ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​រង់ចាំ​ខណៈ​ពេល​ដែល​ប្រធានា​ធិបតី​​អាមេរិក ​ដូណាល់ ត្រាំ ​និយាយ​ជាមួយ​មេដឹកនាំ​ពិភពលោក


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និយាយ​តាម​ទូរស័ព្ទជាមួយ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Malcolm Turnbull នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៨ ខែ​មករា។
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និយាយ​តាម​ទូរស័ព្ទជាមួយ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី Malcolm Turnbull នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៨ ខែ​មករា។

ចាប់​តាំង​ពី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​នៅ​ខែ​មករា​មក ​លោក​ប្រ​ធា​នា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​និយាយ​ជា​មួយ​ពួក​មេដឹក​នាំ​ ពិភពលោក​ជាង​១០​ប្រទេស។ ​

បញ្ជី​ឈ្មោះ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​សេតវិមាន ​មាន​ ១៦​ ប្រទេស​ ​ហើយ​រួម​មាន​ប្រទេស​ជា​ច្រើន​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​រាប់​បញ្ចូល​ទាំង​តែ​ប្រទេស​រុស្ស៊ី។ ប្រទេស​មួយ​ដែល​ប្រធានា​ធិបតី​អាមេរិក​មិន​ទាន់​បាន​និយាយ​ជា​មួយ​គឺ​ប្រទេស​ចិន។​ ការ​ខក​ខាន​មិន​បាន​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ឃ្លាំ​មើល​ពី​ប្រទេសចិន​ខ្លះ ​មិន​ត្រឹម​តែ​ឆ្ងល់​អំពី​មូល​ហេតុ​អ្វី​ទេ ​ក៏ប៉ុន្តែ​ពួក​គេ​មាន​ចម្ងល់​ថា​តើ​លោក​ប្រធានា​ធិបតី​ ត្រាំ​ នឹង​និយាយ​ជាមួយ​ប្រធា​នា​ធិបតី​ស៊ី ​ជីង​ពីងនៃ​ប្រទេស​ចិន​នៅ​ពេល​ណា។

ចាប់​តាំងពី​ចូល​កាន់​ដំណែង​មក ​ការ​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ប្រធានាធិបតី​ ត្រាំ​ ភាគ​ច្រើន​គឺ​បញ្ហា​នៅ​ក្នុង​ប្រទេស​ហើយ​នឹង​សន្តិសុខ​ជាតិ។ ហើយ​ពួក​អ្នក​វិភាគ​និយាយ​ថា ​ការ​សន្យា​របស់​លោក​គិតគូ​ពី​ប្រទេស​អាមេរិក​មុន​មាន​ន័យ​ថា​ លោក​ប្រធានា​ធិបតី​ចាំ​បាច់​ផ្តោត​លើ​ការ​នាំ​ការងារ​ម​កកាន់​សហរដ្ឋ​អាមេរិក​វិញ ​មិន​មែន​ផ្តោត​លើ​ប្រទេស​ដែល​លោកប្រធានា​ធិបតី ​បាន​ចោទ​ប្រកាន់​ថា​ ​បាន​លួច​ការងាររបស់​អាមេរិក​ទេ។

ការ​សន្យា​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដើម្បី​នាំ​យក ការងារ​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ មិន​ត្រឹម​តែ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​ចិន​ទេ ​ក៏ប៉ុន្តែ ​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋបាល​លោក​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​ជា​ថា​ជា​បញ្ហា​នៃ​ផល​ប្រយោជន៍​ដ៏​សំខាន់​ដូចជា​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ឬ​ការ​សម្រេច​ចិត្ត​និយាយ​ជាមួយលោក​ស្រី​ប្រធានា​ ធិបតី​ Tsai Ing-wen ​នៃ​កោះ​តៃវ៉ាន់ ​បាន​ធ្វើ​ឲ្យ​ចិន​ខ្វល់​ខ្វាយ​ខ្លាំង។

លោក​ Wong Ming-hsien​ សាស្រ្តាចារ្យ​នៅ​ឯ​វិទ្យាស្ថាន​ថ្នាក់​ក្រោយ​ឧត្តមសិក្សារ​សម្រាប់​ការ​សិក្សា​កិច្ច​ការ​អន្តរជាតិ​និង​យុទ្ធសាស្រ្ត​នៅ​សាកលវិទ្យាល័យ ​តាំកាង​ កោះ​តៃវ៉ាន់និយាយ​ថា ការ​ពន្យា​ពេល​នេះ​មិន​មែន​មាន​ន័យថា ​ចិន​មិន​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​រ៉ាដា​របស់​ប្រធា​នាធិបតី​ត្រាំ​ទេ។​

លោក​ Wong​ និយាយ​ថា ​នៅពេល​ដោះ​ស្រាយ​ជាមួយ​ចិន ​វា​មិន​មែន​បញ្ហា​តែ​មួយ​ទេ។ពេល​ដែល​និយាយ​ពី​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​និង​ចិន ​មាន​បញ្ហា​ច្រើន​ណាស់ រួម មាន​រូបិប័ណ្ណ​ចិន ​ឱន​ភាព​ពាណិជ្ជកម្ម ​បញ្ហា​សន្តិសុខ​ប្រព័ន្ធកំព្យូទ័រ​ ហើយ​និង​បញ្ហា​ផ្សេងៗ​ទៀត៕

XS
SM
MD
LG