\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មនុស្ស​៨នាក់​ស្លាប់​ និង​ជាង​១០០នាក់​របួស​នៅ​តួកគី


មនុស្ស​ម្នា​ដើរ​កាត់​ឡាន​មួយ​គ្រឿង​ដែល​បែកបាក់​នៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​ក្រុង Diyarbakir ប្រទេស​តួកគី កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

មនុស្ស​ម្នា​ដើរ​កាត់​ឡាន​មួយ​គ្រឿង​ដែល​បែកបាក់​នៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ក្នុង​ក្រុង Diyarbakir ប្រទេស​តួកគី កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ទីភ្នាក់ងារ​ព័ត៌មាន​គ្រប់គ្រង​ដោយ​រដ្ឋ​នៃ​ប្រទេស​តួកគី​រាយការណ៍​មក​ថា ​មាន​មនុស្ស​យ៉ាង​តិច​៨នាក់​បាន​ស្លាប់​ និង​ជាង​១០០នាក់​ទៀត​បាន​រងរបួស ​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​ឡាន​មួយ​គ្រឿង​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង ​Diyarbakir ​នៅ​ថ្ងៃ​សុក្រ​នេះ។

​មន្ត្រី​នានា​និយាយ​ថា​ ការ​វាយ​ប្រហារ​នោះ​បាន​កើត​មាន​ឡើង​នៅ​ជិត​ស្ថានីយ​ប៉ូលិស​ ក្រោយពី​មាន​ការ​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​របស់​គណបក្ស​ប្រជាធិបតេយ្យ​ប្រជាជន ឬ Peoples' Democratic Party​ ដែល​គាំទ្រ​ជនជាតិ ​Kurd។ ​គណបក្ស​នេះ​គឺជា​គណបក្ស​ប្រឆាំង​ធំ​បំផុត​ទីពីរ​នៅ​ក្នុង​សភា​តួកគី ហើយ​មាន​សមាជិក​សភា​មក​ពី​គណបក្ស​នេះ​យ៉ាងតិច​១១នាក់​ ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ជនជាតិ ​Kurd។

ក្រុម​ឆ្វេង​និយម ​និង​ក្រុម​មាន​និន្នាការ​អភិវឌ្ឍន៍​នៅ​ប្រទេស​តួកគី​ក៏​ត្រូវ​ចាប់​ខ្លួន​ក្នុង​ការស៊ើប​អង្កេត​ប្រឆាំង​ភេរវកម្ម​នៅ​យប់​នោះ​ដែរ។​ ការិយាល័យ​របស់​រដ្ឋាភិបាល​នៅក្រុង​ Diyarbakir ​និយាយ​ថា ​ក្រុម​ខុស​ច្បាប់​ឈ្មោះ ​គណបក្ស​ Kurdistan Workers Party ​បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​នេះ។

គណបក្ស ​Kurdistan Workers Party​ បាន​ធ្វើ​ការ​បះបោរ​៣​ទសវត្សរ៍​មក​ហើយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​តួកគី។ ​ក្នុង​ពេល​១៨ខែ​មក​នេះ ​ប្រទេស​តួកគី​បាន​ប្រឈម​នឹង​ការ​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​ដង​ បង្ក​ឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ Kurdឬ ​សមាជិក​ក្រុម​រដ្ឋ​ឥស្លាម៕

XS
SM
MD
LG