\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ស្រី​ គ្លីនតុន និង​លោក​ ត្រាំ ​អំពាវ​នាវ​នៅ​នាទី​ចុងក្រោយទៅ​កាន់​អ្នក​បោះ​ឆ្នោត​ពេល​​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់


លោក​ស្រី គ្លីនតុន និង​ស្វាមី​របស់លោក​ស្រី គឺ​លោក ប៊ីល​ គ្លីនតុន ​អតីត​ប្រធានាធិបតី​អាមេរិក បាន​ញញឹម​ទៅកាន់​អ្នក​​បោះ​ឆ្នោត​នៅ​សាលា​រៀន​មួយ​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​អង្គា។

លោក​ស្រី គ្លីនតុន និង​ស្វាមី​របស់លោក​ស្រី គឺ​លោក ប៊ីល​ គ្លីនតុន ​អតីត​ប្រធានាធិបតី​អាមេរិក បាន​ញញឹម​ទៅកាន់​អ្នក​​បោះ​ឆ្នោត​នៅ​សាលា​រៀន​មួយ​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​ថ្ងៃ​អង្គា។

លោក​ស្រី គ្លីនតុន​ បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​បាន​ហៅ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ជាការ​សាក​ល្បង​នៃ​ពេល​វេលា​របស់​យើង ខណៈ​ដែល លោក ត្រាំ បេក្ខជន​ពី​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គូ​ប្រកួត​ប្រជែង​របស់​លោកស្រី ​ប្រកាស​ថា«ថ្ងៃនេះ​ជា​ថ្ងៃ​ឯករាជ្យ​របស់​យើង‍»។

​បេក្ខជន​នីមួយ​ៗ​បាន​ធ្វើ​សុន្ទរកថា​របស់​ខ្លួន​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​នៅ​ពេល​ដែល​ថ្ងៃ​បញ្ចប់​យុទ្ធនាការឃោសនា​បោះឆ្នោត​ដ៏​មមា​ញឹក​របស់​ពួកគេ​បាន​ផុត​កាល​ពី​ពាក់​កណ្តាល​យប់​ថ្ងៃ​ចន្ទ។

យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី​ គ្លីនតុន​ នៅ​ក្នុង​រដ្ឋ North Carolina ហើយ​នឹង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោតរបស់​លោក​ដូណាល់ ត្រាំ​ ក្នុង​រដ្ឋ Michigan​នៅ​បន្ត​ធ្វើ​នៅ​ឡើយ​នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ត្រូវបាន​គេ​ផ្សព្វផ្សាយ។​ លោក​ស្រី ​គ្លីនតុន ​ទទួល​បាន​សន្លឹក​ឆ្នោត​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង Dixville Notch ​នៃ​រដ្ឋ New Hampshire។

លទ្ធផល​នៃ​ការ​បោះឆ្នោត​មកពី​រដ្ឋ New Hampshire​ និង​រដ្ឋ ​៤៩​ផ្សេង​ទៀត​ហើយ​នឹង​ស្រុក​ District of Columbia ​នឹង​មិនត្រូវប្រកាស​ទេ​រហូត​ទាល់​តែ​ស្ថានីយ​បោះឆ្នោត​នីមួយៗបិទ​នៅ​ក្នុង​រដ្ឋ​នីមួយៗ។ នៅ​ម៉ោង​៨​យប់ ​ម៉ោង​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តុនការ​បោះ​ឆ្នោត​នឹង​ត្រូវ​បិទ​នៅ​ក្នុង​តំបន់​ភាគ​ច្រើន​នៃ​ផ្នែក​ខាង​លិច​ និង​ផ្នែកកណ្តាល​ រដ្ឋទាំង​នោះ​មាន​សំឡេង​ច្រើន​ជាង​ពាក់​កណ្តាល​នៃ​អាសនៈ​សរុប​៥៣៨។

លោកស្រី ​គ្លីនតុន ​បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គី​ភាព​នៅ​ក្នុង​សុន្ទរកថា​ចុ​ងក្រោយ​បង្អស់​របស់​លោកស្រី​នៅ​ក្នុង​រដ្ឋ​ North Karolina​ ដោយ​បាន​ប្រាប់​ពួក​អ្នកគាំទ្រ​ថា ​លោក​ស្រី​ចង់​ធ្វើ​ជា​ប្រធានា​ធិបតី​សម្រាប់​អ្នក​ដែល​បោះឆ្នោត​ឲ្យ​លោកស្រី​និង​អ្នក​ដែល​មិន​បោះឆ្នោត​ឲ្យ​លោក​ស្រី។

លោក ​Trump ​បាន​ប្រាប់​ក្រុម​មនុស្ស​នៅ​រដ្ឋ ​Michigan​ ថា ​ការ​ឈ្នះ​ឆ្នោត​របស់​លោក​នឹង​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ពិត​ប្រាកកដ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​នឹង​អនុញ្ញាត​ឲ្យ​ជន​ជាតិ​អាមេរិកាំង​វណ្ណៈ​ថ្នាក់​កណ្តាល​កម្ចាត់​អ្វី​ដែល​លោក​និយាយ​ថា​ ជា​អ្នក​នយោបាយ​ពុករលួយ ​និង​អ្នក​ទទួល​ផល​ប្រយោជន៍​ពិសេស​ដែល​ដឹកនាំ​ប្រទេស៕

XS
SM
MD
LG