ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋ​មន្រ្តី​ចិន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី​ដោយ​មាន​ការ​ប្រកួតកីឡាបាល់​ទាត់​


នាយករដ្ឋមន្រ្តី​អូស្រ្តាលី​លោក Malcolm Turnbull ឈរ​ជិត​លោក​រដ្ឋមន្រ្តី​ចិន​ Li Keqiang​ មិន​ពេល​ចាប់ផ្តើម​ពិធី​ចុះ​ហត្ថលេខានៅ​វិមាន​សភាក្នុង​ទីក្រុង​ Canberra ប្រទេស​អូស្រ្តាលី​កាល​ពី​ថ្ងៃទី២៤ មីនា ២០១៧។

នាយករដ្ឋ​មន្រ្តី​នៃ​ប្រទេស​ចិន ​បាន​ចូលរួម​ការ​ប្រកួតកីឡាបាល់​ បាល់ទាត់ ​អូស្រ្តាលី​ជាមួយ​នាយករដ្ឋ​មន្រ្តី​អូស្រ្តាលី​នៅ​ថ្ងៃ​សៅរ៍​នេះដោយ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ដែល​មាន​គោល​បំណង​ជំរុញ​ចំណងទាក់​ទង​ទ្វេភាគី​ហើយ​នឹង​ពង្រីក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២។

​លោកនាយករដ្ឋ​មន្រ្តី​ចិនLi Keqiang ​និង​លោកនាយករដ្ឋ​មន្រ្តី​អូស្រ្តាលី Malcolm Turnbull ​បាន​ឈប់​សម្រាក​ពី​ការ​ពិភាក្សា​ពាណិជ្ជកម្ម​ដើម្បី​មើល​ការ​ប្រកួតបាល់ បាល់ទាត់ ​របស់​អូស្រ្តាលី​នៅ​ក្នុង​ទីក្រុង​ស៊ីដនី។

លោក​នាយករដ្ឋ​មន្រ្តី Turnbull បាន​ចំណាយ​ពេល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ដើម្បីប្រឆាំង​នឹង​ការគាំពា​ទំនិញ​ក្នុង​ប្រទេសនិង​សរសើរ​ផល​ប្រយោជន៍​នៃ​ពាណិជ្ជកម្មសេរី​នៅ​ពេល​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ​កំពុង​ស្នើ​ឲ្យ​គិតគូ​ពី​ប្រទេស​អាមេរិក​ជាអាទិភាព​នៃ​ពាណិជ្ជកម្ម​សាកលលោក។

ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ដ៏​ធំ​បង្អស់​របស់​ប្រទេស​អូស្រ្តាលី ដោយ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​លើស​ពី​១០៧​ពាន់​លានដុល្លារ​ហើយ​នឹងវិនិយោគទុន​ទ្វេភាគី​លើស​ពី​១រយ​ពាន់​លាន​ដុល្លារ។​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋ​មន្រ្តី​ចិន លោកលី​និង​នាយក​រដ្ឋ​មន្រ្តី​អូស្រ្តាលី Turnbull ​បានពិនិត្យ​មើលការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដែល​នឹង​ពង្រីកកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​រយៈពេល​២ឆ្នាំ​របស់​អស់​លោក។​ ចិន​ក៏​បាន​យល់​ព្រម​ពង្រីក​ទី​ផ្សារ​របស់​ខ្លួន​សម្រាប់ការនាំ​ចេញ​សាច់​គោ​អូស្រ្តាលី​ដែរ។

កាល​ពី​ថ្ងៃ​សុក្រ លោក​នាយករដ្ឋ​មន្រ្តី​ Turnbullបាន​ច្រាន​ចោល​ការ​ជជែក​ឲ្យ​ហេតុ ផល​ថា ​អូស្រ្តាលី​ត្រូវ​តែ​ជ្រើសរើស​រវាង​សហរដ្ឋ​អាមេរិក​ដែល​ជា​ដៃគូ​សន្តិសុខ​ដ៏​សំ ខាន់​របស់​ខ្លួន​ហើយ​និងចិន ថ្វីបើ​មានការ​តានតឹង​កើន​ឡើង​រវាង​មហា​អំណាច​សេដ្ឋ​កិច្ច​ទាំង​២​នេះ​ក៏ដោយ៕


XS
SM
MD
LG