ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​សន្យា​ប្រយុទ្ធ​ប្រឆាំង​សម្តេច​ ដាឡៃ ឡាម៉ា នៅពេល​ដែល​ជន​ជាតិ​ទីបេ​ប្រារព្ធ​ខួប​ទិវា​ងើប​បះបោរ​ជាតិ


ជន​ជាតិ​ទីបេ និង​អ្នក​គាំទ្រ​ ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​ចិន​នៅ​ទីក្រុង​ញូវ​ដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី​១០​ ខែ​មីនា ដើម្បី​ប្រារព​ខួប​ទី​៥៨​ នៃ​ថ្ងៃ​ដែល​មាន​វត្តមាន​របស់​ចិន​នៅលើ​​ទីក​ដី​ទីបេ ។

ជន​ជាតិ​ទីបេ និង​អ្នក​គាំទ្រ​ ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថាន​ទូត​ចិន​នៅ​ទីក្រុង​ញូវ​ដែលី ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃទី​១០​ ខែ​មីនា ដើម្បី​ប្រារព​ខួប​ទី​៥៨​ នៃ​ថ្ងៃ​ដែល​មាន​វត្តមាន​របស់​ចិន​នៅលើ​​ទីក​ដី​ទីបេ ។

នៅ​ពេល​ដែល​ជន​ជាតិ​ទីបេ​នៅ​ជុំ​វិញ​ពិភពលោក​ប្រារព្ធខួប​លើក​ទី​៥៨​នៃ​ថ្ងៃ​ងើប​បះ​បោរ​ជាតិ​របស់​ទីបេ ​ពួក​មន្រ្តី​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​សន្យា​ធ្វើ​ការ​ប្រឆាំង​សកម្ម​ភាព​ទាមទារ​បំបែក​រដ្ឋ​របស់​របប​សម្តេច​សង្ឃ​ ​ដាឡៃ ឡាម៉ា។

លោក ​Che Dalha​ ប្រធាន​ដែល​ទើប​ជ្រើស​តាំង​ថ្មី​របស់​តំបន់​ស្វ័យភាព​ទីបេ ​បាន​និ​យាយថា ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ធ្វើ​ការ​ប្រឆាំង​ការ​ទាមទារ​បំបែករដ្ឋ ធ្វើ​ការ​វាយ​ប្រហារ​ដើម្បី​ធ្វើ​ឲ្យ​ខូច​ខាត​និង​កាត់​ផ្តាច់​សកម្មភាព​របស់​របប​ ដាឡៃ ឡាម៉ា។

ចិន​ចាត់​ទុក​សម្តេច​សង្ឃ ​ដាឡៃ ឡាម៉ា មេដឹកនាំ​សាសនា​ដែន​ដីទីបេ​ជា​អ្នក​ទាមទារ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​មួយ។ ជ័យលាភី​ណូបែល​សន្តិភាព​បាន​បដិសេធ​ការ​ប្រកាន់​យក​អំពើ​ហិង្សា ​ហើយ​បាន​និយាយ​ថា ​ព្រះ​អង្គ​ចង់​បាន​ស្វ័យ​ភាព​ដ៏​ពិត​ប្រាកដ​មួយ​សម្រាប់​ទី​បេ។

កំណត់​សម្គាល់​របស់​លោក ​Chen​ ដែល​បាន​ត្រូវ​រាយការណ៍​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន Reuters ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​ជនជាតិ​ទីបេ​នៅ​ក្នុង​ទីក្រុង​ Dharamsal ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ជាទី​កន្លែង​ស្នាក់​នៅ​របស់​សម្តេច​ ដាឡៃ ឡាម៉ា​ ហើយ​និង​រដ្ឋបាល​និរទេស​ខ្លួន​ទី​បេ ​បាន​ធ្វើ​ពិធី​ប្រចាំ​ឆ្នាំ​នៃ​ការ​តវ៉ារបស់​ជន​ជាតិ​ទីបេ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ចិន​នៅ​តំបន់​ទីបេ​ដែល​បាន​កើត​មាន​ឡើ​ងនៅ​ក្នុង​ទីក្រុង​ ឡាសា ​នៅ​ឆ្នាំ​១៩៥៩។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាត់​ទុក​សកម្មភាព​នេះ​ថា​ជា​ការ​រំដោះ​ដោយ​សន្តិវិធី។

​លោក​បណ្ឌិត ​Lobsang Sangay ​មេដឹកនាំ​នយោបាយ​របស់​រដ្ឋបាល​និរទេស​ខ្លួន​ទីបេ ​បាន​និយាយ​ថា​ «ថ្វី​បើ​មាន​ការ​ជិះ​ជាន់​សង្កត់​សង្កិន​និង​ការ​បង្ក្រាប​ក៏​ដោយ ​ជន​ជាតិ​ទីបេ​នៅ​ក្នុង​ដែន​ដីទីបេ​បាន​ស្ថិត​នៅ​ជួរ​មុខ​នៃ​ការ​តស៊ូ​ដើម្បី​សេរីភាព​សម្រាប់​ទីបេ‍»។លោក​និយាយ​បន្ត​ទៀត​ថា៖ «ទោះបី​នៅ​ថ្ងៃ​នេះ ​នៅ​ពេល​ដែល​យើង​និយាយ​នេះ​ ក៏​មាន​វត្តមាន​យោធា​ដ៏​ខ្លាំង​របស់​ចិន​នៅ​ក្នុង​ទីក្រុង​ឡាសា ​ដែល​ការណ៍នេះ​ធ្វើ​ឲ្យ​នឹក​ឃើញ​ឡើង​វិញ​ដល់​តំបន់​សង្គ្រាម‍»៕

XS
SM
MD
LG