\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​ប្រុងប្រៀប​ការ​ជជែក​ដេញ​ដោល​ខ្លាំង​ពី​បញ្ហា​កម្មវិធី​ថែទាំ​សុខភាព​របស់​លោក​ប្រធានាធិបតី​អូបាម៉ា


លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ជួប​ជាមួយ​នឹង​មេបញ្ជាការ​នានា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ជួប​ជាមួយ​នឹង​មេបញ្ជាការ​នានា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។

នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​រដ្ឋបាល​នៅ​ពេល​អនាគត ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ អូបាម៉ា​ បាន​អញ្ជើញ​ទៅ​កាន់​សភា​កាល​ពី​ថ្ងៃ​ពុធ​ដោយ​សង្ឃឹម​នឹង​រក្សា​ហត្ថលេខា​នៅ​លើ​ច្បាប់​ថែទាំ​សុខភាព​របស់​លោក ខណៈ​ដែល​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត Mike Pence បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វិមាន​រដ្ឋ​សភា Capitol ​ដើម្បី​ពង្រឹង​របៀប​វារៈ​របស់​គណបក្ស​សាធារណរដ្ឋ​ដែល​នឹង​ដៅ​លើ​កេរ្តិ៍​ដំណែល​របស់​លោក​អូបាម៉ា​នៅ​ពេល​ដែល​លោក​ដូណាល់ ​ត្រាំ​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ចុង​ខែ​នេះ។

ការ​បង្ហាញ​នូវ​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​គឺ៖ មេដឹកនាំ​រដ្ឋបាល​ចេញ​ពី​តំណែង​ហើយ​និង​រដ្ឋបាល​ចូល​កាន់​តំណែង​បាន​បញ្ចុះបញ្ចូល​សមាជិក​សភា​នៅ​ពេល​ជាមួយ​គ្នា​ដែល​ជំទាស់​ប្រឆាំង​គ្នា​យ៉ាង​ពេញ​ទំហឹង។

ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភា​តំណាង​រាស្រ្ត​ និង​ព្រឹទ្ធ​សភាដែល​នៅ​ទទួល​រង​ការ​ប៉ះ​ពាល់​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​ទៅ ​បាន​លេច​ចេញ​ពី​ការ​ពិភាក្សា​សម្ងាត់​ជាមួយ​លោក​ប្រធានាធិបតី​អូបាម៉ា​ដោយ​និយាយ​ថា ​ពួក​អស់​លោកបាន​តាំង​ចិត្តប្រយុទ្ធ​ដើម្បី​គោលការណ៍​ និង​ជំនឿ​ដ៏​សំខាន់​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អូបាម៉ា​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​បំផុត​របស់​ពួក​អស់​លោក​ចាក​ចេញ​ពី​ការិយាល័យ​នៅ​ថ្ងៃ​ទី​២០ ​ខែ​មករា​នេះ។

​លោក Chuck Schumer ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ​ញូវយ៉ក​ និង​ជាមេដឹកនាំ​សំឡេង​ភាគ​តិចរបស់​ព្រឹទ្ធសភា​បាន​មាន​ប្រសាសន៍​ថា «លោក​ប្រធានាធិបតី​អូបាម៉ា​ មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។​ យើង​មាន​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ថា ចំណុច​ល្អៗ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ច្បាប់​ថែទាំ​សុខភាព (Affordable Care Act) នឹង​នៅ​បន្ត‍»៕

XS
SM
MD
LG