ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ធ្លាក់យន្ត​ហោះ ​Egypt Air​ នាំឲ្យ​មាន​ការ​ផ្តោតទៅ​លើ​សន្តិសុខ​អាកាសចរណ៍


កប៉ាល់​អេហ្ស៊ីប​កំពុង​ប្រមូល​កម្ទេច​​យន្ត​ហោះ​ EgyptAir ជើង​ហោះ​ហើរ​ ៨០៤ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​កាល​ពី​ចុង​សប្តាហ៍។
កប៉ាល់​អេហ្ស៊ីប​កំពុង​ប្រមូល​កម្ទេច​​យន្ត​ហោះ​ EgyptAir ជើង​ហោះ​ហើរ​ ៨០៤ ដែល​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​កាល​ពី​ចុង​សប្តាហ៍។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ផ្តោត​ជា​ថ្មីម្តង​ទៀត​ទៅ​លើ​សន្តិសុខ​អាកាសចរណ៍ ​ក្រោយ​ពីមាន​គ្រោះ​មហន្តរាយ​នៃ​ការធ្លាក់​យន្តហោះ ​EgyptAir ​ចូល​ទៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ កាល​ពី​សប្តាហ៍​មុន។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ផ្តោត​ជា​ថ្មីម្តង​ទៀត​ទៅ​លើ​សន្តិសុខ​អាកាសចរណ៍ ​ក្រោយ​ពីមាន​គ្រោះ​មហន្តរាយ​នៃ​ការធ្លាក់​យន្តហោះ ​EgyptAir ​ចូល​ទៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ កាល​ពី​សប្តាហ៍​មុន។

បើ​ទោះ​បី​ជា​គេ​មិន​ទាន់​បាន​ដឹង​ពីមូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​ក៏ដោយ​ ក៏​ក្រុមអ្នក​តំណាង​រាស្ត្រ​របស់​អាមេរិក​កំពុង​ទាមទារ​សារជាថ្មី​ម្តងទៀត​ថា​ ការ​ត្រួត​ពិនិត្យ​តាម​អាកាស​យាន​ដ្ឋាន​ត្រូវ​មាន​ភាព​ហ្មត់ចត់​និង​រហ័ស​រហួន។

គ្រោះ​មហន្តរាយ​នៃ​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ​EgyptAir​ បានធ្វើឲ្យ​មាន​ការចោទសួរ​និង​ការ​ព្រួយបារម្ភ​ នៅ​ខណៈ​ពេល​ដែល​អ្នក​ដំណើរ​តាម​ជើង​អាកាស​របស់​អាមេរិក​ទទួល​នូវ​បទ​ពិសោធន៍​ដែល​ត្រូវ​តម្រង់​ជួរ​វែង​និង​ត្រូវពន្យារ​ពេល​ដើម្បី​ឆ្លង​កាត់​កន្លែង​ត្រួតពិនិត្យ​សន្តិសុខ​ស្រាប់​ទៅហើយ។ ​អ្នក​តំណាង​រាស្ត្រ​ខ្លះ​កំពុង​ចោទ​ប្រកាន់​ទៅលើ​ក្រុមរដ្ឋ​ឥស្លាម​ចំពោះ​ការធ្លាក់​យន្តហោះ​នេះ។

លោក ​Ed Royce ​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖ «ពួក​យើង​ដឹងថា​ ពួក​ភេរវជន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទម្លាក់​យន្តហោះ​ដែល​ហោះ​ហើរពី​ប្រទេស​អេហ្ស៊ីប​ទៅ​កាន់ប្រទេស​រុស្ស៊ី។ ពួក​យើង​ដឹង​ថា ​ពួក​គេ​កំពុងបង្កើត​គ្រាប់​បែក​ដែល​មិន​អាច​ទប់ទល់​បាន»។

ក្រុម​អ្នក​តំណាងរាស្ត្រ​សន្មតថា​ មាន​ការគំរាម​កំហែង​ដោយ​អំពើ​ភេរវកម្ម​ខ្ពស់​រហូត​ដល់​មាន​ភស្តុតាង​បញ្ជាក់​ បើ​មិន​ដូច្នេះទេ​សម្ពាធ​នឹង​ធ្លាក់​ទៅលើ​អ្នក​ពិនិត្យ​សន្តិសុខ​នៅ​អាកាស​យានដ្ឋាន​សហព័ន្ធ​ទ្រង់ទ្រាយ​ធំ ដែល​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា កំពុង​ខ្វះ​បុគ្គលិក​ហើយ​មាន​បន្ទុក​ច្រើន​ហួស​ប្រមាណ​ ទោះបី​ជា​នៅ​ថ្ងៃ​ល្អធម្មតា​ក៏ដោយ។

លោក Ed Royce បាន​ថ្លែង​បន្ថែម​ថា៖«ផល​លំបាក​មួយ​ក្នុង​ចំណោម​ផល​លំបាក​ទាំង​អស់​ដែល​ពួក​យើង​មាន​គឺបញ្ហា​ផ្លាស់​ប្តូរ​បុគ្គលិក​នៅ​ទីភ្នាក់​ងារ​សន្តិសុខ​ដឹក​ជញ្ជូន​ TSA ហើយនៅ​ទីនោះ​ក៏មាន​បញ្ហា​ផ្នែក​គ្រប់​គ្រង​ផង​ដែរ»។

លោក ​Peter Neffenger ​មកពី​ទីភ្នាក់ងារ​សន្តិសុខ​ដឹកជញ្ជូន​ TSA​ បាន​ថ្លែងថា៖ «ពួក​យើង​បាន​ធ្វើ​ការហ្វឹក​ហ្វឺន​បុគ្គលិក​របស់​យើង​ទាំងអស់​ កែតម្រូវ​ដំណើរ​ការ​ ពង្រឹង​បច្ចេកវិទ្យា ហើយនិង​បាន​ធ្វើការវិភាគទៅលើ​បញ្ហា​ប្រព័ន្ធរបស់​យើង​ផង​ដែរ»។

ទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន​ TSA បានលើកឡើង​ថា​ខ្លួន​មាន​ចន្លោះប្រហោង​ក្នុងការ​ត្រួតពិនិត្យ​សន្តិសុខកាល​ពី​ឆ្នាំមុន។

មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​មហន្តរាយ​ធ្លាក់​យន្តហោះ EgyptAir ប្រហែល​ជា​បាន​ ឬ ក៏មិន​បាន​បង្កើន​ការព្រួយបារម្ភ​ទៅលើ​សមត្ថភាព​របស់​ក្រុមភេរវករ​ក្នុង​ការ​ទម្លាក់​យន្តហោះ។ ប៉ុន្តែ​ក្រុម​អ្នក​តំណាងរាស្រ្តមិន​បាន​រង់ចាំ​នោះ​ទេ ហើយ​ពួក​គេ​នឹង​ទទូច​ទាមទារ​ចម្លើយ​នៅ​ក្នុង​សវនាការ​នៅ​សប្តាហ៍នេះ៕

ប្រែ​សម្រួល​ដោយ ស្រេង​ លក្ខិណា

XS
SM
MD
LG