ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​បាន​បោះឆ្នោត​ជ្រើសរើស​លោក Tom Perez ជា​ប្រធាន​ថ្មី


អតីត​រដ្ឋមន្រ្តី​ក្រសួងការងារលោក Tom Perez ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ថ្មី​របស់​គណកម្មាធិការ​ជាតិប្រជាធិបតេយ្យថ្លែង​នៅ​ក្នុង​ កិច្ចប្រជុំ​របស់ DNC រដូវរងានៅ​រដ្ឋ Atlanta កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៧។

អតីត​រដ្ឋមន្រ្តី​ក្រសួងការងារលោក Tom Perez ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ថ្មី​របស់​គណកម្មាធិការ​ជាតិប្រជាធិបតេយ្យថ្លែង​នៅ​ក្នុង​ កិច្ចប្រជុំ​របស់ DNC រដូវរងានៅ​រដ្ឋ Atlanta កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៧។

គណៈកម្មាធិការ​ជាតិប្រជាធិបតេយ្យបាន​បោះឆ្នោត​ជ្រើសរើស​លោក Tom Perez ជា​ប្រធាន​ថ្មី​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការងារ​រូប​នេះ​ទទួល​បាន​ជ័យជម្នះ​លើ​លោក Keith Ellison តំណាងរាស្ត្រ​រដ្ឋ Minnesota ជាមួយ​នឹង​សំឡេង​ឆ្នោត​គាំទ្រ​ ២៣៥​ទល់​នឹង​២០០។ បន្តិច​ក្រោយ​មក ដោយ​យោង​តាម​សំណើ​របស់​លោក Perez លោក Ellison ត្រូវ​បាន​អនុម័ត​ឲ្យ​ធ្វើ​ជា​អនុប្រធាន​របស់​លោក។ ​

លោក Perez ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ដែល​គាំទ្រ​លោកស្រី Hillary Clinton និង​អតីត​ប្រធានាធិបតី លោក Barack Obama បាន​អះអាង​ថា គណបក្ស​នេះ​ត្រូវ​ផ្តោត​ទៅ​លើ​ការចូល​ទៅ​ដល់​អ្នក​បោះឆ្នោត​និង​សមរភូមិ​នៃ​ការទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ។ ​

សម្ព័ន្ធមិត្ត​របស់​លោក Ellison ដែល​គាំទ្រ​ លោក Bernie Sanders អ្នកធ្វើ​កំណែ​ទម្រង់ ពណ៌នា​លោក ថា​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​អាច​ផ្សះផ្សា​ការ​បែកបាក់​នៅ​ក្នុង​គណបក្ស​នេះ​បាន។

ជ័យជម្នះ​របស់​លោក Perez បាន​កើតឡើង​ ក្រោយ​ពី​បេក្ខជន​ផ្សេង​ទៀត​បាន​បោះបង់​ចោល​ការប្រកួតប្រជែង​នេះ។ ក្នុង​នោះ​ក៏​រួម​មាន​លោក Pete Buttigieg អភិបាល​ក្រុង South Bend ក្នុង​រដ្ឋ Indiana លោកស្រី Sally Boynton Brown ប្រធាន​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​រដ្ឋ Idaho លោកស្រី Jehmu Greene អ្នកវិភាគ​តាម​ទូរទស្សន៍ លោក Sam Ronan អតីត​បុគ្គលិក Air Force និង​លោក​មេធាវី Peter Peckarsky ផង​ដែរ៕

XS
SM
MD
LG