\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្រ្តី​សុខភាព​អន្តរជាតិ៖ ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​អ៊ីបូឡា​ថ្មី​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច កំពុង​ធ្លាក់​ចុះ


មន្រ្តី​សុខភាព​អន្តរជាតិ​និយាយ​ថា ចំនួន​នៃ​អ្នក​ឆ្លង​ជំងឺ​អ៊ីបូឡា​ថ្មី​ក្នុង​តំបន់​អាហ្វ្រិក​ខាង​លិច កំពុង​ធ្លាក់​ចុះ។ ថ្វីបើ​មាន​ភាពប្រសើរ​ឡើង​ក៏ដោយ អង្គការ​សហ​ប្រជាជាតិ កំពុង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ដ៏​សាហាវ​នេះ។ មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ប្រទេស​ស្វីស បាន​ចាប់ផ្តើម​ធ្វើ​តេស្ត​ថ្នាំ​ថ្មី​សម្រាប់​ចាក់​ការពារ​ជំងឺ​អ៊ីបូឡា។ លោក ជឹង ប៉ូជីន ជូន​សេចក្តី​រាយការណ៍​របស់ Zlatica Hoke ដែល​រាយការណ៍​ថា ឱសថ​ដែល​ពិសោធន៍​នោះ បាន​ត្រូវ​សាក​ល្បង​ជា​លើក​ដបូង​លើ​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​សុខភាព​ល្អ៕

XS
SM
MD
LG