\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់​ពាណិជ្ជកម្ម​ចិន​ថា ចិន​កំពុង​ផ្ដោត​លើ​ការ​លើក​ឡើង​របស់​លោក Trump អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី


លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បក់​ដៃ​ទៅ​កាន់​ក្រុម​មនុស្ស​នៅ​ពេល​លោក​ចាកចេញ​ពី​អគារ The New York Times នៅ​ក្រោយ​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​ជាប់​ឆ្នោត Donald Trump បក់​ដៃ​ទៅ​កាន់​ក្រុម​មនុស្ស​នៅ​ពេល​លោក​ចាកចេញ​ពី​អគារ The New York Times នៅ​ក្រោយ​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Zhang Xiangchen អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ទទួល​បន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ថា រដ្ឋាភិបាល​ចិន​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី​ជាប់​ឆ្នោត​សហរដ្ឋ​អាមេរិក Donald Trump ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី។

លោក Trump កាល​ពី​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​កន្លង​មក បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​ថា​ជា​អ្នក​ក្រឡុក​រូបិយវត្ថុ​របស់​ខ្លួន ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម។ ប៉ុន្តែ ប្រទេស​ចិន​បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​លោក Trump។

លោក Trump ក៏​បាន​គំរាម​កំហែង​ថា​នឹង​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន ដើម្បី​ជា​ការ​ដាក់​ទណ្ឌកម្ម​ក្នុង​គោល​បំណង​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

លោក Zhang Xiangchen បាន​និយាយ​ថា ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក​គឺ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​លោក Trump ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក គេ​អាច​ក្រើន​រំឭក​លោក​ថា សហរដ្ឋ​អាមេរិក​គួរតែ​ពេញ​ចិត្ត​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​នៅ​ក្រោម​ក្បួន​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក៕

XS
SM
MD
LG