ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កិច្ច​សហការ​យោធា​អាមេរិក-ចិន​ជាប់​គាំង​នៅ​ពេល​មាន​មន្ទិល​សង្ស័យ​ជាច្រើន


សមយុទ្ធ​បាញ់​គ្រាប់​ពិតៗ​ដោយ​ប្រើ​នាវា​ដឹក​យន្តហោះ​នៅ​តំបន់​សមុទ្រ​ Bohai ប្រទេស​ចិន​ កាល​ពីថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។

សមយុទ្ធ​បាញ់​គ្រាប់​ពិតៗ​ដោយ​ប្រើ​នាវា​ដឹក​យន្តហោះ​នៅ​តំបន់​សមុទ្រ​ Bohai ប្រទេស​ចិន​ កាល​ពីថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១៦។

ទំនាក់​ទំនង​ផ្នែក​យោធា​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ចិន​សម្រាប់​ឆ្នាំ​២០១៧​ បាន​ចាប់​ផ្តើម​ដោយ​បោះជំហានទៅ​មុខយឺតៗ ហើយ​មាន​សំណួរជាច្រើន​ត្រូវ​បាន​គេ​លើក​ឡើង​អំពី​ ថា​តើ​កម្មវិធី​យោធា​អាមេរិក​-ចិន​ត្រូវ​បាន​ផ្អាក​ ឬ​ត្រូវ​បាន​រដ្ឋបាល​លោក​ប្រធានាធិបតី​ ត្រាំ​ កាត់​បន្ថយ​តែ​ម្តង។

លោក​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​អាមេរិក ​Gary Ross និង​ជា​អ្នក​នាំ​ពាក្យផ្នែក​កិច្ចការ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៃ​ក្រសួងការពារជាតិ​អាមេរិក​បាន​ប្រាប់​ VOA ថា មាន​កិច្ច​សហការ​គ្នា​ដោយ​ផ្ទាល់​មួយ​រវាង​យោធា​របស់​ប្រទេស​ទាំង​ពីរ ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៧​មក នោះ​គឺ​កិច្ចប្រជុំកាលពី​ថ្ងៃទី​១៨ ខែម​ករា​ ស្តី​ពី​ការ​សម្របសម្រួល​គោល​នយោបាយ​ការពារ​ជាតិ​ ដែល​មាន​រួម​បញ្ជូល​ទាំង​ផែនការ​សម្រាប់​ឆ្នាំ​ ២០១៧ ​ផង​ដែរ។

លោក Bryan Clark ​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ម្នាក់​នៅ​វិទ្យាស្ថាន​សិក្សាគោលនយោបាយ​ ​CSBA​ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់​ VOA ថា ផែន​ការ​សម្រាប់​ការ​សហការ​ទាំង​នេះ​ជា​ទូទៅ​ត្រូវ​បាន​រៀបចំ​នៅ​ត្រឹម​រដូវ​ស្លឹក​ឈើ​ជ្រុះ​ នៃ​ឆ្នាំ​មុន។

លោក Ross ថ្លែង​ថា កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ត្រាំ​ មិន​បាន​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​បញ្ឈប់ ឬ​កាត់​បន្ថយ​ទំនាក់​ទំនង​យោធា​រវាង​អាមេរិក​ និង​ ចិន​នោះ​ទេ។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​នៅ​តែ​ធ្វើ​ការ​នៅ​លើ​ផែនការ​ទាំង​ឡាយ​នៃ​កិច្ច​សហការ​គ្នា​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ទី២ ខែមីនា​ថា ចិន​បាន​ផ្តោត​សារៈ​សំខាន់​ទៅ​លើ​ការ​វិវត្ត​ទៅ​មុខនៃ​ទំនាក់ទំនង​យោធា​អាមេរិក-ចិន ហើយ​សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​ចូលរួម​លើក​កម្ពស់​ការ​វិវត្ត​ទៅ​មុខ​ដោយ​រលូន និង​ប្រកប​ដោយ​ចីរភាព​រួម​រវាង​កង​កម្លាំង​យោធា​របស់​ប្រទេសទាំង​ពីរ។

កំណត់​ត្រា​នានា​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​នេះ មាន​ការ​សហការ​ផ្នែក​យោធា​យ៉ាង​ហោច​ណាស់​ចំនួន​មួយ​ដង​នៅ​ក្នុង​កម្រិត​ថ្នាក់​មន្រ្តី​ជាន់​ខ្ពស់បង្អស់។

លោក​ឧត្តមសេនីយ៍​ Joseph Dunford សមាជិក​ប្រធាន​នាយ​អគ្គសេនាធិការចម្រុះ (Joint Chiefs of Staff)

លោក​ឧត្តមសេនីយ៍​ Joseph Dunford សមាជិក​ប្រធាន​នាយ​អគ្គសេនាធិការចម្រុះ (Joint Chiefs of Staff)

លោក​ឧត្តមសេនីយ៍​សមាជិក​ប្រធាន​នាយ​អគ្គសេនាធិការចម្រុះ (Joint Chiefs of Staff) បាន​និយាយ​កាលពី​ថ្ងៃ​ទី​០២ ខែមីនា នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​នៅ​វិទ្យាស្ថាន ​Brookings Institution ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា ទំនាក់ទំនង​យោធា​អាមេរិក​ជាមួយ​នឹង​ចិន​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ។

លោក Dunford បាន​និយាយ​ថា៖ «ទំនាក់​ទំនង​យោធា​និង​យោធា​របស់​យើង​ត្រូវ​ធ្វើ​តាម​គោល​ដៅ​ថ្នាក់​ជាតិ​របស់​យើង។ ដូច្នេះ ធម្មជាតិ​នៃ​ទំនាក់​ទំនង​យោធា​និង​យោធា​របស់​យើង​ជាមួយ​នឹង​ចិន​ឥឡូវ​នេះ​ នឹង​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ទំនាក់ទំនង​នយោបាយ​របស់​យើង​ជាមួយ​ចិន​ដែរ។ ប៉ុន្តែ​នៅ​កម្រិត​ទាប​បំផុត (យើង​ត្រូវ) បើក​ចំហ​ទំនាក់​ទំនង​គ្នា​ដើម្បី​កាត់​បន្ថយ​ហានិភ័យ និង​ការ​គិត​ខុស ក៏ដូចជា​ដើម្បី​ដោះ​ស្រាយ​នូវ​ឧបទ្ទវហេតុ​មួយ​ចំនួន​នៅ​ដែន​សមុទ្រ និង​ដែន​អាកាស»។

ឧបទ្ទវហេតុ​ទាំង​នេះ​រួម​មាន​ការ​គេច​ចេញ​ពីគ្នា​កាល​ពី​ខែ​កុម្ភៈ​រវាង​យន្តហោះ KJ-200 ដែល​បានហោះ​កាត់​ចម្ងាយ​៣០០​ម៉ែត្រ​ពី​មុខ​យន្តហោះ ​P-3 របស់​កងទ័ព​ជើង​ទឹក​អាមេរិក អំឡុង​ពេល​បេសកកម្ម​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ដែន​អាកាសចរ​អន្តរជាតិ​ក្បែរ​តំបន់​ថ្ម​ប៉ប្រះទឹក ​Scarborough Shoal ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​ចិន​ដី​គោក និង​ហ្វីលីពីន។ ជា​លទ្ធផល យន្តហោះ​ P-3 របស់​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​បត់​ផ្លាស់ប្តូរ​ទិសដៅ​ភ្លាមៗ។

ទោះ​បី​ជា​ព្រឹត្តិការណ៍​រវាង​យន្តហោះ​ទាំង​ពីរ​នេះ​កើត​ឡើង​ចំ​ពេល​មាន​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន​ដោយ​សារ​ការ​បោះ​ជំហាន​របស់​ចិន​ក្នុង​ការ​បង្កើត​កោះ​សិប្បនិម្មិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក៏​ដោយ មន្រ្តី​យោធា​របស់​អាមេរិក​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សមភាគី​ចិន ខណៈ​ដែល​ឧបទ្ទវហេតុ​នេះ​ត្រូវ​បាន​គេ​ស៊ើប​អង្កេត។

នៅ​ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មីៗ​ជាមួយ​នឹង ​VOA ​លោក​ Clark បាន​និយាយ​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ទំនង​ជា​នឹង​មិន​ធ្វើ​តាម ឬ​សម្របសម្រួល​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើប្រាស់​ការ​សហការ​យោធា​ដែល​បាន​កំណត់​ធ្វើ​ ដើម្បី​ធ្វើ​ជា​ឥទ្ធិពល​ណា​មួយ​នោះ។ លោក Clark ក៏​បាន​ចង្អុល​បង្ហាញ​ពី​ឧបទ្ទវហេតុ​នា​ពេល​ថ្មីៗ​មួយ​ទៀត​ គឺ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​បាន​លុប​ចោល​ទស្សនកិច្ច​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ម៉ិកស៊ិក​ Enrique Peña Nieto ​ដោយសារ​តែ​ភាព​ខុស​គ្នា​នៃ​គោលនយោបាយ​អន្តោប្រវេសន៍។

លោក Clark បាន​ថ្លែង​ថា៖ «ប្រសិន​បើ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ណា​មួយ​រវាង​អាមេរិក និង​ចិន​នោះ​ទេ ចិន​អាច​នឹង​ប្រើប្រាស់​ការ​សហការ​គ្នា​នា​ពេល​ខាង​មុខ​ជា​ឧបករណ៍​មួយ​ដើម្បី​បង្ខំ​អាមេរិក​ឲ្យ​ដក​ថយ និង​យល់​ព្រម​ជាមួយ​នឹង​លក្ខខណ្ឌ​របស់​ចិន។ ដោយ​យោង​លើ​ឧទាហរណ៍​ជាមួយប្រទេស​ម៉ិកស៊ិក វាហាក់​ដូចជា​ថា​ រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​ទំនង​ជាមិន​ធ្វើ​តាម​គន្លង​នេះ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG