ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​សង្គ្រោះជាតិ​ប្រតិកម្ម​នឹង​ការអំពាវនាវ​រក​​សំឡេង​​ឆ្នោត​របស់​លោក​ ហ៊ុន សែន

  • សុខ ខេមរា

រូបឯកសារ៖ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​កាន់​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ​អេង ឆៃអ៊ាង ​អនុប្រធាន គណបក្ស​សង្គ្រោះជាតិ​អះអាងថា ​គណបក្ស​ជំទាស់​ត្រូវមាន​សេរីភាព​ឃោសនា​ដូចគ្នា​នេះដែរ​ ដោយគ្មាន​ការរំខាន​យាយី​ហើយក៏​ដើម្បីកុំឲ្យ​មាន​ស្តង់ដា​ពីរ។

មេដឹកនាំ​គណបក្ស​ជំទាស់​ក្នុង​ប្រទេស​កម្ពុជា​ទទូច​ឲ្យ​មាន​ស្តង់ដា​តែមួយ​ចំពោះ​ការឃោសនា​បោះឆ្នោត​មុន​កាលកំណត់។​ ការ​អំពាវ​នាវ​ដូច្នេះ​បានធ្វើ​ឡើង​ក្រោយ​ពេល មេដឹកនាំ​គណបក្ស​កាន់​អំណាច គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​អំពាវនាវ​ជា​សាធារណៈ​នៅ​ដើម​សប្តាហ៍​នេះ​ ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ជំទាស់​ចង់​ធ្វើ​ដូច​គ្នា​នេះ​ដែរ ​ដោយ​គ្មាន​ការរំខាន។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងក្នុង​សុន្ទរកថា​នៅក្នុង​ពិធី​សម្ពោធ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧។ (រូបដកស្រង់ចេញពី​ទំព័រហ្វេសប៊ុក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែងក្នុង​សុន្ទរកថា​នៅក្នុង​ពិធី​សម្ពោធ​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ចន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧។ (រូបដកស្រង់ចេញពី​ទំព័រហ្វេសប៊ុក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ថា៖

«ហើយ​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ សូមយក​ឱកាសនេះ ​ថ្លែងនូវ​អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​នៅ ខេត្តក្រចេះ ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស​ដែល​ជានិច្ច​ជាកាល​បោះឆ្នោត​គាំទ្រ គណបក្ស​ប្រជាជន​ ហើយ​សង្ឃឹម​ថាប្រជាជន​នឹងបន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន តទៅទៀត‍​ (សម្លេងទះដៃ)»។

រូបឯកសារ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

រូបឯកសារ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺលោក ​អេង ឆៃអ៊ាង ​បាន​ប្រតិកម្ម​នឹងការ​អំពាវ​នាវ ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ដែលសុំ​ឲ្យពលរដ្ឋ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​ មុនរដូវ​ឃោសនា​បោះឆ្នោត។​ លោក ​អេង ឆៃអ៊ាង ​អនុប្រធាន គណបក្ស​សង្គ្រោះជាតិ​អះអាងថា ​គណបក្ស​ជំទាស់​ត្រូវមាន​សេរីភាព​ឃោសនា​ដូចគ្នា​នេះដែរ​ ដោយគ្មាន​ការរំខាន​យាយី​ហើយក៏​ដើម្បីកុំឲ្យ​មាន​ស្តង់ដា​ពីរ។

«បើសិន​ជា​នាយក​រដ្ឋមន្ត្រី​ដែលជា​ប្រធាន​គណបក្ស​កាន់អំណាច​គាត់អាច​ធ្វើបាន​ហើយ យើងត្រូវ​ធ្វើបាន​ដូចគ្នា ​រឿងហ្នឹង​ព្រោះកន្លង​មកនេះ​យើងអត់​បាន​អំពាវនាវ​អីឲ្យ​ប្រជា ពលរដ្ឋ​បោះឆ្នោត​ឲ្យទេ‍»។

លោក​អះអាងថា​គណបក្ស​សង្គ្រោះជាតិ​ចុះមូលដ្ឋាន​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅនេះ​គឺ ដើម្បី ​ជួប​សកម្មជន​និង​អ្នកគាំទ្រ​ហើយនឹង​ប្រជាពលរដ្ឋ​គឺគ្រាន់តែ​បានផ្សព្វ​ផ្សាយ​អទិ ភាពនានា ​និងច្បាប់​ផ្សេងៗ​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)​បាន រៀបចំ​តែ​ប៉ុណ្ណោះ។

ការថ្លែង​របស់​លោក​ អេង ឆៃអ៊ាង​ដូច្នេះគឺ​ក្រោយពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានថ្លែង​ក្នុងពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ អគារ​សិក្សាថ្មី ​នៃវិទ្យាល័យ​មួយក្នុង​ក្រុង​ក្រចេះ​កាលពី​ថ្ងៃចន្ទទី​២៧ ​ខែមិនា​ដើម្បី​ឲ្យ ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។

«បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​គឺបោះ​ដើម្បី​ធានា​ រក្សា​សន្តិភាព ​បោះ​ដើម្បី​ធានា ការអភិវឌ្ឍន៍​ជាបន្តទៀត​(សម្លេង​ទះដៃ)។​ នេះមិន​មែន​ជាការ​ឃោសនា​បោះឆ្នោត មួយទេ ​ក៏ប៉ុន្តែ​ក៏គ្មាន​នរណា​ហាមឃាត់​ខ្ញុំព្រះករុណា​ខ្ញុំមិន​ឲ្យ​និយាយ​បែបនោះ​ដែរ ព្រោះអ្នក​ដែល​ឈ្នះឆ្នោត​កំពុងតែ​និយាយ ​ខ្ញុំព្រះករុណា​ខ្ញុំថ្លែង​អំណរ​គុណ​ប្រជាជន​មាន អីខុស ​ហើយសុំ​ឲ្យ​ប្រជាជន​បោះឆ្នោត​ឲ្យទៀត​មានអីខុស ​អត់មាន​អីខុស​សោះ‍»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏បាន​អំពាវនាវ​ឲ្យមាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​ ហើយ​លោក​បាន​លើក​យក​សន្តិភាព​ ការ​បញ្ចប់​សង្គ្រាម​និងការ​អភិវឌ្ឍន៍ ហើយ​នឹងការ​សន្យានានា​ ដែល​រដ្ឋាភិបាល​របស់​លោក​បាន​កសាង​ ហើយនឹង​ធ្វើការ កសាង ​ធ្វើជា​គោល​នយោបាយ​ដើម្បី​ទាក់ទាញ​សម្លេង​ឆ្នោត​ពី​ពលរដ្ឋ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ចំនួន​ជិត​១៧០០ ​ដែលជា​ការ​បោះឆ្នោត ថ្នាក់​ក្រោមជាតិ​គឺដើម្បី​ផ្លាស់ប្តូរ​មន្ត្រី​ដឹកនាំ​ថ្នាក់​មូលដ្ឋាន​ដ៏សំខាន់​នឹងចាប់​ផ្តើម​នៅថ្ងៃ ទី៤ ​ខែមិថុនា ​ឆ្នាំ២០១៧​នេះ។

គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​១២​ កំពុង​រៀបចំ​គោល​នយោ បាយ ​យុត្តិសាស្ត្រ​របស់ខ្លួន​ដើម្បី​ឃោសនា​រក​សម្លេង​ឆ្នោត​ក្នុងរយៈ​ពេល​១៤ថ្ងៃ​មុនថ្ងៃ បោះឆ្នោត​ដើម្បី​យក​ជ័យជម្នះ​លើគូ​ប្រជែង​នយោបាយ។

ក្រុមអ្នក​ឃ្លាំមើល​នយោបាយ​បាន​និយាយថា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​គឺមាន​ការ​ទាក់ទង​គ្នានឹង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ផងដែរ។គណបក្ស​ដែលទទួល​បាន​អាសនៈ​តិចនៅ​ក្រុមប្រឹក្សា​ឃុំសង្កាត់​គឺទទួល​បាន​អាសនៈ នៅព្រឹទ្ធ​សភា​ក៏តិច​ដែរ។​ ស្ថាប័ន​ព្រឹទ្ធសភា​គឺជា​ស្ថាប័ន​តាក់តែង​ច្បាប់​យ៉ាង​សំខាន់ នៅពីលើ​ស្ថាប័ន​សភា​ ដែល​អាចមាន​តួនាទី​កែប្រែ​ច្បាប់​និង​លុបចោល​សំណើរ​ច្បាប់ ដែល​ស្ថានប័​សភា​បញ្ជូន​ទៅ។​ ស្ថាប័ន​ព្រឹទ្ធសភា​ក៏ជា​ស្ថាប័ន​ដែល​ប្រធាន​អាច​ក្លាយ ជាប្រមុខ​រដ្ឋស្តីទី​និងជា​សមាជិក​ក្រុមប្រឹក្សា​រាជបល្ល័ង​ផងដែរ។

ក្រុមអ្នក​ឃ្លាំមើល​បាន​និយាយថា​ការជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​មាន​លក្ខណៈ សំខាន់​ដូច្នេះ​បានជា​អ្នក​នយោបាយ​ក្នុង​គណបក្ស​នានា ​ហាក់ដូច​ជាប្រឹង​ប្រែង​ខ្លាំង ដើម្បី​ជ័យជម្នះ​រៀងៗ​ខ្លួន។

អ្នក​ឃ្លាំមើល​ការបោះ​ឆ្នោត​ម្នាក់​គឺលោក​ យ៉ង់ គីមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ដើម្បី​ការ​អភិវឌ្ឍ ​និង​សន្តិភាព​បានថ្លែងថា​សម្រាប់​គណបក្ស​នយោបាយ​និងអ្នក នយោបាយ​គឺឃោសនា​ពេញ៥ឆ្នាំ​ដូចគ្នា​ ហើយ​អាណត្តិនេះ​ការប្រកួត​ប្រជែង​មាន លក្ខណៈ​ស្រួចស្រាវ​និងមាន​ការប្រឹង​ប្រែងខ្លាំង​រៀងៗខ្លួន។​ លោកថា​ការ​បញ្ចេញ មតិនិង​អំពាវនាវ​មិនមាន​បញ្ហាទេ​ តែការ​ដែល​ខុសច្បាប់​គឺនៅពេល​គេរៀបចំ​ជាការ ដង្ហែក្បួន​គណបក្ស​នៅទី​សាធារណៈ។

«យើង​ឃើញថា​បញ្ហាការ​បញ្ចេញ​មតិ​យោបល់ ​ការអំពាវ​នាវ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស របស់ខ្លួន​ហ្នឹង​ ធ្វើឡើង​វាក្លាយ​ជារឿង​ធម្មតា​ហើយបាទ​នៅពេល​បច្ចុប្បន្ន​នេះ។​ បើ​យើង​មើលទៅ​ក៏មិនមាន​ការហាម​ប្រាម​នៅក្នុង​ផ្លូវច្បាប់​ណាមួយ​ ហើយ​សង្កេត​ឃើញ​ថាមិន​មានការ​ខុសច្បាប់​អីដែរ‍»។

ទាំង​លោក​ យ៉ង់ គីមអេង​និង​មន្ត្រី​គជប​ខ្លះធ្លាប់​បាន​លើក​ឡើងថា​ការអំពាវ​នាវ​ឬ​សកម្ម ភាព​នយោបាយ​របស់​អ្នកនយោបាយ​ពេលនេះ​មិនស្ថិត​នៅក្នុង​យុត្តាធិការ​ឬការគ្រប់​គ្រង​របស់​គជប​ទេ។

ក្នុង​ចំណោម​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណតិ​ទី៤នេះ​ មានតែ​គណបក្ស​ពីរប៉ុណ្ណោះ​ដែល​បាន ដាក់​សមាសភាព​ឬបេក្ខជន​ឈរឈ្មោះ​គ្រប់ឃុំ​សង្កាត់​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង គណបក្ស​សង្គ្រោះ​ជាតិ។

ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​រងគ្រោះ​ដោយ​សម្ភាធ​តាមផ្លូវ​តុលាការ​និង​ផ្លូវ ច្បាប់​ជាច្រើន​ពីគណបក្ស​កាន់អំណាច​ តែគណបក្ស​កាន់​អំណាចវិញ​ក៏រង​សម្ភាធ ពីអន្តរជាតិ​ចំពោះការ​ធ្វើទុក្ខ​បុកម្នេញ​គណបក្ស​ជំទាស់។រហូត​មកទល់​នឹងឆ្នាំ​២០១២ គណបក្ស​ប្រជាជន​កម្ពុជា​នៅរក្សា​អំណាច​ថ្នាក់​មូលដ្ឋាន​ជាង​៣០ឆ្នាំ​របស់​ខ្លួន​ដោយ​ឈ្នះ​រាល់ការ​បោះឆ្នោត​នៅចៅ​សង្កាត់​និង​ប្រធានឃុំ ​ច្រើន​ជាង​១៥០០ឃុំ​ សង្កាត់ បន្ថែម​ពីលើ​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់​នោះ។ ​តែគណបក្ស​សង្គ្រោះជាតិ​ដែល​ពុំ​ធ្លាប់​មាន​អាសនៈ​ជាប្រធាន​ឃុំឬ​ចៅសង្កាត់​បានឈ្នះ​ជា​ប្រធាន​ឃុំសង្កាត់​ជាច្រើន អាសនៈ ​ហើយក៏​បាន​ទទួល​អាសនៈ​ជាសាមាជិក​ជា​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅពាស ពេញ​ប្រទេស​ដែរ​ ដើម្បី​ចូលរួម​ធ្វើកិច្ចការ​បំរើប្រជា​ពលរដ្ឋ​ឃ្លាំមើល​ដំណើរការ​មូល ដ្ឋាន​នានា​របស់​គណបក្ស​កាន់​អំណាច៕

XS
SM
MD
LG