្តិការ​ពេល​សង្គ្រាម​របស់​កូរ៉េខាង​ត្បូង​ដែល​ស្ថិត​នៅ​ក្រោម​ទីបញ្ជា​ការ​សហរដ្ឋ​អាមេរិក​ក្នុង​កូរ៉េខាង​ត្បូង​ចាប់​តាំង​ពី​សង្គ្រាម​កូរ៉េពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣។

ថ្វីបើ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ជុំ​វិញ​បញ្ហា​សម្ព័ន្ធ​ភាព​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន តោន​និងរដ្ឋាភិបាល​ក្រុង​សេអ៊ូល​បន្ទាប់​ពី​ជ័យ​ជំនះ​របស់​លោក​ត្រាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រ ធានា​ធិបតី​ក៏​ដោយ អតីតឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​សម្ព័ន្ធភាព​ដ៏​យូរ​អង្វែង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​មួយ​ផ្នែក​ធំនៅ​តែ​ដដែល​ហើយ​គេរំពឹង​ថា​នឹង​មានភាព​រលូន​សម្រាប់​ការខំ​ប្រឹងប្រែង​ទ្វេភាគីដើម្បី​ទប់ទល់​ការគំរាម​កំហែង​ដែល​កំពុង​កើនឡើង​ដោយ​កូរ៉េខាង​ជើង។

លោក Thomas Hubbard អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ពី​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០០៤ ​បាន​មាន​ប្រសាសន៍​ថា «សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​សាធារណរដ្ឋ​កូរ៉េ​មាន​ភាព​រឹងមាំខ្លាំងណាស់​ហើយ​មិន​ទ្រត់​ទ្រោម​ទេ។ ផលប្រយោជន៍​រួម​របស់​យើងនឹង​ឈ្នះ​មិន​ថា​តើ​នរណា​ជា​ប្រធានា​ធិបតី​របស់​សហរដ្ឋ​អាមេរិក​ទេ‍»៕

XS
SM
MD
LG