ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការភ្នំពេញចេញដីកាកោះហៅលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង


រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។

បើ​តាម​ដីកា​កោះ​ ដែល​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃទី​២៣ ​ខែ​សីហា​ ឆ្នាំ​២១០៦​ ​​លោក​​​សៀង សុខ​ ​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​សរសេរ​ថា តុលាការ​បង្គាប់​ឲ្យ​លោក​​​សម រង្ស៊ី​ចូល​​សវនាការ​​នៅ​ថ្ងៃទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨ព្រឹក​ដើម្បីធ្វើ​ការ​ជំនុំ​ជម្រះ​ក្នុង​ឋានៈ​ជា​ជន​ជាប់​ចោទ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ​ចូលខ្លួន​ក្នុង​សវនាការ​ជំនុំ​ជម្រះ​ពី​បទសម​គំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​ញុះញង់​បង្ក​ឲ្យ​មាន​វឹកវរ​ធ្ងន់​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី១២ ​និង​១៣ ​ខែ​សីហា ​ឆ្នាំ​២០១៥។​

បើ​តាម​ដីកា​កោះ​ ដែល​ធ្វើ​ឡើងកាល​ពី​ថ្ងៃទី​២៣ ​ខែ​សីហា​ ឆ្នាំ​២១០៦​ លោក​សៀង សុខ​ ​តំណាង​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញសរសេរ​ថា តុលាការ​បង្គាប់​ឲ្យ​លោក​សម រង្ស៊ី​ចូលសវនាការនៅ​ថ្ងៃទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨ព្រឹក​ដើម្បីធ្វើ​ការ​ជំនុំ​ជម្រះ​ក្នុង​ឋានៈ​ជា​ជន​ជាប់​ចោទ។​ សំណុំ​រឿង​របស់​លោក​សម រង្ស៊ី​ត្រូវ​បាន​បំបែក​ចេញ​ពី​សំណុំ​រឿង​របស់​លោក​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី។​

លោក​សម រង្ស៊ី​មិន​បាន​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច​របស់​ VOA ​តាំង​ពី​យប់​ថ្ងៃអាទិត្យ​មក។​

បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​សម រង្ស៊ី​បាន​កើត​មានឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០១៥ ​បាន​ព្រមាន​ថា​ លោក​សម រង្ស៊ី​អាច​នឹង​ជាប់​ពន្ធនាគារ។​ ​លោក​ហ៊ុន សែន​បានអះអាង​ថា​ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ឲ្យ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ទៅ​លោក​ហុង សុខហួរ​ដើម្បី​បង្ហោះ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា-វៀតណាម។​

លោក​សម រង្ស៊ី​បាន​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​តាំង​ពី​ថ្ងៃ​ទី១៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​ ក្រោយ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួនលោកពាក់​ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​លោក​ហោ ណាំហុង ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា។​ ចុង​ក្រោយ​នេះ​លោក​ហ៊ុន សែន​បាន​ប្តឹង​លោក​សម រង្ស៊ី ដែល​ថ្លែង​ថា ​រដ្ឋ​អំណាច​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី ​អ្នក​វិភាគ​បញ្ហា​សង្គម។​ តុលាការ​រាជធានី​ភ្នំពេញ​ក៏​បាន​កោះ​ហៅ​លោក​សម រង្ស៊ី​ឲ្យ​ចូល​សវនាការ​ជំនុំ​ជម្រះ​ករណី​បណ្តឹង​របស់​រដ្ឋាភិបាល​រឿង​ដែល​លោក​សម រង្ស៊ី​និយាយ​ថា​ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ទិញ ​Likes​ លើ​ទំព័រ​ហ្វេសប៊ុក។​ លោក​ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​លោក​ហោ ណាំហុង ​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ផង​ដែរ។​

ដោយឡែក ​នៅ​ព្រឹក​ថ្ងៃទី​២៩​ ខែ​សីហា ​ឆ្នាំ​២០១៦​នេះ ​សមត្ថកិច្ច​ខណ្ឌ​ទួលគោកបាន​យក​ដីកា​ថ្មី​មួយ​ទៀត​ទៅ​បិទ​នៅ​មុខ​ផ្ទះ​លោក​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ​ ក្រោយ​ពី​បិទ​ដីកា​ជូន​ដំណឹង​អំពី​ការ​បិទ​ការ​ស៊ើប​សួរ​ និង​បញ្ជូន​សំណុំ​រឿង​ទៅ​ជំនុំ​ជម្រះ​ការ​ចោទ​ប្រកាន់​លោក​កឹម សុខា​ ពី​បទ​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះហៅ។​ ក្នុង​ដីកា​ថ្មីនោះ ​តុលាការ​កោះ​ហៅ​លោក​កឹម សុខា​ ឲ្យ​ចូល​សវនាការ​នៅ​ថ្ងៃទី​០៩ ​ខែ​កញ្ញា ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ​ជា​កំហិត៕

XS
SM
MD
LG